ទឹកចិត្តប្រពៃ! JYP Entertainment បរិច្ចាគ ៣០០ លានវ៉ុន ស្មើនឹងជាង ២០ ម៉ឺនដុល្លារជួយអ្នករងគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា

ផលិតកម្មបងធំមួយក្នុងវិស័យចម្រៀងកូរ៉េគឺ JYP Entertainment បានបរិច្ចាគប្រាក់ ៣០០ លានវ៉ុន ស្មើនឹងជាង ២សែនដុល្លារ ដល់អង្គការសង្គ្រោះ និងអភិវឌ្ឍន៍អន្តរជាតិ Korea World Vision ដើម្បីជួយជនរងគ្រោះដោយសារគ្រោះរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ា។

ផ្អែកតាមសេចក្ដីរាយការណ៍របស់សារព័ត៌មាន Korea Times កាលពីថ្ងៃទី៩ ខែមេសា បានឱ្យដឹងថាអំណោយ​នេះ​នឹង​ត្រូវ​ប្រើប្រាស់ដើម្បី​ផ្តល់​ជា​អាហារ ​សម្ភារៈ​ប្រើប្រាស់​ប្រចាំថ្ងៃ និងទឹកស្អាតសម្រាប់ភូមិទាំង១១ក្នុងរដ្ឋ Mandalay ដែលបានរងការបំផ្លិចបំផ្លាញខ្លាំងបំផុតដោយសារគ្រោះរញ្ជួយដីកាលពីពេលថ្មីៗ បណ្ដាលឱ្យមនុស្សស្លាប់រហូតដល់ ៣៦០០នាក់ របួសជាង ៥០០០ នាក់ និងបាត់ខ្លួនប្រហែល ១៦០ នាក់គិតត្រឹមដើមសប្ដាហ៍នេះ។ ទន្ទឹមនេះ ជំនួយរបស់ JYP ក៏នឹងត្រូវប្រើប្រាស់សម្រាប់ថ្លៃព្យាបាលកុមារ និងថ្លៃថែទាំសុខភាពផ្លូវចិត្ត ដល់ប្រជាជននៅតំបន់ដែលរងផលប៉ះពាល់ផងដែរ។

ផលិតកម្មដែលជាទ្រនំរបស់សិល្បករខេប៉ុបល្បីៗដូចជា 2PM, Stray Kids, Twice និង ITZy បាននិយាយថា៖ “ពួកយើងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះអ្នកដែលបានបាត់បង់ជីវិត បាត់បង់ក្រុមគ្រួសារ និងផ្ទះសម្បែងក្នុងគ្រោះមហន្តរាយនេះ។ ពួកយើងសង្ឃឹមយ៉ាងមុតមាំថា ជំនួយសម្រាប់ថ្លៃព្យាបាលនេះនឹងជួយកុមារ និងក្រុមគ្រួសាររបស់ពួកគេឱ្យបានជាសះស្បើយពីឧបទ្ទវហេតុ និងបានវិលត្រលប់មកកាន់ជីវិតធម្មតាឡើងវិញក្នុងពេលឆាប់ៗ”។

គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ ២០២១ មក ផលិតកម្ម JYP Entertainment បានផ្តោតលើទំនួលខុសត្រូវសង្គមដោយតែងផ្ដល់ជំនួយដល់អង្គការសង្គ្រោះគ្រោះមហន្តរាយផ្សេងៗ រួមទាំងជួយឧបត្ថម្ភថ្លៃព្យាបាលកុមារនៅក្រៅប្រទេសតាមរយៈគម្រោង CSR របស់ក្រុមហ៊ុនមានឈ្មោះថា EDM ដែលមកពីពាក្យពេញ Every Dream matters! មានន័យថា រាល់ក្តីស្រមៃក្នុងពិភពលោកគឺមានតម្លៃ។ គម្រោងនេះបានផ្ដល់ជំនួយដល់ប្រទេសជាច្រើនដូចជាម៉ុងហ្គោលី បង់ក្លាដែស វៀតណាម ឥណ្ឌូនេស៊ី ថៃ ហ្វីលីពីន ម៉ិកស៊ិក និងប្រេស៊ីល។

ដូចគ្នាដែរសម្រាប់គ្រោះមហន្តរាយនៅប្រទេសកូរ៉េខាងត្បូង ដោយត្រលប់ទៅឆ្នាំ ២០២០ ពួកគេបានបរិច្ចាគ ៥០០ លានវ៉ុន ឬ ៣៤ ម៉ឺនដុល្លារ ដើម្បីការពារការរីករាលដាលជំងឺ COVID-19 ហើយនៅឆ្នាំ ២០២២ និង ២០២៥ ពួកគេបានបរិច្ចាគច្រើនជាង ៥០០ លានវ៉ុនក្នុងមួយលើកៗ ដើម្បីជួយជនរងគ្រោះដោយភ្លើងឆេះព្រៃ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *