Nicki Minaj គ្រងតំណែងជាតារារ៉េបស្រីល្អបំផុត ព្រោះមានស្នាដៃជោគជ័យមិនចេះតិច

នៅថ្ងៃទី៧ ខែមេសាកន្លងទៅនេះ Billboard បានចាត់ចំណាត់ថ្នាក់តារាស្រីដែលល្អបំផុតពីវិស័យហ៊ីបហប់ចំនួន ២៥​ រូប ហើយចំណាត់ថ្នាក់កំពូលលំដាប់លេខ ១បានធ្លាក់ទៅលើ Micki Minaj ដោយផ្អែកលើស្នាដៃលេចធ្លោរបស់នាងក្នុងគ្រាកន្លងមក។

ជាក់ស្ដែង Billboard បានប្រាប់ពីគោលការណ៍នៃការចាត់លំដាប់តារាស្រីនៅក្នុង “តារាងតារាស្រីរ៉េបល្អបំផុតគ្រប់ពេលវេលា”“Best Female Rappers of All Time” ដោយគោរពទៅលើលក្ខណៈវិនិច្ឆ័យជាច្រើនផ្នែក រួមមានសមទ្ធិផលការងារដែលបានឈរជើងលើតារាងនានា ឥទ្ធិពលទៅលើវប្បធម៌ រយៈពេលនៃការប្រឡូកក្នុងវិស័យនេះ ជំនាញនៃការនិទានសាច់រឿងតាមបទចម្រៀង និងសូម្បីតែបច្ចេកទេសសម្លេង។

ជាលទ្ធផល Billboard បានសម្រេចតែងតាំង Nicki Minaj ក្នុងលំដាប់ខ្ពស់បំផុតនៅលើតារាងឱ្យសមនឹងរហស្សនាមជា “ម្ចាស់ក្សត្រីនៃតន្រ្តីរ៉េប” របស់នាង។ ជាក់ស្ដែង តារាស្រីដែលមានឈ្មោះកំណើតថា Onika Tanya Maraj-Petty រូបនេះ បានទទួលជោគជ័យចាប់តាំងពីអាល់ប៊ុមទី១ Pink Friday រហូតអាចឱ្យនាងបោះជំហានបន្តទៀតនៅលើវិថីសិល្បៈមកទល់នឹងពេលបច្ចុប្បន្ន។ បន្ថែមពីនេះ RIAA ដែលជាសមាគមន៍ឧស្សហកម្មតន្ត្រីរបស់អាមេរិក ជាញឹកញយ ក៏តែងទទួលស្គាល់ពីភាពជោគជ័យលើអាល់ប៊ុមជាច្រើនរបស់តារាស្រីរូបនេះផងដែរ។

ដោយឡែកនៅលើតារាងរបស់ Billboard វិញ នៅក្នុងឆ្នាំ ២០១៨ តារាស្រីវ័យ ៤១ឆ្នាំរូបនេះបានចូលរួមផលិតចម្រៀងជាច្រើនចំណងជើង រហូតមានស្នាដៃដល់ទៅ ១៤៩ បទបានជាប់ឈ្មោះនៅលើតារាង Billboard Hot 100។ លើសពីនេះ តារារ៉េបរូបនេះក៏ជាម្ចាស់ពានរង្វាន់ពីវេទិកាធំៗលំដាប់ពិភពលោកផងដែរ រួមទាំង American Music Awards, BET Awards, MTV Video Music Awards, BET Hip Hop Awards និងកម្មវិធីជាច្រើនទៀត។

​ចំណុចពិសេសមួយទៀតដែលនាំឱ្យ Nicki Minaj លេចធ្លោលើសតារារ៉េបដទៃ គឺតារាស្រីរូបនេះមានវិធីសាស្ត្រក្នុងការនិទានសាច់រឿងតាមបទភ្លេងយ៉ាងគួរឱ្យចាប់អារម្មណ៍ តាមរយៈតួអង្គដែលនាងបង្កើតឡើង ឬ Alter Ego ដែលមានច្រើនជម្រើស មិនថា Roman Zolanski, Harajuku Barbie, Chun Li និង Onika នោះទេ។

ដោយឡែក កម្មវិធីប្រគំតន្ត្រីទេសចរណ៍របស់ម្ចាស់បទ Side to Side រូបនេះក៏ទទួលបានជោគជ័យក្រាស់ក្រែលណាស់ដែរ។ តួយ៉ាង នាងកំពុងតែគ្រោងតំណែងជា សិល្បករស្រីពីវិស័យហ៊ីបហបដែលអាចរកចំណូលពីកម្មវិធីប្រគំតន្រ្តីបានច្រើនបំផុតមិនធ្លាប់មាន ក្នុងចំនួន ១០៨.៨លានដុល្លារអាមេរិក ពីវេទិកា Pink Firday 2 World Tour។

តាមរយៈសមទ្ធិផលទាំងនេះហើយ ទើប Billboard បានធ្វើការវិនិច្ឆ័យឱ្យ Nicki Minaj ជាកំពូលតារារ៉េបស្រីលំដាប់លេខ ១។ ឯចំណាត់ថ្នាក់ពីលេខ ២ ដល់ ១០ គឺធ្លាក់រៀងគ្នាទៅលើតារារ៉េបស្រី Missy Elliott, Lauryn Hill, Lil Kim, Queen Latifah, MC Lyte, Salt-N-Pepa, Roxanne Shante, Eve និង Foxy Brown៕​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ

Billboard  ហ្វីលីពីន បញ្ចូលឈ្មោះ វណ្ណដា ​ក្នុង​ចំណោម​សិល្បករ ១៥រូប កំពុង​រួមចំណែកកំណត់ទិសដៅថ្មី​វិស័យ​ហ៊ីបហប​នៅ​អាស៊ីអាគ្នេយ៍

កំពូល​តារា​រ៉េប វណ្ណដា នៅតែ​ធ្វើឲ្យ​អ្នក​គាំទ្រ​មាន​មោទនភាព និង​ភ្ញាក់ផ្អើល ដោយ​ថ្មី​ៗ​នេះ​លោក​បាន​បង្ហាញ​មុខ​នៅ Billboard Philippine។ វណ្ណដា ដែល​ជា​សិល្បករ​

ចូលរួមម្ដងទៀតហើយ! ប្រេនខ្មែរ ALmée Couture នឹងទៅ New York Fashion Week 2026 ខែក្រោយនេះ

ជា​ថ្មី​ម្ដង​ទៀត​ប្រេន​សម្លៀកបំពាក់​កូន​ខ្មែរ​ដែល​ល្បី​លំដាប់​អន្តរជាតិ ALmée Couture ដែល​កសាង​ឡើង​ដោយ​ដៃ​ស្ត្រី​វ័យ​ក្មេង​ដ៏​ស្រស់​ស្អាតTaing Sokhang។ កាលពី​

CSFF ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា

កាលពី​ថ្ងៃ ២១ ខែ សីហា ឆ្នាំ ២០២៦ កន្លង​ទៅ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា (CTB) និង​មហោស្រពភាពយន្តខ្លីចតុមុខ (CSFF)

ប្រទេសអូស្ត្រាលីប្រកាសហាមឃាត់មិនឱ្យបទចម្រៀងបង្កើតដោយ AI ចូលតារាងចម្រៀងផ្លូវការណាមួយឡើយ

ថ្មីៗនេះសមាគមឧស្សាហកម្មថតសំឡេងអូស្ត្រាលី (ARIA) បានចេញវិធានការថ្មីដោយហាមឃាត់បទចម្រៀងដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត

មកស្គាល់ពីត្បូង Zircon ខៀវ របស់ខេត្តរតនគិរី ល្បីសុះសាយរហូតដល់ក្រុមហ៊ុន LV ជ្រើសច្នៃគ្រឿងអលង្ការតម្លៃមហាសាល

ដូច​ដែល​ដឹង​ស្រាប់​ហើយ​ថា កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​ល្បី​រឿង​ក្រោយ​ក្រុមហ៊ុន Louis Vuitton របស់​បារាំង បាន​ច្នៃ​ត្បូង Zircon ខៀវ របស់​ខេត្ត​រតនគិរី នៃ​ប្រទេស​

«កន្លាស់អាវរូបចាបទាំងគ្រាប់» បច្ចុប្បន្នក្លាយជាគ្រឿងតុបតែង​លម្អ​កាយា​កូនក្រមុំ ក្នុងថ្ងៃមង្គលការ

សម្ដេច​ព្រះ​វររាជ​នី នាថ វ័ណ ជា​ម្ចាស់ «កន្លាស់​ចាប​ទាំង​គ្រាប់» ដ៏​ប្រណីត កាលពី​អតីតកាល បាន​កំពុង​ក្លាយ​ជា​គ្រឿងអលង្ការ​ដ៏​ថ្លៃថ្លា នា​ថ្ងៃ​មង្គលការ​កូន​ក្រមុំ



Leave a Reply

Your email address will not be published.Required fields are marked *