មិនធម្មតា! សក់ WonYoung ៣ សរសៃ ត្រូវគេដាក់ដេញថ្លៃលក់បានដល់ខ្ទង់ម៉ឺនដុល្លារ

ការស្រឡាញ់ចូលចិត្ដ និងទិញសម្ភារៈណាមួយដូចជា អាល់ប៊ុម រូបថត តុក្កតា ឬផ្សេងៗ ទាក់ទងនិមិត្ដរូបរបស់ខ្លួនវារឿងទូទៅដែលមនុស្សជាច្រើនបានធ្វើជារឿយៗ។ ថ្មីៗនេះ សក់របស់សមាជិកក្រុមចម្រៀង IVE គឺតារាស្រី WonYoung ចំនួន ៣ សរសៃ ត្រូវបានគេប្រកាសដាក់ដេញថ្លៃលក់ រីឯតម្លៃវិញហក់ដល់ខ្ទង់ម៉ឺនដុល្លារអាមេរិកឯណោះ។

យោងតាមប្រភពព័ត៌មាន Yahoo Taiwan បានឲ្យដឹងថា អ្នកគាំទ្រជនជាតិចិនរបស់ WonYoung បានប្រកាស​ដេញថ្លៃសក់របស់រូបនាង​ ៣ សរសៃ។ សម្រាប់តម្លៃដេញថ្លៃគឺចាប់ពី ៩ ៩៩៩ យន់ ឬប្រហាក់ប្រហែល ១ ៤០៧ ដុល្លារអាមេរិក។ សម្រាប់សក់ ៣ សរសៃនេះ ត្រូវបានអ្នកគាំទ្រ WonYoung លើកឡើងថា បានរើសនៅអំឡុងពេលប្រគំតន្ដ្រីរបស់ក្រុមចម្រៀង IVE និងអាចធ្វើតេស្ដ DNA សាកល្បងបាន បើមិនជឿទុកចិត្ដ។

ជាមួយគ្នាដែរ ការលក់ដេញថ្លៃសក់​ ៣ សរសៃរបស់ WonYoung ពិតជាទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកគាំទ្រ និងមានអ្នកហ៊ានឲ្យថ្លៃដល់ជាង ១០៣ ០០០ យន់ ឬប្រហាក់ប្រហែល ១៤ ៤៩៤ ដុល្លារអាមេរិក។ តម្លៃដេញថ្លៃដ៏ខ្ពស់នេះបានក្លាយជាប្រធានបទក្ដៅគគុកមួយត្រូវបានគេយកមកពិភាក្សាពាសពេញបណ្ដាញសង្គម ជាពិសេសត្រូវបានមតិមួយចំនួនលើកឡើងថា វាពិតជាចម្លែកខ្លាំងដែលមនុស្សហ៊ានចំណាយប្រាក់ខ្ទង់ម៉ឺនដុល្លារសម្រាប់ទិញសក់ត្រឹម ៣ សរសៃ។ តែយ៉ាងណាមិញ ក៏មានមតិមួយចំនួនលើកឡើងដែរថា នាងជាតារាល្បី សក់របស់នាងពិតជាមានតម្លៃថ្លៃ។

គួរបញ្ជាក់ថា WonYoung ជាតារាស្រីខេប៉ុបដ៏ល្បីល្បាញម្នាក់ នាងទើបមានវ័យ ១៩ ឆ្នាំប៉ុណ្ណោះ ប៉ុន្ដែនាងពិតជាទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន។ WonYoung បង្ហាញខ្លួនដំបូងក្នុងកម្មវិធី Produce 48 ក្នុងឆ្នាំ ២០១៨ និងបានចេញច្រៀងក្នុងក្រុម IZ*ONE ក្រោយមកនាងក៏បានក្លាយជាសមាជិករបស់ក្រុមចម្រៀងល្បី IVE៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ