IU ប្រាប់ថា ខ្លួនគ្មានគោលបំណងទទួលកេរមរតកពីឪពុកម្ដាយទេ ដោយទុកទ្រព្យសម្បត្តិទាំងអស់ទៅឱ្យ…

IU បានចែករំលែកពីកិច្ចសន្ទនារវាងខ្លួន និងគ្រួសារទាក់ទងនឹងការបែងចែកទ្រព្យសម្បត្តិ ដោយតារាពហុជំនាញរបស់កូរ៉េខាងត្បូងរូបនេះ មិនចង់ទទួលកេរមរតកពីឪពុកម្ដាយឡើយ ព្រោះតែយល់ថា ខ្លួនអាចចិញ្ចឹមខ្លួនឯងរស់ហើយ។

កាលពីថ្ងៃទី១១ ខែមីនានេះ Salon Drips 2 ទើបតែបានចាក់ផ្សាយវគ្គថ្មីរបស់ខ្លួន ដោយមាន IU ជាភ្ញៀវកិត្តិយស រួមគ្នាជាមួយនឹងអ្នកសម្របសម្រួលកម្មវិធី Jang Do Yeon។ ផ្ដើមដោយកិច្ចសន្ទនាពីរឿងរ៉ាវក្នុងគ្រួសារ តារាស្រីដែលមានឈ្មោះពិតថា Lee Ji Eun បាននិយាយថា៖ “គ្រួសារយើងមិនដែលអស់រឿងនិយាយគ្នានោះទេ។ យើងនិយាយគ្នាពីនេះពីនោះ ដូចជា តើអ្នកចង់រស់នៅដល់អាយុប៉ុន្មាន? ជាដើម”។

ភ្លាមនោះ Jang Do Yeon បានសួរបកវិញភ្លាមៗថា៖ “តើអ្នកចង់រស់នៅដល់អាយុប៉ុន្មាន?”

ជាការឆ្លើយតប តារាស្រីវ័យ ៣១ឆ្នាំប្រាប់ថា៖ “ខ្ញុំចង់រស់នៅឱ្យដល់អាយុ ៨០។ ខ្ញុំបានសន្យាជាមួយនឹងអ្នកគាំទ្ររបស់ខ្ញុំថា ខ្ញុំនឹងធ្វើឱ្យទីកីឡាដ្ឋានពេញទៅដោយអ្នកគាំទ្រត្រឹមអាយុ ៧០ឆ្នាំ។ ដូច្នេះខ្ញុំត្រូវតែរស់ឱ្យដល់ពេលនោះ”។

IU បានចែករំលែកគោលបំណងថា ខ្លួនចង់មានជីវិតរស់នៅឱ្យដូចឪពុកម្ដាយរបស់ខ្លួន ដោយតារាស្រីម្ចាស់បទ eight រូបនេះបាននិយាយថា៖ “នៅពេលខ្ញុំមានអាយុ ៨០ឆ្នាំ ប៉ាខ្ញុំគាត់ថា គាត់ចង់រស់នៅដល់អាយុ ១០៦ឆ្នាំ។ ខ្ញុំសង្ឈឹមថា ខ្ញុំអាចរស់នៅឱ្យដូចប៉ា និងម៉ាក់។​ ពួកគាត់ដូចជាមិត្តល្អរបស់ខ្ញុំអ៊ីចឹង។ បើខ្ញុំរស់នៅ ១ថ្ងៃ ២ថ្ងៃ ដោយមិនមានគាត់ ខ្ញុំមានអារម្មណ៍ ថាមិនស្រណុកចិត្តទេ”។

“ខ្ញុំបានប្រាប់ប្អូនប្រុសរបស់ខ្ញុំថា ប្អូនត្រូវតែបំពេញតួនាទីជាកូនល្អ។ ពេលប៉ាម៉ាក់ចែកឋានទៅ បងមិនដឹងថាគាត់នឹងចែកទ្រព្យសម្បត្តិមកឱ្យបងឬអត់ទេ? អ៊ីចឹងហើយ ប្អូននឹងទទួលមរតកទាំងអស់” តារាស្រីរូបនេះបានបន្តដូច្នេះ។

ស្របគ្នានឹងចម្លើយរបស់ IU ពិធីការិនីបានសួរនាំបន្តថា គ្រួសាររបស់ពួកគេពិតជាធ្លាប់និយាយគ្នាពីរឿងនេះពិតមែនឬយ៉ាងណា? IU បានតបវិញថា ខ្លួនពិតជាបានសួរឪពុកម្ដាយពីរឿងនេះមែន ព្រោះបច្ចុប្បន្ននេះ ខ្លួនមានភាពឯករាជ្យលើផ្នែកហិរញ្ញវត្ថុហើយ និងមិនគិតថាពួកគាត់នឹងទុកមរតកខ្លះមកឱ្យខ្លួននោះទេ។

“ខ្ញុំបានសួរថា តើពួកគាត់នឹងចែកទ្រព្យសម្បត្តិបែបម៉េច?​ ប៉ាក៏និយាយថា គាត់នឹងចែកជា ៤ចំណែកស្មើៗគ្នា។ ដូច្នេះខ្ញុំក៏ប្រាប់ថា ខ្ញុំអត់អីទេ កាត់ចំណែកខ្ញុំចេញទៅ ហើយចែកជា ៣ ចំណែកទៅបានហើយ” IU​ បានបង្ហើបបន្ថែមពីកិច្ចសន្ទនាខាងលើនេះ ដោយប្រាប់ទៀតថា កិច្ចសន្ទនានេះមិនមានភាពម៉ឹងម៉ាត់ពេកទេ ដោយមានលាយឡំការលេចសើចផង និងរឿងពិតផង។

គួររំឭកផងដែរថា IU គឺជាសិល្បករនារីដែលទទួលបានជោគជ័យខ្លាំង មិនថានៅក្នុងវិស័យចម្រៀងខេប៉ុប និងវិស័យភាពយន្តនោះទេ។​ បច្ចុប្បន្ន ស្នាដៃរឿង When Life Gives You Tangerines ដែលតារាស្រីបានរួមសម្ដែងជាមួយនឹង Park Bo-gum កំពុងតែទទួលបានការគាំទ្រខ្លាំង។ ឆាប់ៗក្នុងឆ្នាំ ២០២៥នេះ នាងក៏នឹងមានស្នាដៃសម្ដែងមួយចំណងជើងទៀតជាមួយ Byeon Woo Seok  គឺរឿង 21st Century Grand Prince’s Wife (ចំំណងជើងក្រៅផ្លូវការ)៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង



Leave a Reply

Your email address will not be published.Required fields are marked *