លេចចេញភស្តុតាងថ្មីបន្តបន្ទាប់ តែភាគី Kim Soo Hyun នៅតែបដិសេធដាច់អហង្ការ ពាក់ព័ន្ធករណី Kim Sae Ron

ទីភ្នាក់ងាររបស់ Kim Soo Hyun បានបដិសេធជាថ្មីម្តងទៀតនូវការចោទប្រកាន់ថាលោកមានទំនាក់ទំនងស្នេហាជាមួយ Kim Sae Ron ក្នុងវ័យជំទង់ ទោះបីជាមានការអះអាង និងភស្តុតាងថ្មីៗលេចចេញបន្តបន្ទាប់ក៏ដោយ។

នៅថ្ងៃទី ១២ ខែមីនានេះ ទីភ្នាក់ងាររបស់តារារូបនេះគឺ Gold Medalist បាននិយាយថា “ជំហររបស់យើងនៅតែមិនផ្លាស់ប្តូរពីសេចក្តីថ្លែងការណ៍ពីមុនរបស់យើង”។

ការ​ឆ្លើយ​តប​នេះ​ធ្វើ​ឡើង​បន្ទាប់​ពីវិទ្យាស្ថាន Garo Sero និងគណនីយូធូប Hoverlab (Gaseyeon) បានចេញ​ផ្សាយសារ និងរូបថតមួយសន្លឹកកាលពី​ថ្ងៃ​ទី ១១ ខែ​មីនា ដែលអះអាងថា ជាសារផ្ញើពី Kim Sae Ron ទៅកាន់ Kim Soo Hyun ​មានខ្លឹមសារដូចខាងក្រោម៖

“Oppa (សួស្ដីបង) នេះគឺខ្ញុំ Kim Sae-ron ខ្ញុំ​បាន​ទទួល​ការ​ជូន​ដំណឹង​ថាខាងបងកំពុងប្ដឹងខ្ញុំ។ ពេលនេះខ្ញុំកំពុងរៀបចំសម្រាប់ការត្រឡប់ចូលសិល្បៈវិញ ហើយក៏គ្រោងនឹងសងប្រាក់វិញបន្តិចម្តងៗដែរតាមរយៈភាគរយពីគម្រោងនីមួយៗ។ មិនមែនថាខ្ញុំបដិសេធមិនបង់ប្រាក់ទេ ខ្ញុំគ្រាន់តែមិនអាចផ្តល់ភ្លាមៗនូវទឹកប្រាក់សរុប ៧០០ លានវ៉ុន (ប្រហែល ៤៨ ម៉ឺនដុល្លារ)។ ខ្ញុំ​មិន​គេច​វេះទេ តែខ្ញុំ​មិន​អាច​សងវាទាំងអស់​​ឥឡូវ​នេះបានទេ។ តើ​យើង​ពិត​ជា​ត្រូវ​ឆ្លង​កាត់​ពាក្យ​បណ្ដឹង​មែន​ទេ? សូមទុកពេលឱ្យខ្ញុំផង ខ្ញុំ​អង្វរបង ​សូមជួយខ្ញុំផង”។

ក្រុមគ្រួសារ Kim Sae-ron បានឱ្យដឹងទៀតថា Kim Soo-hyun មិនដែលឆ្លើយតបទេ ទោះបីជា Kim Sae-ron ព្យាយាមជាច្រើនដងដើម្បីទាក់ទងលោកក៏ដោយ។ ប្រាំថ្ងៃក្រោយមកគឺនៅថ្ងៃទី ២៤ ខែមីនា Kim Sae-ron បានបង្ហោះរូបថតដែលនាងផ្អិបថ្ពាល់ជាមួយ Kim Soo-hyun នៅលើ Instagram ហើយក៏លុបភ្លាមៗ។ នៅពេលនោះ ភ្នាក់ងារ Gold Medalist បានបដិសេធពាក្យចចាមអារ៉ាមអំពីទំនាក់ទំនងស្នេហាដោយនិយាយថា៖ “យើងមិនដឹងថា Sae-ron មានចេតនាអ្វីទេ” ។

កាលពីថ្ងៃទី១១ ខែមីនា Gold Medalist បានឆ្លើយតបទៅនឹងការអះអាងរបស់គ្រួសារ Kim Sae-ron និង Channel Youtube Hoverlab ដោយបញ្ជាក់ថា៖

“ការចោទប្រកាន់លើ Kim Soo Hyun គឺខុសទាំងស្រុង។ រឿងនេះ​មិន​ខុស​អ្វី​ក្រៅ​ពី​ការ​យាយី​តាម​អ៊ីនធឺណិត​ដូច​គ្នា​ដែល​ Kim Sae-ron ត្រូវទទួលរងនៅពេលនាងមានជីវិតនោះទេ”។

បន្ទាប់ពីការលាតត្រដាងនេះ គណនីបណ្ដាញសង្គមរបស់ Kim Soo-hyun ត្រូវបានជន់លិចដោយមតិអវិជ្ជមានជាច្រើន ខណៈមហាជនលើអ៊ិនធឺណិតកំពុងអំពាវនាវឱ្យមានការដកលោកចេញពីគម្រោងភាពយន្ត និងតំណែង BA ផ្សេងៗ។

គួររំឭកថា Kim Sae-ron ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លាប់​នៅ​ផ្ទះ​របស់​នាង​ក្នុង​ទីក្រុង​សេអ៊ូល​កាល​ពី​ថ្ងៃ​ទី ១៦ ខែ​កុម្ភៈ ដែលចំ​ថ្ងៃ​ខួប​កំណើត​របស់ Kim Soo-hyun តែម្ដង ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។



Leave a Reply

Your email address will not be published.Required fields are marked *