១ថ្ងៃដើរ៦ម៉ោង! HyunA បង្ហើបទម្លាប់ហាត់ប្រាណមិនធម្មតារបស់ខ្លួន ខណៈត្រៀម Comeback ជាមួយបទថ្មី

​​​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី ‘Noon’s Hope Song with Kim Shin Young’ របស់វិទ្យុ MBC FM4U កាល​ពី​ថ្ងៃ​ទី ៧ ខែ​ឧសភា តារាស្រីកូរ៉េ HyunA បាន​បង្ហាញ​ពី​ទម្លាប់​ហាត់ប្រាណដ៏តឹងរ៉ឹង​របស់​នាងនាពេលបច្ចុប្បន្ន។

ស្របពេលត្រៀមខ្លួនសម្រាប់ការវិលត្រលប់មកឆាកតន្ត្រី​​វិញ HyunA បាន​ប្រាប់​ថា​មួយរយៈចុងក្រោយនាង​ផ្ដោត​លើ​ការ​ហាត់​ប្រាណមែនទែន។ នាង​បាន​និយាយ​ថា៖ “ខ្ញុំហាត់ជាមួយ​គ្រូ​បង្ហាត់​របស់​ខ្ញុំ​​មួយ​ម៉ោង​ក្នុង​មួយ​ថ្ងៃ ហើយ​បន្ទាប់​មក​ខ្ញុំ​ដើរ​ប្រហែល​ប្រាំមួយ​ម៉ោង” ដោយបាន​បន្ថែម​ថាឥឡូវនេះមានស្បែកជើងច្រើនដែលអំណោយផលល្អសម្រាប់ការរត់។

HyunA សារភាព​ថា ការ​ហាត់​ប្រាណ​ជើង​គឺពិតជា​លំបាកជាពិសេសសម្រាប់នាង​ ដោយនិយាយថា៖ “ខ្ញុំ​ពិត​ជា​ស្អប់​ម៉ាស៊ីន Squat ណាស់ វា​ធ្វើ​ឱ្យ​ខ្ញុំ​ចង់​ក្អួត”។ នៅពេលដែល Kim Shin Young សួរថាតើនាងហាត់ប្រាណពេលពោះទទេឬអត់ HyunA បានឆ្លើយតបថា៖ “ឥឡូវនេះ ខ្ញុំកំពុងព្យាយាមសម្រកទម្ងន់ ដូច្នេះខ្ញុំញ៉ាំតិចបំផុតតាមដែលអាចធ្វើបាន ហើយផ្តោតលើការធ្វើលំហាត់ប្រាណ” ។

ពាក់ព័ន្ធនឹងសកម្មភាពផ្សេងៗវិញ បន្ទាប់​ធ្លាប់​បានរៀបចំ​ការ​តាំង​ពិព័រណ៍​សិល្បៈផ្ទាល់ខ្លួនមួយHyunA បាន​ប្រាប់​ថា ឥឡូវ​នេះ​នាង​បាន​បង្វែរ​ការ​ចាប់​អារម្មណ៍មកធ្វើអ្វី​ថ្មីៗច្រើនទៀតដូចជានិពន្ធចម្រៀង ឡើងភ្នំ និងរត់ម៉ារ៉ាតុង។

ប្រឡូកខ្លួនក្នុងវិស័យខេប៉ុបអស់រយៈពេល ១៨ ឆ្នាំមកនេះ ក្រៅតែពីបទចម្រៀងជាមួយក្រុម 4minute តារាស្រីវ័យ ៣២ ឆ្នាំរូបនេះបានទទួលការគាំទ្រតាមរយៈការចេញបទចម្រៀងទោលល្បីៗជាច្រើនដូចជា ‘Change’, ‘Bubble Pop!,’ ‘Red,’ និង ‘Lip & Hip’ ដែលភាគច្រើនសុទ្ធតែមានក្បាច់រាំនិងស្ទីលសម្លៀកបំពាក់បែបសិចស៊ី។

កាលពីថ្ងៃទី៣០ ខែមេសា នាងទើបតែទម្លាក់បទចម្រៀងថ្មីមួយបទមានចំណងជើងថា “Mrs. Nail” សម្រាប់ការវិលត្រលប់មកឆាកតន្ត្រីវិញលើកដំបូងរបស់ខ្លួនបន្ទាប់ពីបានរៀបការជាមួយស្វាមីគឺអតីតសមាជិកក្រុម Hightlight, Yong Junhyung កាលពីខែតុលាឆ្នាំមុន ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​

សម្បូរខ្លាឃ្មុំចូលខាំមនុស្សពេក ប្រទេសជប៉ុនប្រើ AI, ដ្រូន និងរូប៉ូតឆ្កែព្រៃ ដើម្បីទប់ស្កាត់

ការវាយប្រហារដោយខ្លាឃ្មុំនៅប្រទេសជប៉ុនបានកើនឡើងដល់កម្រិតកំណត់ត្រា ដោយបានសម្លាប់មនុស្ស ១៣ នាក់ និងបង្ករបួសជាង ២២០ នាក់ ចន្លោះពីខែមេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ

ដូចការរំពឹងទុកពិតមែន លទ្ធផលប្រឡងបាក់ឌុបរបស់តារាចម្រៀង កែវ ទិត្យផល្លី ទទួលបាននិទ្ទេស B

កញ្ញា កែវ ទិត្យផល្លី ដែល​ជា​តារា​ចម្រៀង​វ័យ​ក្មេងសំឡេងពីរោះ មានសមត្ថភាព ចំណេះដឹង និង​ជា​សិស្ស​ប្រឡង​បាក់ឌុបឆ្នាំ ២០២៦ បាន​ទៅ​ស្ដាប់ ​មើល​ការ​ប្រកាស​លទ្ធផល​នៅ​ព្រឹក​នេះ ដោយ​តារា​វ័យ ១៨ ឆ្នាំ​រូប​នេះ​ទទួល​បាន​បាន​



Leave a Reply

Your email address will not be published.Required fields are marked *