ចិត្តបានពិតៗ! ប្រាសាទ ដាវីន ឧបត្ថម្ភថវិកាដល់ក្រុមកីឡាករកាយវប្បកម្ម

បវរកញ្ញា​ចក្រវាល​កម្ពុជា ២០២៤ អ្នកនាង ប្រាសាទ ដាវីន បាន​ឧបត្ថម្ភ​ថវិកា​មួយ​ចំនួន​ដល់​ក្រុម​កីឡា​កាយ​វប្បកម្ម​របស់​កម្ពុជា ដែល​ត្រៀម​នឹង​ត្រូវ​ចេញ​ទៅ​ប្រកួត​នៅ​វៀតណាម នា​ប៉ុន្មាន​ថ្ងៃ​ទៀត​នោះ។

លោក វី វុទ្ធី អតីត​តារា​សម្ដែង​សាច់ដុំ​ធំ​ៗ ទើប​ប្រឡូក​ចូល​កីឡា​កាយ​វប្បកម្ម​កម្ពុជា និង​បាន​ចូល​រួម​ការ​ប្រកួត​ជាច្រើន​ផង​ដែរ។ វី វុទ្ធី នឹង​ទៅ​ប្រកួត​អន្តរជាតិ​លើក​នេះ​ឃើញ​ថា​ទទួល​បាន​ការ​ជួយ​ជ្រោមជ្រែង​ច្រើន​ពី​សំណាក់​អ្នក​គាំទ្រ​លោក ​ត្បិត​អី​ការ​ហ្វឹកហាត់​កីឡា​កាយ​វប្បកម្ម​ត្រូវ​ចំណាយ​ច្រើន​ក្នុង​ការ​រៀប​ចំ​ខ្លួន ​ធ្វើ​សាច់​ឱ្យ​បាន​ស្អាត​។ ​ទម្រាំ​ចេញ​ទៅ​ប្រកួត ​កីឡាករ​ត្រូវ​ហ្វឹកហាត់​ជា​ច្រើន​សប្ដាហ៍ ​និង​ញ៉ាំ​អាហារ​បំប៉ន ​តម​ខ្លាំង​មែនទែន។ ​ដោយ​មើល​ឃើញ​ពី​ការ​ចំណាយ​ច្រើន និង​យល់​ច្បាស់​ពី​ការ​ត្រូវ​ត្រៀម​ខ្លួន​ចេញ​ទៅ​ប្រកួត​ក្រៅ​ប្រទេស​ម្ដងៗ បវរកញ្ញា​ខ្មែរ​ដែល​ទទួល​បាន​ការ​គោរព​ស្រលាញ់ គឺ​អ្នកនាង ប្រាសាទ ដាវីន បាន​ឧបត្ថម្ភ ថវិកា​ដល់​ក្រុម​លោក ២៥០ ដុល្លារ។

ជាក់ស្ដែង​នៅ​ឆ្នាំ ២០២៣ កន្លងទៅ លោក​ទទួល​បាន​មេដាយ​មាស​ដល់​ទៅ​២​គ្រឿង​ក្នុង​កម្មវិធី IFBB Muscle Contest ​លើ​វិញ្ញាសា ​Master bodybuilding អាយុ​40+ និង​ Master Men Physical 40+។ ស្រប​ពេល​ឆ្នាំ​២០២៤​កន្លង​ទៅវិញ លោក​ទទួល​បាន​មេដាយ​ប្រាក់​២ គ្រឿង​ថែម​ទៀត​លើ វិញ្ញាសា​ដដែល Master bodybuilding អាយុ​40+ និង​ Master Men Physical 40+ ​នេះ។

គួរ​បញ្ជាក់​ផងដែរ​ថា វី វុទ្ធី ធ្លាប់​ដើរ​តួ​មេទ័ព​ព្រះបាទជ័យវរ្ម័នទី៧ ក្នុង​រឿង រាមរាជតេជោយ៉ត។ វី វុទ្ធី អតីត​តារា​សម្ដែង ហើយ​បច្ចុប្បន្ន​​ជា​គ្រូ​បង្ហាត់​ផ្នែក​កាយសម្បទា ហើយ​ក៏​ជា​កីឡាករ​កាយ​វប្បកម្ម កាល​នៅ​ជា​តារា​សម្ដែង លោក​ភាគច្រើន​ដើរតួ​បែប​វាយ​តប៕

រូបភាព៖ Vy Vuthy



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ



Leave a Reply

Your email address will not be published.Required fields are marked *