ទម្លាយខ្ទង់ចំណាយនឹកស្មានមិនដល់ក្នុងពិធីមង្គលការដ៏ប្រណិតរបស់ HyunA និង​ Yong Jun Hyung

តារាចម្រៀងខេប៉ុប HyunA និង Yong Jun Hyung បានក្លាយជាគូស្វាមីភរិយាផ្លូវការ ​កាលពីថ្ងៃទី១១ ខែតុលា ដោយបានរៀបចំពិធីមង្គលការដ៏ប្រណិតនៅតំបន់រមណីយដ្ឋាន Samcheonggak ក្នុងទីក្រុងសេអ៊ូល។

វីដេអូនៃកន្លែងប្រារព្ធពិធី ដែលត្រូវបានចេញផ្សាយនៅលើបណ្ដាញសង្គមបានបង្ហាញពីបរិយាកាសដ៏ឆើតឆាយនៃតំបន់រមណីយដ្ឋាន Samcheonggak អមដោយការរៀបចំផ្កាគួរឱ្យភ្ញាក់ផ្អើលដូចគ្នា។ ផ្អែកតាមសារព័ត៌មានកូរ៉េនានា មជ្ឈមណ្ឌលរៀបអាពាហ៍ពិពាហ៍ក្នុងរីសត Samcheonggak ដែលជាកន្លែងរៀបចំពិធីមង្គលរបស់អ្នកទាំងពីរមានតម្លៃជួលប្រហែល ១៥ លានវ៉ុន ឬប្រហែល ១១០០០ ដុល្លារ ខណៈការតុបតែងផ្កាតែម្យ៉ាងគឺមានតម្លៃប្រហែល ១៥ លានវ៉ុនបន្ថែមទៀត។ គិតរួមទាំងថ្លៃចំណាយផ្សេងទៀត ដូចជាម្ហូបអាហារ និងសេវាកម្មផ្សេងៗ ការចំណាយសរុបត្រូវបានគេប៉ាន់ប្រមាណថាមិនក្រោម ១០០ លានវ៉ុន ឬប្រហែល ៧៥០០០ ដុល្លារអាមេរិកនោះឡើយ។

គួរបញ្ជាក់ថា HyunA និង Yong Jun Hyung ដែលអ្នកគាំទ្រខេប៉ុបជំនាន់ទី២បានស្គាល់ច្បាស់តាមរយៈការសហការគ្នាក្នុងបទ “Change” កាលពីឆ្នាំ២០១០ បានប្រកាសជាសាធារណៈអំពីទំនាក់ទំនងស្នេហារបស់ពួកគេកាលពីខែមករា ហើយប្រាំមួយខែក្រោយមក ក្នុងខែកក្កដា ពួកគេក៏បានប្រកាសពីការភ្ជាប់ពាក្យ និងរៀបការតែម្ដង។

យ៉ាងណាមិញ ទម្រាំដល់ឈានដល់ថ្ងៃរៀបការ វិថីស្នេហារបស់អ្នកទាំងពីរក៏ពោរពេញដោយព្យុះភ្លៀងជាច្រើនដែរ ខណៈមតិមហាជនជាច្រើនបានរិះគន់អំពីអតីតកាលរបស់ Yong Jun Hyung ដែលធ្លាប់មានឈ្មោះជាឧក្រិដ្ឋជនពាក់ព័ន្ធរឿងក្ដី Burning Sun និងមិនគាំទ្រឱ្យពួកគេស្រលាញ់គ្នានោះឡើយ។ មតិរិះគន់ និងការវាយប្រហារផ្សេងៗបានផ្ទុះឡើងឥតឈប់ឈរសូម្បីតែនៅពេលពួកគេបង្ហោះរូបភាព Pre Wedding រហូតផលិតកម្មរបស់ HyunA ចេញសេចក្ដីថ្លែងការណ៍គំរាមចាត់វិធានការតាមផ្លូវច្បាប់សម្រាប់អ្នកផ្សព្វផ្សាយព័ត៌មានមិនពិត។

ទោះបីជាមានឧបសគ្គយ៉ាងណាក៏ដោយ ប៉ុន្តែ HyunA និង Yong Jun Hyung នៅតែបន្តចាប់ផ្ដើមទំព័រថ្មីនៃជីវិតគូរបស់ពួកគេតាមការគ្រោងទុក ព្រមជាមួយការចូលរួមអបអរសាទរពីមិត្តភក្តិជិតស្និទ្ធ និងក្រុមគ្រួសារទាំងសងខាង ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ



Leave a Reply

Your email address will not be published.Required fields are marked *