ទើបបញ្ចប់ការសិក្សា បើអាចគួរតែជៀសវាងធ្វើការងារ ៣ ប្រភេទនេះ

ជឿជាក់ថាមនុស្សទាំងអស់សុទ្ធតែត្រូវការប្រាក់ដើម្បីចិញ្ចឹមជីវិត ដូច្នេះទើបពួកយើងត្រូវស្វែងរកការងារសមស្របណាមួយដើម្បីទទួលបានទាំងប្រាក់ចំណូល និងបទពិសោធន៍សម្រាប់ថ្ងៃអនាគតទៀត ជាពិសេសសិស្សានុសិស្សដែលនឹងបញ្ចប់ការប្រលង។ ក្នុងចំណោមនោះក៏មានការងារខ្លះដែលទទួលប្រាក់ចំណូលមិនសមជាមួយនឹងសមត្ថភាព ឬកម្លាំងដែលយើងត្រូវចំណាយនោះទេ។ ជាក់ស្ដែងក៏មានការងារ ៣ ប្រភេទនេះដែលគួរតែជៀសវាងប្រសិនបើអាច ៖

១. ការងារដែលប៉ះពាល់ដល់សុខភាព

បច្ចុប្បន្ននេះសុខភាពរាងកាយគឺជាអាទិភាពទីមួយដែលមនុស្សម្នាក់ៗមិនអាចមើលរំលងបាននោះទេ។ ប្រសិនបើសុខភាពធ្លាក់ចុះ ច្បាស់ណាស់ឱកាសការងារផ្សេងងទៀតក៏ត្រូវបាត់បង់ទៅតាមនោះដែរ។ ឧទាហរណ៍ប្រសិនបើការងារមួយនោះទទួលបានប្រាក់ចំណូលគួរសម ប៉ុន្តែតម្រូវឱ្យប្រើប្រាស់កម្លាំងខ្លាំងដែលអាចបណ្ដាលឱ្យប៉ះពាល់ដល់សុខភាពរាងកាយនៅថ្ងៃខាងមុខ ដូច្នេះហើយយើងពិតជាពិចារណាហើយថាការងារប្រភេទបែបនេះស័ក្ដិសមនឹងឱ្យយើងទទួលដែរ ឬយ៉ាងណា។

២. ការងារដែលងាយស្រួលពេក

ការងារដែលមានភាពងាយស្រួលមើលទៅពិតជាអាចទាក់ទាញចំណាប់អារម្មណ៍មនុស្សជាច្រើន ជាពិសេសសិស្សដែលទើបប្រលងបញ្ចប់តែម្ដង។ ប៉ុន្តែប្រសិនបើគិតឱ្យបានវែងឆ្ងាយទៅ ការជ្រើសរើសការងារដែលស្រួលពេកមិនមែនជាជម្រើសល្អសម្រាប់អនាគតខ្លួនឯងនោះទេ។ ពោលវាងាយនឹងធ្វើឱ្យយើងបាត់បង់កម្លាំងចិត្ត និងការផ្ដោតអារម្មណ៍លើការងារ ជាពិសេសមិនអាចទទួលបានចំណូលខ្ពស់ឡើយ។ ដូច្នេះចងចាំថាការងារណាដែលមានការប្រកួតប្រជែងកាន់ច្រើននឹងជួយពង្រឹងសមត្ថភាពរបស់យើងកាន់តែខ្លាំងដែលវានឹងក្លាយជាគ្រឹះដ័រឹងមាំនាពេលអនាគតផងដែរ។ មិនត្រឹមប៉ុណ្ណេះ ប្រសិនបើយើងអាចធ្វើការងារណាដែលមានការប្រកួតប្រជែងខ្លាំង នោះទំនុកចិត្ត កិត្តិយស កេរ្ដិ៍ឈ្មោះ និងប្រាក់ចំណូលកាន់តែឡើងខ្លាំងទៅតាមនោះដែរ។

៣. ការងារដែលអាចប្រើបច្ចេកវិទ្យាមកជំនួស

ជាមួយនឹងការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា និងបញ្ញាសប្បនិម្មិត ការងារបច្ចុប្បន្នជាច្រើនពិតមានហានិភ័យខ្ពស់ក្នុងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាដើម្បីជំនួសកម្លាំងរបស់មនុស្ស។ ជាញឹកញាប់យើងសង្កេតឃើញហើយថាមានមនុស្សយន្ដ និងបច្ចេកវិទ្យាស្វ័យប្រវត្តិជាច្រើនត្រូវបានគេប្រើប្រាស់ និងទទួលបានប្រជាប្រិយភាពកាន់ខ្លាំងនៅក្នុងស្ទើរគ្រប់វិស័យ។ ប៉ុន្តែក្នុងនោះការងារដែលអាចប្រើរបស់ទាំងនេះមកជំនួស ភាគច្រើនជាការងារស្រួលៗ ឬការងារប្រើកម្លាំងធ្វើ។ ដូច្នេះជាការប្រសើរបំផុតដែលយើងកុំខ្លាចក្នុងការសាកល្បងការងារណាដែលទាមទារជំនាញខ្ពស់រួមមានភាពច្នៃប្រឌិត និងពិបាកជំនួសដោយគ្រឿងយន្ដ មិនថាយើងកំពុងស្ថិតនៅក្នុងវ័យណានោះទេ។ អ្វីដែលជាជំនួយក្នុងការជំរុញទឹកចិត្តឱ្យចាប់យកការងារលំបាកគឺត្រូវចងចាំថាមនុស្សជាអ្នកបង្កើតបច្ចេកវិទ្យា ដូច្នេះខួរក្បាលរបស់យើងតែងតែដើរមុនបច្ចេកវិទ្យាទំនើបមួយជំហានជានិច្ច។ ជាងនេះទៅទៀត ការងារដែលច្រើនតែយកសមត្ថភាពនៃការគិតមកធ្វើគឺមានស្ថិរភាព និងឱកាសក្នុងការអភិវឌ្ឍន៍ខ្ពស់នាពេលអនាគតផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ



Leave a Reply

Your email address will not be published.Required fields are marked *