ធ្លាប់ឃើញរូបតារាល្បីៗលើបណ្ដាញសង្គម តែមិនដឹងសោះថាអ្នកថតរូបឲ្យ គឺជាកូនខ្មែរ-បារាំងដ៏ល្បីនៅវិស័យបង្ហាញម៉ូដរូបនេះ ឥឡូវកំពុងមកលេងស្រុកកំណើត

បើ​និយាយ​ពី​រូបថត​របស់​​កំពូល​តារា​ម៉ូដែល​ល្បី​ៗ​លើ​ពិភពលោក អ្នក​គាំទ្រ​ក៏​ប្រាកដ​ជា​ស្គាល់​អ្នក​ថត​រួប​ដ៏​​ស្រស់​ស្អាត​ទាំង​នោះ​ផង​ដែរ។ ម្នាក់​ដែល AMS Infotainment នឹង​លើក​ឡើង​ពី​កូន​ខ្មែរ​-បារាំង​ម្នាក់ ដែល​ធ្វើការ​ជាមួយ​កំពូល​តារា​ម៉ូដែល​លំដាប់​ពិភព​លោក​ដូចជា Adriana Lima Winnie Harlow និង Alessandra Ambrosio ជា​ដើម។

លោក​មាន​ឈ្មោះ Visuddhi UNG ឬ វិសុទ្ធី អ៊ុង ដែល​បាន​ប្រឡូក​ក្នុង​វិស័យ​ថតរូប​ឲ្យ​កំពូល​តារា​ម៉ូដែល និង​តារា​ចម្រៀង​ល្បី​ៗ​ជាច្រើន​ដែល​ចូលរួម​ក្នុង​កម្មវិធី​បង្ហាញ​ម៉ូដ។ បុរស​វ័យ ២៩ ឆ្នាំ​ដែល​ជា​កូនខ្មែរ-បារាំង​រូបនេះ មាន​ឈ្មោះ​ល្បីល្បាញ​ខ្លាំង​នា​ប៉ែក​អឺរ៉ុប ព្រោះ​បាន​ចូលរួម​ក្នុង project បាទ ខ្មែរ បារាំង

Visuddhi មាន​ភាព​ល្បីល្បាញ និង​ពេញ​និយម​ខ្លាំង​ណាស់ ហើយ​គាត់​ថត​បាន​ថត​រូប​ឲ្យ​កំពូល​តារា​អន្តរជាតិ​ជាច្រើន។ អ្នក​ថត​រូប​សញ្ជាតិ​បារាំង​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៉ារីស​រូប​នេះ កំពុង​មក​ស្រុក​កំណើត​ខ្លួន ដើម្បី​ផ្ដិត​យក​រូបភាព​ស្រស់​ស្អាត​នៃ​ប្រទេស​កម្ពុជា​រយៈពេល ២០ ថ្ងៃ និង​មាន​ដំណើរ​កម្សាន្ត​ទៅ​កាន់​រមណីយដ្ឋាន​ស្អាត​ៗ​ជាច្រើន ទៅ​បង្អួត​ភ្នែក​អន្តរជាតិ​ឲ្យ​កាន់​តែ​ស្គាល់​ច្បាស់​ពី​ទឹកដី​អច្ឆរិយ​មួយ​នេះ​បន្ថែម​ទៀត។

អ្នក​ថត​រូប​ម៉ូដែល​កម្រិត​អន្តរជាតិ Visuddhi មក​លេង​កម្ពុជា​លើក​ដំបូង​បំផុត​ក្នុង​ជីវិត ក្រោយ​ឮ​កិត្តិនាម​ល្បាញ​ល្បី​នៃ​ទឹកដី​កំណើត​ខ្លួន។ ប្រឡូក​ក្នុង​អាជីព​ជា​អ្នក​ថត​រូប​ជិត ១០ ឆ្នាំ បុរស​ដ៏​សង្ហា​រូប​នេះ ក៏​ធ្លាប់​ថត​ផលិតផល​ឲ្យ​ប្រេន​ល្បីល្បាញ​មួយ​ចំនួន​ដូច​ជា Balmain Channel Louis Vuitton Laura Mercier Audi Rem Beauty និង​ថត​រូប​ផ្ទាល់​ឲ្យ​តារា​ចម្រៀង​ជាច្រើន រួម​មាន Rema Wizkid Coi Leray Fireboyនិង Pharrell Williams ជាដើម​ផង។

Visuddhi UNG ក៏​ជា​អ្នក​ថត​រូប​ឲ្យ​កម្មវិធី Sabay Festival ដែល​ជា​កម្មវិធី​របស់​កូន​ខ្មែរ ដែល​ធ្វើ​ឡើង​នៅ​លើ​ទឹកដី​បារាំង ដើម្បី​ផ្សព្វផ្សាយ​ពី​សម្បត្តិ​វប្បធម៌ និង​ម្ហូប​អាហារ​ដ៏​សម្បូរ​បែប​ឲ្យ​ជន​បរទេស ពិសេស​កូន​ខ្មែរ​ដែល​កើត​នៅ​ទីនោះ​បាន​ស្គាល់។

យើង​អាច​នឹង​ធ្លាប់​ឃើញ​រូបភាព​តារា​ល្បី​ៗ​លំដាប់​ពិភពលោក​ជាច្រើន​នៅ​លើ​បណ្ដាញ​សង្គម​ផ្សេង​ៗ តែ​មិន​ដែល​នឹក​ស្មាន​សោះ​ថា នោះ​ជា​ស្នាដៃ​កូន​ខ្មែរទាល់​តែ​សោះ។ នៅ​លើ​គណនី Instagram លោក មាន​រូបភាព​ថ្មី​ៗ​នៃ​តារា​ប្រុស​ស្រី​ក្នុង​កម្មវិធី Paris Fashion Week 2024 ថ្មី​ៗ​កន្លង​ទៅ​នេះ​ដូចជា Rosé Lisa Jennie Zendaya Rayssalealsk8 Hoooooyeony៕ នេះជា Instagram របស់ Visuddhi UNG អាចតាមដានបាន ដើម្បីចង់​ដឹង​ថា តើ​កូន​ខ្មែរ​រូប​នោះ មាន​សកម្មភាព​ការងារ​អ្វី​ខ្លះ៖



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ



Leave a Reply

Your email address will not be published.Required fields are marked *