អ្នកផលិតមាតិកា ឡាយ ប៊ុនឡេង ដឹកដៃគូស្នេហ៍រៀបការនៅមាត់សមុទ្ទ​ យ៉ាងផ្អែមល្ហែម

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

ក្រោយ​លុត​ជង្គង់​សុំ​មិត្ត​ស្រី​រៀប​ការ​នៅ​លើ​ភ្នំ​យ៉ាង​រ៉ូមែនទិក ​ពេល​នេះ​គូស្នេហ៍​វ័យ​ក្មេង​ និងជា ​Influencer​ ដូចគ្នា ឡាយ ប៊ុនឡេង និង សាន់ ពុធដេបូរ៉ា បាន​បញ្ចប់​ឈ្មោះ​ជា​សង្សារ ក្លាយ​ជា​ស្វាមី​ភរិយា​លើ​ដែន​សមុទ្ទ​កម្ពុជា​ក្នុង​ខេត្ត​កែប​​កាលពី​សប្ដាប៍​មុន​កន្លង​ទៅ។

​អ្នក​ផលិត​មាតិកា​ ឡាយ ​ប៊ុន​ឡេង​​ និង​គូ​ស្នេហ៍​បាន​រៀប​ចំ​ពិធី​មង្គលការ​​បែប​សាមញ្ញ​ តែ​ពោរពេញ​ដោយ​ក្ដី​សុខ​នៅប៉ុន្មានថ្ងៃមុននេះ។​​ មង្គល​ការ​នេះ​ដែរ​បាន​ធ្វើ​ឱ្យ​​​ភរិយា​របស់ ប៊ុនឡេង បង្ហាញ​ចេញ​នូវ​ស្នាម​ញញឹម​ដែល​ពោរពេញ​ដោយ​សុភមង្គល​នៅ​ពេល​បាន​រៀបការ​ជាមួយ​មនុស្ស​ដែល​អាច​បំពេញ​ជូននូវ​ពាក្យ​សន្យា​របស់​ខ្លួន​កន្លង​មក​សម្រាប់​រូប​នាង​។​​

នៅ​ក្នុង​កម្មវិធី​ដ៏​សែន​មាន​ន័យ​​​របស់អ្នកទាំងពីរ​ឃើញ​មាន​វត្តមាន​ក្រុម​គ្រួសារ​ បង​ប្អូន​ សាច់​ញាតិ ​​ព្រម​ទាំង​មិត្ត​ភក្តិ​ និង ​Influencer​​ ល្បី​ៗ​ជា​ច្រើន​ចូល​រួម​ផង​ដែរ​។​ គូស្នេហ៍​អ្នក​ផលិត​មាតិកា​វ័យ​ក្មេង​​ទាំង​ពីរ​ក៏​ទទួល​បាន​ការ​អបអរ​សាទរ​ព្រោង​ព្រាត​ពី​សំណាក់​មហាជន ​និង​ហ្វេន​ៗ ទាំង​នៅ​លើ​ហ្វេសបុក​ និង​IG​ ក្រោយ​ការ​បង្ហោះ​រូបភាព និង​វីដេអូ​មង្គលការ​។​​​​

យ៉ាង​ណា​មិញ ​មុន​រៀបការ​ ២​ថ្ងៃ​ទាំង​ ប៊ុន​ឡេង​ និង ដេបូរ៉ា ​បាន​ដឹក​ដៃ​គ្នា​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត​កែប ​ដើម្បី​ភ្លក់​អាហារ​មង្គលការ ​ក៏​ដូច​ជា​ត្រៀម​ឱ្យ​បាន​រួច​ស្រេច​ សម្រាប់​ថ្ងៃ​ពិសេស​របស់​ពួកគេ​ដែល​ប្រព្រឹត្តិ​ទៅ​កាលពី​​​ថ្ងៃ​ទី​១២​ ខែ​តុលា​ ឆ្នាំ​២០២៤៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​

សម្បូរខ្លាឃ្មុំចូលខាំមនុស្សពេក ប្រទេសជប៉ុនប្រើ AI, ដ្រូន និងរូប៉ូតឆ្កែព្រៃ ដើម្បីទប់ស្កាត់

ការវាយប្រហារដោយខ្លាឃ្មុំនៅប្រទេសជប៉ុនបានកើនឡើងដល់កម្រិតកំណត់ត្រា ដោយបានសម្លាប់មនុស្ស ១៣ នាក់ និងបង្ករបួសជាង ២២០ នាក់ ចន្លោះពីខែមេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ

ដូចការរំពឹងទុកពិតមែន លទ្ធផលប្រឡងបាក់ឌុបរបស់តារាចម្រៀង កែវ ទិត្យផល្លី ទទួលបាននិទ្ទេស B

កញ្ញា កែវ ទិត្យផល្លី ដែល​ជា​តារា​ចម្រៀង​វ័យ​ក្មេងសំឡេងពីរោះ មានសមត្ថភាព ចំណេះដឹង និង​ជា​សិស្ស​ប្រឡង​បាក់ឌុបឆ្នាំ ២០២៦ បាន​ទៅ​ស្ដាប់ ​មើល​ការ​ប្រកាស​លទ្ធផល​នៅ​ព្រឹក​នេះ ដោយ​តារា​វ័យ ១៨ ឆ្នាំ​រូប​នេះ​ទទួល​បាន​បាន​



Leave a Reply

Your email address will not be published.Required fields are marked *