ទីបំផុត ហ៊ិន ច័ន្ទនីរ័ត្ន និងស្វាមី ក្លាយជាម្ដាយឪពុកគេហើយ

​ក្រោយ​រៀបអាពាហ៍ពិពាហ៍ជាង ១ ឆ្នាំ​ ពេលនេះ​ពិធី​ការិនី​ឆ្នើម​ ហ៊ិន ច័ន្ទនីរ័ត្ន ធ្វើ​ឱ្យ​ស្វាមី​រំភើប​ចិត្ត​ស្ទើរ​ហោះ ​ក្រោយ​អ្នកនាង​កំពុង​ពពោះ​កូន​ដំបូង​របស់​អ្នក​ទាំង ២។​ ក្ដីសុខ​​​ពិធីការិនី​ធ្មេញ​ច្រពើស​រូបនេះ ត្រូវ​បាន​បង្ហាញ​តាម​រយៈ​វីដេអូ​ខ្លី​ជាង ៣ នាទី​ ដែល​បាន​បង្ហោះ​ឡើង​មុន​នេះ​បន្តិច។

មុន​នេះ​បន្តិច​តារា​សម្ដែង​ស្រី​ ហ៊ិន ច័ន្ទនីរ័ត្ន បាន​បង្ហោះ​វីដេអូ Surprise ស្វាមី​បន្ទាប់​ពី​បាន​ដឹង​ថា​ខ្លួន​ទទួល​បាន​ចំណង​ដៃ​នៃអាពាហ៍ពិពាហ៍​ដ៏​សែន​មាន​ន័យ​។ ​ចំណង​ដៃ​ដ៏​សែន​មាន​ន័យ​​​ជា​ដំណក់​ឈាម​ដំបូង​នៅ​ក្នុង​គ្រួសារ​បាន​ធ្វើ​ឱ្យ​លោក​ ឌី ​ពេជ្រ​ ស្ទុះ​ទៅ​ឱប​ភរិយា​ដោយ​អំណរ​ថែម​ទាំង​ពោល​ទាំង​ក្ដី​រីករាយ​ថា​លោក​ពិត​ជា​សប្បាយ​ចិត្ត​ខ្លាំង​ពេល​ដឹង​ថា​ភរិយា​​ត្រៀម​នឹង​ក្លាយ​ជា​ម្ដាយ​គេ នា​ពេល​ឆាប់​​។​

ស្នាម​ញញឹម​ និង​ភាព​រីករាយ​ដែល​លេច​ឡើង​នៅ​លើ​ផ្ទៃ​មុខ​របស់​គូ​ស្វាមី​ភរិយា​រូប​ស្រស់​ទាំង​ពីរ​បាន​ធ្វើ​ឱ្យ​មហាជន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ក៏​ដូច​ជា​មិត្ត​អ្នក​សិល្បៈ​ចូល​ខមិន​អបអរ​សាទរ​អ្នក​ទាំង​ពីរ​ចំពោះ​ដំណឹង​ដ៏​សែន​រីករាយ​នៃ​ការ​ទទួល​បាន​ទាយាទ​ដំបូង​នៅ​ក្នុង​គ្រួសារ។

គួរ​រំលឹក​ដែរ​ថា ​តារា​សម្ដែង​និង​ជា​ពិធី​ការិនី​ប៉ុស្តិ៍​ទូរទស្សន៍​ ហ៊ិន ច័ន្ទនីរ័ត្ន និង​ស្វាមី​បានចូល​រោង​ការ​នា​ថ្ងៃ​ទី ​២២​ ធ្នូ​ ២០២៣ ​ដោយ​មាន​ការ​ចូលរួម​ពី​សំណាក់​ភ្ញៀវ​កិត្តិយស​ជា​ច្រើន​ទាំង​ក្នុង​និង​ក្រៅ​សិល្បៈ ​ព្រម​ជាមួយ​វត្តមាន​ដ៏​ខ្ពង់​ខ្ពស់​នៃ​ការ​អញ្ជើញ​ចូលរួម​ដោយ​ផ្ទាល់​ពី​សំណាក់​សម្ដេច​​តេជោ​ ហ៊ុន ​សែន ​ផង​ដែរ៕

ប្រភពរូបភាព ៖ FB Hin Channiroth

វីដេអូ ៖ https://www.facebook.com/Hinchanniroth8/videos/499827043223179



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ



Leave a Reply

Your email address will not be published.Required fields are marked *