G-Dragon ចាប់ផ្ដើមពង្រឹងទំនាក់ទំនងជាមួយអ្នកគាំទ្រ ស្របពេលជិតចេញអាល់ប៊ុមថ្មី និងកម្មវិធីប្រគំតន្ត្រីទោល

នៅថ្ងៃទី៣ ខែកុម្ភៈនេះ Galaxy Corporation បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមាគមន៍អ្នកគាំទ្ររបស់ G-Dragon មានឈ្មោះថា b.stage ស្របពេលដែលអាល់ប៊ុមទោលរបស់តារាចម្រៀងរូបនេះកំពុងតែត្រៀមចេញផ្សាយនៅចុងខែកុម្ភៈ អមដោយកម្មវិធីប្រគំតន្ត្រីនៅក្នុងខែមីនា។

ក្រោយពីសម្រាកពីការងារចម្រៀងអស់ពេលជាង ១១ឆ្នាំ តារាខេប៉ុបវ័យ ៣៦ ឆ្នាំបានត្រឡប់មកសម្រុកការងារនៅក្នុងវិស័យចម្រៀងសាជាថ្មី ដោយមានបញ្ចេញនូវសកម្មភាពនានាជាបន្តបន្ទាប់ ជាក់ស្ដែងដូចជាបទ​ Power ជាដើម។ បន្ថែមពីនេះ នៅថ្ងៃទី៣ ខែកុម្ភៈកន្លងទៅ ទីភ្នាក់ងាររបស់ G-Dragon ទើបតែបានបើកបង្ហាញសមាគមន៍អ្នកគាំទ្រថ្មី b.stage ដែលបង្កើតឡើងក្នុងគោលបំណងផ្សាភ្ជាប់ទំនាក់ទំនងរវាងសិល្បកររបស់ខ្លួន និងអ្នកគាំទ្រពីជុំវិញពិភពលោកឱ្យកាន់តែមានភាពល្អប្រសើរជាងមុន តាមរយៈការចែករំលែកមាតិកាផ្លូវការ និង​ ព័ត៌មានពីសកម្មភាពផ្សេងៗពីតារារូបនេះជាដើម។

តំណាងពីទីភ្នាក់ងាររបស់ស្ដេចខេប៉ុបរូបខាងលើបានឱ្យដឹងថា៖ “យើងបានចាប់ផ្តើមសហគមន៍ b.stage នេះ ដើម្បីជួយសម្រួលដល់ការទំនាក់ទំនងដោយផ្ទាល់ និងសកម្មជាងមុនរវាង G-Dragon និងអ្នកគាំទ្រទូទាំងពិភពលោក។ យើងមានបំណងបន្តពង្រឹងទំនាក់ទំនងដែលមានគុណភាពល្អជាងមុន ខណៈពេលដែលសហគមន៍នេះនឹងធ្វើឱ្យទំនាក់ទំនងរវាងអ្នកគាំទ្រ និងសិល្បករកាន់តែមានភាពជិតស្និទ្ធជាងមុន”។

ដោយឡែក មួយថ្ងៃបន្ទាប់ពីដាក់ឱ្យប្រើប្រាស់ b.stage ពោលគឺនៅថ្ងៃទី៤ ខែកុម្ភៈ សមាជិកក្រុម BIGBANG រូបនេះបានប្រកាសជាផ្លូវការនូវការចេញអាល់ប៊ុមទោលទី ៣របស់ខ្លួន ក្រោយពីអាល់ប៊ុមទី២ Coup d’Etat ដែលបានចេញផ្សាយតាំងតែពីឆ្នាំ ២០១៣ មកម៉្លេះ។

អាល់ប៊ុមថ្មីដែលគ្រោងនឹងចេញផ្សាយនៅថ្ងៃទី ២៥ ខែកុម្ភៈនេះ មានឈ្មោះថា Ubermensch ជាឈ្មោះដែលឬសដើមពីទស្សនវិជ្ជារបស់ Friedrich Nietzsche ដែលសំដៅទៅលើ “Superman” ឬ “Beyond-Man” មានន័យផ្ដោតទៅលើបុគ្គលដែលហ៊ា​នធ្វើអ្វីហួសពីព្រំដែនដែលខ្លួនបានកំណត់។ តម្រុយនៃអត្ថន័យរបស់ឈ្មោះថ្មីនេះ បានបង្ហាញថាការត្រឡប់មកប្រឡូកក្នុងវិស័យខេប៉ុបនៅគ្រានេះ G-Dragon បា្រកដជានាំយកអ្វីថ្មីៗដែលទស្សនិកជនមិនធ្លាប់បានឃើញជាក់ជាមិនខាន។

ជាដំណឹងល្អមួយទៀតដែរ នៅក្នុងកម្មវិធីប្រគំតន្រ្តី THE LIGHT YEAR របស់មិត្តរួមក្រុម Taeyang ដែលទើបតែបញ្ចប់កាលពីថ្ងៃទី១ កន្លងទៅនេះ សមាជិកមួយរូបទៀតរបស់ BIGBANG គឺ Daesung ក៏បានធ្លោយមាត់និយាយពីកម្មវិធីប្រគំតន្ត្រីរបស់ G-Dragon ផងដែរ។

ជាក់ស្ដែង ក្រោយពីច្រៀងបទ Wings ចប់ Daesung ដែលបានចូលរួមជាភ្ញៀវកត្តិយសជាមួយនឹង G-Dragon បាននិយាយថា៖ វាហាក់ដូចជាមានរឿងល្អជាច្រើនកើតឡើងនៅឆ្នាំនេះ។ យើងមានការប្រគំតន្ត្រីរបស់ Taeyang នៅក្នុងខែកុម្ភៈ ហើយនឹងមានការប្រគំតន្ត្រីរបស់ G-Dragon នៅខែមីនា”។

យ៉ាងណាមិញ ត្បិតព័ត៌មានខាងលើនេះមិនទាន់មានការចេញមកបញ្ជាក់ឱ្យច្បាស់ការណ៍ពីសំណាក់ផលិតកម្ម ឬ G-Dragon ផ្ទាល់ក៏ពិតមែន តែនេះជាដំណឹងល្អមួយបន្ថែមទៀត ឆ្លើយតបនឹងពាក្យចចាមអារ៉ាមកន្លងមក និងជាដំណឹងដែលអ្នកគាំទ្រកំពុងរង់ចាំដូចគ្នា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ



Leave a Reply

Your email address will not be published.Required fields are marked *