មកដឹងពីពេលវេលាល្អបំផុតដែលអ្នកគួរកក់សក់ ដើម្បីឱ្យសក់ទទួលបានសុខភាពល្អ

សក់​ ជាផ្នែកមួយដ៏សំខាន់ដែលអាចជួយលើកសម្រស់របស់បុគ្គលម្នាក់ៗបាន ជាពិសេសប្រភេទសរសៃសក់ដែលមានសុខភាពល្អ ក្រាស់ និងមានសភាពទន់រលោង។​ ដោយឡែក មានសកម្មភាពខុសៗមួយចំនួនដែលមនុស្សទូទៅតែងតែធ្វើជាប្រចាំ នាំឱ្យមានផលប៉ះពាល់ដល់សុខភាពសក់ជារឿយៗ។ តួយ៉ាងគឺ ការកក់សក់តែម្ដង។

ជាធម្មតា មនុស្សមួយចំនួនធំតែងនិយមកក់សក់មុនពេញចេញទៅបំពេញភារកិច្ចនៅខាងក្រៅផ្ទះ អាចមកពីមូលហេតុដែលចង់ឱ្យសក់ស្អាត និងមានក្លិនល្អនៅពេលដែលជួបនឹងអ្នកដទៃ។  យ៉ាងណាមិញ ការកក់សក់មុនពេញចេញទៅក្រៅផ្ទះមិនមែនជារឿងដែលត្រឹមត្រូវទេ ព្រោះនៅពេលដែលអ្នកធ្វើបែបនេះ ប្រៀបបាននឹងអ្នកកំពុងតែយកស្បែកក្បាលដែលទើបតែសម្អាតហើយ ទៅជួបនឹងសារធាតុកខ្វក់នៅខាងក្រៅផ្ទះដូចគ្នាដែរ។ គួបផ្ស៊ំនឹងអាកាសធាតុដែលប្រែប្រួលជាប្រចាំផង ស្បែកក្បាលរបស់អ្នកនឹងអាចមានអាការរម៉ាស់ ឬកើតមានមុន ជាដើម។

ជំនួសគ្នាវិញ អ្នកគួរធ្វើការសក់នៅពេលដែលត្រឡប់មកដល់ផ្ទះវិញ ព្រោះការធ្វើបែបនេះ ប្រៀបបាននឹងការសម្អាតសារធាតុកខ្វក់ដែលអ្នកទទួលបានពេលចេញទៅខាងក្រៅចេញពីស្បែកក្បាល ដែលជាផលល្អដល់អនាម័យស្បែកក្បាល។ ក្រៅតែពីការកក់សក់ ការមើលថែដោយសារធាតុបំប៉ននានាក៏ជារឿងសំខាន់ដែរ។ ជាក់ស្ដែង​ នៅពេលដែលអ្នកផ្លុំសក់ឱ្យស្ងួត ស្បែកក្បាលរបស់អ្នកក៏ស្ងួតដូចគ្នាដែរ។ ហេតុដូចនេះហើយ ការប្រើប្រាស់ស្រ្ពេយ៍ ឬសេរ៉ូមរក្សាជាតិសំណើម និងប្រេងនៅលើស្បែកក្បាលជារឿងដែលអ្នកមិនគួររំលង។

ការប្រើប្រាស់ស្រ្ពេយ៍ ឬសេរ៉ូមទៀតសោត អ្នកគួរជ្រើសរើសផលិតផលណាដែលមិនតម្រូវឱ្យលាងទឹកចេញក្រោយប្រើប្រាស់ និងជាផលិតផលដែលអាចជួយការពារសរសៃសក់ពីកម្ដៅ។ ការប្រើប្រាស់ផលិតផលប្រភេទនេះនឹងជួយការពារសក់របស់អ្នកពីកម្ដៅនៃម៉ាស៊ីនផ្លុំសក់ ឬម៉ាស៊ីនកៀបសក់ ក៏ដូចជាកម្ដៅថ្ងៃដែលអាចធ្វើឱ្យខូច ឬឆេះសក់បាន។ លើសពីនេះទៀត ការប្រើប្រាស់សារធាតុបំប៉នដែលមិនតម្រូវឱ្យលាងទឹកចេញអាចជួយថែរក្សាសក់របស់អ្នកបានក្នុងរយៈពេលយូរ។​ ជាក់ស្ដែង បើសិនជាអ្នកលាបប្រភេទសារធាតុបំប៉នទាំងនេះ រួចចូលគេងអស់ពេលមួយយប់ទៅហើយក្ដី ៥០ ទៅ ៦០ភាគរយនៃសារធាតុទាំងនោះនៅតែមានជាប់នៅលើសរសៃសក់របស់អ្នក ដែលនឹងបំប៉នសរសៃសក់ជារឿយៗ។

ក្រៅពីសកម្មភាពខាងលើ ចំណុចសំខាន់ និងចាំបាច់មួយទៀតនោះ គឺការដឹងពីប្រភេទនៃស្បែកក្បាល និងសរសៃសក់របស់ខ្លួនឯង ព្រោះវានឹងជួយឱ្យអ្នកអាចជ្រើសរើសផលិតផលដើម្បីសម្អាត និងបំប៉នបានត្រឹមត្រូវសមស្របទៅនឹងប្រភេទស្បែកក្បាល និងសរសៃសក់៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

ថ្មីៗនេះយោងតាមតម្រុយរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិសទីក្រុង Huludao ខេត្ត Liaoning បានបំបែកក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើទុច្ចរិតថ្មីមួយដែលដឹកនាំដោយ

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen



Leave a Reply

Your email address will not be published.Required fields are marked *