អាជ្ញាធរអប្សរា អំពាវនាវបញ្ឈប់ការឱ្យចំណី និងនៅក្បែរសត្វស្វាក្នុងតំបន់អង្គរ

ថ្មី​ៗ នេះ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ចេញ​សេចក្ដី​ប្រកាស​ជូន​ដំណឹង​ជាថ្មីម្ដងទៀតអំពី​គ្រោះ​ថ្នាក់​ដែល​បង្ក​ឡើង​ដោយ​សត្វ​ស្វា​ និង​ជម្រាប​ដល់​មហាជន​ឱ្យ​បញ្ឈប់​នូវ​រាល់​សកម្មភាពនៃការ​ឱ្យ​ចំណី ​និង​នៅ​ក្បែរ​ស្វា​ទាំង​អស់​នោះ​ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ជា​យថា​ហេតុ។​

ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ចំនួនសត្វ​ស្វា​​នៅ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​មាន​ការ​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់​ ខណៈ​ចំនួន​ដ៏ច្រើន​នៃ​សត្វ​ព្រៃ​ប្រភេទ​នេះ​បាន​បង្ក​គ្រោះ​ថ្នាក់​ទៅ​ដល់​អ្នក​ទេសចរ​ដែល​បាន​មក​ទស្សនា​ក្នុង​តំបន់​អង្គរ។ ដោយ​មើល​ឃើញ​ពី​គ្រោះ​ថ្នាក់​​ដែល​បង្ក​ឡើង​ដោយ​សត្វ​ស្វា​​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ប្រកាស​ជូន​ដំណឹង​ទៅ​ដល់​មហាជន​ឱ្យ​បញ្ឈប់​នូវ​ការ​ឱ្យ​ចំណី​ដល់​ស្វា​ទាំង​នោះ​ និង​នៅ​ឱ្យ​ឆ្ងាយ​ដើម្បី​បញ្ចៀស​បាន​នូវ​គ្រោះ​ថ្នាក់​ផ្សេង​ៗ។

ក្នុង​នោះ​ដែរ​អាជ្ញាធរ​ក៏​កំពុង​តែ​ធ្វើ​ការ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ​ដើម្បី​រក​ដំណោះ​ស្រាយ​ជា​បន្ទាន់​លើ​ករណី​មួយ​នេះ​។​ តាម​រយៈ​ការ​ជូន​ដំណឹង​នេះ​ដែរ​ អាជ្ញាធរក៏​បាន​អំពាវនាវ​​ និង​ស្នើ​សាធារណជន ​ភ្ញៀវ​ទេសចរ​ជាតិ​-អន្តរជាតិ​ មគ្គុទ្ទេសក៍​ទេសចរណ៍​ជួយ​គ្នា​ផ្សព្វផ្សាយ​បន្ត​ និង​បញ្ឈប់​នូវ​រាល់​សកម្មភាព​ណាមួយ​ដែល​អាច​នាំ​មក​នូវ​បញ្ហា​ដែល​បង្ក​ឡើង​ដោយ​សត្វ​ស្វា​ជា​យថា​ហេតុ។

អាជ្ញាធរ​ជាតិ​អប្សរា​បាន​ឱ្យ​ដឹង​ដែរ​ថា​ មូលហេតុ​ដែល​ធ្វើ​ឱ្យ​សត្វ​ស្វា​មាន​ចរិត​កាច​ ចេះ​ដណ្ដើម​ចំណី​ និង​ឈាន​​ដល់​ការ​បង្ក​ជា​របួស​ស្នាម​ទៅ​លើ​មនុស្ស​បែបនេះក៏​ព្រោះ​តែ​បច្ចុប្បន្ន​មាន​ការ​ផ្ដល់​ចំណី​ជា​ប្រចាំ​របស់​ក្រុម​បុគ្គល​មួយ​ចំនួន​តូច​ក្នុង​គោល​បំណង​ផលិត​មាតិកា​ជា​ប្រយោជន៍​ផ្ទាល់​ខ្លួន​ដែល​ធ្វើ​ឱ្យ​ស្វា​ទាំង​នោះ​ផ្លាស់​ប្ដូរ​ទម្លាប់​រស់​នៅ​ពី​សត្វ​ព្រៃ​មក​ជា​សត្វ​ស្រុក​និង​មាន​ចរិតកាច​បែប​នេះ៕

ប្រភពរូបភាព ៖ អាជ្ញាធរជាតិអប្សរា Apsara National Authority



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ



Leave a Reply

Your email address will not be published.Required fields are marked *