មិនធម្មតា រឿងភាគដំបូងដែល IU និង Park Bo Gum សម្ដែងរួមគ្នាចំណាយដើមទុនច្រើនដល់ថ្នាក់នេះ!

‘When Life Gives You Tangerines’ រឿងភាគថ្មីរបស់ IU និង Park Bo Gum ដែលត្រៀមចាក់បញ្ចាំងលើ Netflix កំពុងក្លាយជាទីចាប់អារម្មណ៍ខ្លាំងក្នុងចំណោមអ្នកគាំទ្ររឿងភាគកូរ៉េ ខណៈមានការបង្ហើបពីការចំណាយដើមទុនផលិតខ្ពស់រហូតដល់ ៦០ ពាន់លានវ៉ុន ឬជាង ៤១ លានដុល្លារអាមេរិក។ នេះបើផ្អែកតាមការផ្សាយរបស់ allkpop នៅថ្ងៃទី៥ ខែកុម្ភៈនេះ។

រឿងភាគថ្មីនេះមានសាច់រឿងអំពី Oh Ae Soon (សម្តែងដោយ IU) ជាក្មេងស្រីដែលតស៊ូ និងពោរពេញដោយសមត្ថភាព ជាមួយ Yang Gwan Sik (សម្តែងដោយ Park Bo Gum) ជាក្មេងប្រុសឧស្សាហ៍ព្យាយាម និងឆ្លាតវៃ ប៉ុន្តែឆោតល្ងង់ក្នុងរឿងស្នេហា ដោយអ្នកទាំងពីរធំឡើងនៅក្នុងភូមិមាត់សមុទ្រតូចមួយនៅលើកោះ Jeju។ សាច់រឿងនឹងបង្ហាញ​ពី​ជីវិត និង​ការ​រីកចម្រើន​របស់​តួអង្គឆ្លងកាត់​រយៈ​ពេល​បួន​រដូវកាល។

ជារឿងភាគដំបូងដែលសម្ដែងដោយកំពូលតារាពីររូបប្រចាំប្រទេសកូរ៉េ និងចំណាយដើមទុនខ្ពស់ទៀតនោះធ្វើឱ្យរឿងនេះត្រូវបានគេរង់ចាំទស្សនាច្រើនខ្លាំងសម្រាប់ដើមឆ្នាំ២០២៥នេះ។ និយាយពីប្រវត្តិខ្លះៗរបស់តួឯកទាំងពីរ IU បានចូលប្រឡូកក្នុងវិស័យតន្ត្រីក្នុងឆ្នាំ ២០០៨ ហើយបានក្លាយជាតារាចម្រៀងស្រីទោលឈានមុខគេជាមួយនឹងបទចម្រៀងល្បីៗដូចជា “Good Day” “You and I” “Autumn Morning” និងបទជាច្រើនទៀត។ មិនត្រឹមតែល្បីល្បាញផ្នែកចម្រៀង ប៉ុន្តែនាងក៏បានបន្តកសាងកេរ្តិ៍ឈ្មោះយ៉ាងរឹងមាំផងដែរក្នុងអាជីពសម្ដែង ដោយបានដើរតួឯកក្នុងរឿងភាគល្បីៗដូចជា “You Are the Best”, “Moon Lovers: Scarlet Heart Ryeo”, ‘My Mister’ និង ‘Hotel Del Luna’។

ចំណែក Park Bo Gum បានបង្ហាញមុខជាលើកដំបូងក្នុងឆ្នាំ ២០១១ ហើយក៏បានក្លាយ Superstar មួយរូបរបស់កូរ៉េយ៉ាងឆាប់រហ័ស ដោយបានសម្ដែងក្នុងរឿងភាគល្បីៗដូចជា ‘Reply 1988’ និង ‘Love in the Moonlight’ រួមទាំងខ្សែភាពយន្តខ្នាតធំដូចជា ‘The Admiral: Roaring Currents’ និង ‘ Coin Locker Girl ។’

ក្រៅពីមាន IU និង Park Bo Gum ជាតួឯក ភាពយន្តភាគ ‘When Life Gives You Tangerines’ ក៏មានការចូលរួមសម្ដែងពី​តារា​កូរ៉េ​ល្បីៗជាច្រើនទៀត​ដូច​ជា Na Moon Hee, Oh Jung Se, Yeo Hye Ran, និង Jo Jae Yun ។

មិន​ត្រឹម​តែ​​តារា​សម្ដែង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អ្នក​និពន្ធ​និង​អ្នក​ដឹក​នាំ​រឿងនេះក៏សុទ្ធតែមានឈ្មោះ​ល្បីដែរ។ ជាក់ស្ដែង រឿងនេះនិពន្ធដោយអ្នកនិពន្ធស្រី Im Sang Chun ដែលធ្លាប់និពន្ធរឿងភាគល្បីៗដូចជា ‘When the Camellia Blooms’ និង ‘Fight for My Way’ និងដឹកនាំដោយលោក Kim Won Seok ដែលធ្លាប់ដឹកនាំរឿង ‘Misaeng’ ‘Signal’ និង ‘My Mister’។

មានសរុប ១៦ ភាគ ‘When Life Gives You Tangerines’ នឹងត្រូវបានចាក់ផ្សាយចំនួន ៤ ភាគក្នុងមួយសប្តាហ៍ ចាប់ពីថ្ងៃទី ៧ ខែមីនាខាងមុខនេះ។ ចង់ដឹងថាសាច់រឿងទាំងមូលល្អមើល និងមានគុណភាពខ្ពស់ស័ក្ដិសមនឹងការរំពឹងទុកដែរឬយ៉ាងណា កុំភ្លេចរង់ចាំតាមដានទស្សនាទាំងអស់គ្នា!



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ



Leave a Reply

Your email address will not be published.Required fields are marked *