បារមី សម្រេចលុបបទថ្មីរបស់ យូហៃ និង Gmengz ព្រោះពាក្យ​ពេចន៍ខ្លះ ប៉ះពាល់​​ដល់សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច

មិន​បង្អង់​យូរ​ ផលិតកម្ម​ បារមី ​បាន​ចេញ​សេចក្ដី​ប្រកាស​ភ្លាម​ៗ​លុប​បទ​ចម្រៀង​ «​ម្ដង​ហើយ​ម្ដង​ទៀត​»​ របស់ ​​យូ​ហៃ​ និង ​Gmengz​​ ក៏​ព្រោះ​តែ​ពាក្យ​ពេចន៍​ក្នុង​បទ​ចម្រៀង​មួយ​នេះ ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅ​ដល់​បង​ប្អូន​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​ព្នង​។​

ទាំង​ផលិត​កម្ម​ បារមី ​យូ​ហៃ ​និង ​​Gmengz​​​ បាន​បង្ហាញ​ទំនួល​ខុស​ត្រូវ​ក្នុង​នាម​ជា​សិល្បករ​​នៅ​ក្នុង​វិស័យ​ចម្រៀង​រ៉េប ​ដោយ​ព្រម​ទទួល​កំហុស ​និង​ធ្វើ​ការ​សូ​មទោស​ជា​សាធារណៈ ​បន្ទាប់​ពី​ការប្រើ​ពាក្យ​ពេចន៍​នៅ​ក្នុង​បទ​ចម្រៀង ​​«​ម្ដង​ហើយ​ម្ដង​ទៀត​» ​ដែល​ទើប​ទម្លាក់​ក្ដៅ​ៗកាលពីសប្ដាហ៍មុន បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង​​។​​​​ បន្ថែម​លើ​ការ​សូមទោស​នេះ​ដែរ ​ខាង​ផលិតកម្ម​ បារមី​ បាន​សម្រេច​លុប​វីដេអូ​បទ​ចម្រៀង​ខាង​លើ​ចេញ​ពី​ក្នុង​ហ្វេសបុក​ផេក​​ ក៏​ដូច​ជា​យូធូប​ឆាណែល​ ​ដើម្បី​ចេញ​កំណែ​ថ្មី​ ជាមួយ​ការ​កែ​សម្រួល​ឡើង​វិញ​ ដើម្បី​បញ្ឈប់​ការ​រើសអើង​គ្រប់​រូបភាព​ដោយ​ចេតនា​ ឬ​អចេតនា​នៅ​ក្នុង​សង្គម ​ជា​ពិសេស​ទៅ​កាន់​បង​ប្អូន​នៅ​ក្នុង​សហគមន៍​ជន​ជាតិ​ដើម​ភាគតិច​ព្នង​។​

ក្រោយ​ការ​ចេញ​លិខិត​ផ្លូវការ​សុំទោស​ និង​ទទួល​យក​កំហុស​ដែល​កើត​ឡើង​ដោយ​អចេតនា​​​គ្រប់​ភាគី​ដែល​មាន​ការ​ពាក់​ព័ន្ធ​ទាំង​អស់​បាន​បង្ហាញការពេញចិត្ត​ និង​ការ​គោរព​ចំពោះ​ការ​ឆ្លើយ​តប​រហ័ស​​ និង​ទំនួល​ខុស​ត្រូវ​ខ្ពស់​របស់​ផលិត​កម្ម​ បារមី​ យូហៃ​ និង ​Gmengz​​​​។

គួរ​បញ្ជាក់​ឱ្យ​ដឹង​ថា​ ពេល​នេះ​បទ​ចម្រៀង​ «​ម្ដង​ហើយ​ម្ដង​ទៀត​» ​របស់​ យូហៃ​ ច្រៀង​រួម​គ្នា​ជាមួយ ​Gmengz​​​​ ត្រូវ​បាន​លុប​ចេញ​ហើយ​ទាំង​ក្នុង​ Facebook Page និង YouTube៕

រូបភាព៖ Baramey Production and



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *