ហ៊ាទី តារាកំប្លែងមុខស្មើដែលតែងធ្វើឱ្យអ្នកទស្សនា សើចសប្បាយចុកពោះ ពេលនេះបានចេញវីដេអូប្រកាសមិនទទួលផ្សព្វផ្សាយ (Game Online) ឬល្បែងតាមអនឡាញដាច់ខាត ដរាបណាខ្លួននៅតែជាមនុស្សរបស់មហាជន។ ការប្រកាសបែបនេះ ព្រោះមួយរយៈនេះសង្កេតឃើញមនុស្សជាច្រើនរងផលប៉ះពាល់ពីល្បែងអនឡាញ។

ស្របពេលដែលម្ចាស់អាជីវកម្មហ្គេមអនឡាញជាច្រើនបានទាក់ទងខ្លួនឱ្យជួយប្រូម៉ូតផ្សព្វផ្សាយផលិតផលរបស់ពួកគេជាមួយការផ្ដល់ជូនជាប្រាក់កម្រៃ និងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត ហ៊ាទី ដែលត្រូវបានមហាជនស្គាល់ថាជាតារាតិកតុក ក៏ដូចជាតារាកំប្លែងស្រករក្រោយបានចេញវីដេអូប្រកាសមិនទទួលផ្សព្វផ្សាយល្បែងតាមអនឡាញជាដាច់ខាតដរាបណារូបលោក នៅតែបន្តឈរជើងក្នុងអាជីពមួយនេះ។ តាមរយៈវីដេអូកូនអ្នកលក់ជ្រូកខ្វៃនេះ បានឱ្យដឹងថាលោក និងក្រុមការងារមិនទទួលផ្សព្វផ្សាយល្បែងអនឡាញនោះទេ ដូច្នេះសូមបណ្ដាក្រុមហ៊ុន ឬអ្នកដែលបើកអាជីវកម្មពាក់ព័ន្ធនឹងបរមួយនេះ សូមកុំទាក់ទងមករូបលោក ដើម្បីផ្សព្វផ្សាយអីព្រោះថាលោកបានសច្ចាហើយថាជាតិនេះមិនពាក់ព័ន្ធ ឬផ្សព្វផ្សាយល្បែងអនឡាញដាច់ខាត។






កន្លងមក ក្រៅពី ហ៊ាទី ក៏មានតារាសម្ដែង និងអ្នកផលិតមាតិកាមួយចំនួនបានបង្ហោះជម្រាបដំណឹងអំពីការមិនទទួលផ្សព្វផ្សាយល្បែងអនឡាញដែលក្នុងនោះមានដូចជា អ្នកនាង ខាត់ សុឃីម លោក ហេង វិសាល និងលោក វេហាស៍ ជាដើម។
រូបភាព៖ ហ៊ា ទី
ទស្សនាវីដេអូ ៖ https://www.facebook.com/100083656449690/videos/538732668992244























Account
Security
Favourite Content