តារាប្រុស Jackson Wang ដែលជាសមាជិកក្រុមចម្រៀង GOT7 បានធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើល ក្រោយរូបលោកជូនកាដូដល់អ្នកគាំទ្រខ្លួន ២ នាក់មានតម្លៃជាង ៤០០០ ដុល្លារអាមេរិក។
ថ្មីៗ នេះ តារាប្រុស Jackson Wang បានចូលរួមកម្មវិធីរបស់ប្រេន Louis Vuitton ឬ LV នៅឯទីក្រុង Kuala Lumpur ប្រទេស ម៉ាឡេស៊ី ក្នុងនាមជាទូតសុឆ្ឆន្ទៈ។ ស្របពេលដែលអ្នកគាំទ្រលោកជាច្រើនបានប្រមូលផ្ដុំគ្នា ដើម្បីមកគាំទ្រ និងជួបរូបលោកក្នុងកម្មវិធី។



នៅពេលដែលលោកបង្ហាញវត្ដមានភ្លាម អ្នកគាំទ្រជាច្រើនបានស្រែកគាំទ្រយ៉ាងខ្លាំងដល់រូបលោក។ កាន់តែពិសេស លើកនេះតារាប្រុស Jackson Wang បានផ្ដល់ជូនការភ្ញាក់ផ្អើលដល់អ្នកគាំទ្ររបស់លោកចំនួន ២ នាក់។ លោកបានជ្រើសរើសអ្នកគាំទ្រ ២ រូបដែលមានសំណាង និងជូនកាដូមានតម្លៃខ្ទង់ពាន់ដុល្លារ ដល់ពួកគេ។
លោកបានជូនកាដូជាកាបូបម៉ាក LV Keepall Bandouliere 25 ដែលកាបូបមួយនេះត្រូវបានរាយការណ៍ថា មួយមានតម្លៃ ២២៧០ ដុល្លារអាមេរិក កាដូទាំងពីរនេះមានតម្លៃសរុបជាង ៤៥០០ ដុល្លារអាមេរិក។ សកម្មភាពរបស់លោក បានក្លាយជាប្រធានបទក្ដៅក្នុងបណ្ដាញសង្គម ដោយមានមតិជាច្រើនបានសរសើរពីទឹកចិត្ដរបស់លោកចំពោះអ្នកគាំទ្រ រីឯអ្នកខ្លះក៏លួចច្រណែនដល់អ្នកគាំទ្រមានសំណាង ២ រូបនោះផងដែរ មិនត្រឹមតែបានកាបូប អ្នកទាំងពីរក៏ទទួលបានហត្ថលេខា និងថតរូបថែមទៀត។


គួរបញ្ជាក់ថា Jackson ជាតារាប្រុសម្នាក់ដែលមានទឹកចិត្ដល្អ ជាពិសេសលោកចាត់ទុកអ្នកគាំទ្រដូចជាមិត្ដភក្ដិរបស់ខ្លួន ជារឿយៗ លោកតែងត្រូវអ្នកគាំទ្រជាច្រើនសរសើរពីទឹកចិត្ដ និងអត្ដចរិតរួសរាយរាក់ទាក់របស់លោក នៅខាងក្រៅ។ Jackson ជាសមាជិកក្រុម GOT7 និងបានបញ្ចេញមុខជាផ្លូវការក្នុងឆ្នាំ ២០១៤ លោកបានចាកចេញពីផលិតកម្ម JYP ក្នុងឆ្នាំ ២០២១ និងបន្ដអាជីពសិល្បៈរបស់ខ្លួននៅឯប្រទេសចិនវិញ៕



























































Account
Security
Favourite Content