មិនត្រឹមបង្ហាញវត្តមានចូលរួមព្រឹត្តិការណ៍សម្ដែងសិល្បៈអន្តរជាតិ សៀមរាប-អង្គរ លោក ហ្កាហ្កាន ម៉ាលិក Gagan Malik តួអង្គព្រះពុទ្ធដ៏ល្បីឈ្មោះរូបនេះបានឆ្លៀតទៅទស្សនាប្រាង្គប្រាសាទបុរាណខ្មែរនៅលើទឹកដីអង្គរ នៃខេត្តសៀមរាបទៀតផង។

មកកម្ពុជាលើកនេះ លោក ហ្កាហ្កាន ម៉ាលិក បានបង្ហាញវត្តមានចូលរួមនៅក្នុងព្រឹត្តិការណ៍សម្ដែងសិល្បៈអន្តរជាតិ សៀមរាប-អង្គរ ដែលរៀបចំធ្វើឡើងនៅលើទឹកដីអង្គរនៃខេត្តសៀមរាប។ ក្នុងឱកាសនោះដែរ តួអង្គ ព្រះសិទ្ធត្ថគោតមក្នុងរឿង «ពុទ្ធប្រវត្តិ» រូបនេះបានឆ្លៀតទស្សនាប្រាង្គប្រាសាទបុរាណខ្មែរនៅលើទឹកដីអច្ឆរិយរបស់កម្ពុជាថែមទៀត ក្នុងនោះមានប្រាសាទអង្គរវត្ត ប្រាសាទអង្គរធំ និងប្រាសាទបុរាណដ៏ចំណាស់ជាច្រើនរបស់កម្ពុជាផងដែរ។ ពិតណាស់ ការអញ្ជើញទៅទស្សនានិងផ្ដិតយកទិដ្ឋភាពដ៏ល្អអស្ចារ្យនៃប្រាង្គប្រាសាទបុរាណខ្មែរនាពេលនោះត្រូវបានលោក ហ្កាហ្កាន ម៉ាលិក បង្ហោះទាំងនៅលើ IG និងហ្វេសបុកផ្លូវការរបស់លោក ដោយទទួលបានការខមិនស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់ប្រជាជនកម្ពុជា។
គួររម្លឹកឱ្យដឹងដែរថា លោក Gagan Malik ធ្លាប់បានធ្វើដំណើរមកកម្ពុជាម្ដងកាលឆ្នាំ ២០២៤ ដែលកាលនោះលោក និងក្រុមការងារបានទៅខេត្តសៀមរាប ហើយបានទៅទស្សនាប្រាសាទអង្គរវត្ត ព្រមទាំងបានអញ្ជើញទៅវត្តរាជបូណ៍ក្រាបថ្វាយបង្គំ សម្ដេច ព្រះព្រហ្មរតនមុនី សិរីសុវណ្ណោ ពិន សែម ដើម្បីសម្ដែងនូវការគោរព និងការគួរសម ហើយនេះគឺជាលើកទី២ដែលលោកបានមកប្រទេសកម្ពុជា។














គួរឱ្យដឹងបន្ថែមដែរថា លោក ហ្កាហ្កាន ម៉ាលិក Gagan Malik ជាតារាភាពយន្តជនជាតិឥណ្ឌា។ លោកផ្ទាល់ត្រូវបានបណ្ដាអ្នកនិយមទស្សនាខ្សែរឿង «ពុទ្ធប្រវតិ្ត» ស្គាល់យ៉ាងច្បាស់ថាជាតួអង្គ ព្រះសិទ្ធត្ថគោតម ដែលជាតួអង្គព្រះពុទ្ធ ក៏ជាតួអង្គឯកនៅក្នុងខ្សែរឿងនេះផងដែរ៕
ប្រភពរូបភាព ៖ ក្រសួងទេសចរណ៍


























Account
Security
Favourite Content