តារាភាពយន្តឥណ្ឌាល្បីឈ្មោះ ហ្កាហ្កាន ម៉ាលិក មកដល់កម្ពុជាថែមបានទស្សនាប្រាសាទបុរាណខ្មែរ

មិន​ត្រឹម​បង្ហាញ​វត្តមាន​ចូលរួម​ព្រឹត្តិការណ៍​សម្ដែង​សិល្បៈ​អន្តរជាតិ​ សៀមរាប-អង្គរ លោក ហ្កាហ្កាន ម៉ាលិក Gagan Malik តួ​អង្គ​ព្រះ​ពុទ្ធ​ដ៏​ល្បី​ឈ្មោះ​រូប​នេះ​បាន​ឆ្លៀត​ទៅ​ទស្សនា​ប្រាង្គ​ប្រាសាទ​បុរាណ​ខ្មែរ​នៅ​លើ​ទឹក​ដី​អង្គរ​ នៃ​ខេត្ត​សៀមរាប​ទៀត​ផង។

មក​កម្ពុជា​លើក​នេះ លោក ហ្កាហ្កាន ម៉ាលិក បាន​បង្ហាញ​វត្តមាន​ចូលរួម​នៅ​ក្នុង​ព្រឹត្តិការណ៍​សម្ដែង​សិល្បៈ​អន្តរជាតិ​ សៀមរាប-អង្គរ ដែល​រៀប​ចំ​ធ្វើ​ឡើង​នៅ​លើ​ទឹកដី​អង្គរ​នៃ​ខេត្ត​សៀមរាប។ ក្នុង​ឱកាស​នោះ​ដែរ តួ​អង្គ​ ព្រះសិទ្ធត្ថគោតម​ក្នុង​រឿង «ពុទ្ធ​ប្រវត្តិ» រូប​នេះ​បាន​ឆ្លៀត​ទស្សនា​ប្រាង្គ​ប្រាសាទ​បុរាណ​ខ្មែរ​នៅ​លើ​ទឹក​ដី​អច្ឆរិយ​របស់​កម្ពុជា​ថែម​ទៀត ក្នុង​នោះ​មាន​ប្រាសាទ​អង្គរវត្ត ប្រាសាទ​អង្គរ​ធំ និង​ប្រាសាទ​បុរាណ​ដ៏​ចំណាស់​ជា​ច្រើន​របស់​កម្ពុជា​ផង​ដែរ។ ពិត​ណាស់ ការ​អញ្ជើញ​ទៅ​ទស្សនា​និង​ផ្ដិត​យក​ទិដ្ឋភាព​ដ៏​ល្អ​អស្ចារ្យ​នៃ​ប្រាង្គ​ប្រាសាទ​បុរាណ​ខ្មែរ​​នា​ពេល​នោះ​ត្រូវ​បាន​លោក ហ្កាហ្កាន ម៉ាលិក បង្ហោះ​ទាំង​នៅ​លើ ​IG និង​ហ្វេសបុក​ផ្លូវ​ការ​របស់​លោក ​ដោយ​ទទួល​បាន​ការ​ខមិន​ស្វាគមន៍​យ៉ាង​កក់​ក្ដៅ​ពី​សំណាក់​ប្រជាជន​កម្ពុជា។

គួរ​រម្លឹក​ឱ្យ​ដឹង​ដែរ​ថា លោក Gagan Malik ធ្លាប់​បាន​ធ្វើ​ដំណើរ​មក​កម្ពុជា​ម្ដងកាល​​ឆ្នាំ ២០២៤ ដែល​កាល​នោះ​លោក ​និង​ក្រុមការងារ​បាន​ទៅ​ខេត្ត​សៀមរាប​ ហើយ​បាន​ទៅ​ទស្សនា​ប្រាសាទ​អង្គរវត្ត ​ព្រម​ទាំង​បាន​អញ្ជើញ​ទៅ​វត្ត​រាជបូណ៍​ក្រាប​ថ្វាយ​បង្គំ សម្ដេច ព្រះព្រហ្មរតនមុនី សិរីសុវណ្ណោ ពិន សែម ដើម្បី​សម្ដែង​នូវ​ការ​គោរព​ និង​ការ​គួរសម ហើយ​នេះ​គឺ​ជា​លើក​ទី​២​ដែល​លោក​បាន​មក​ប្រទេស​កម្ពុជា។

គួរ​ឱ្យ​ដឹង​បន្ថែម​ដែរ​ថា លោក ហ្កាហ្កាន ម៉ាលិក Gagan Malik ជា​តារា​ភាពយន្ត​ជន​ជាតិ​ឥណ្ឌា។ លោក​ផ្ទាល់​ត្រូវ​បាន​បណ្ដា​អ្នក​និយម​ទស្សនា​ខ្សែ​រឿង «ពុទ្ធប្រវតិ្ត» ស្គាល់​យ៉ាង​ច្បាស់​ថា​ជា​តួ​អង្គ​ ព្រះសិទ្ធត្ថគោតម ដែលជា​តួ​អង្គ​ព្រះ​ពុទ្ធ​ ក៏​ជា​តួ​អង្គ​ឯក​នៅ​ក្នុង​ខ្សែ​រឿង​នេះ​ផង​ដែរ៕

ប្រភពរូបភាព ៖ ក្រសួងទេសចរណ៍



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​

សម្បូរខ្លាឃ្មុំចូលខាំមនុស្សពេក ប្រទេសជប៉ុនប្រើ AI, ដ្រូន និងរូប៉ូតឆ្កែព្រៃ ដើម្បីទប់ស្កាត់

ការវាយប្រហារដោយខ្លាឃ្មុំនៅប្រទេសជប៉ុនបានកើនឡើងដល់កម្រិតកំណត់ត្រា ដោយបានសម្លាប់មនុស្ស ១៣ នាក់ និងបង្ករបួសជាង ២២០ នាក់ ចន្លោះពីខែមេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ

ដូចការរំពឹងទុកពិតមែន លទ្ធផលប្រឡងបាក់ឌុបរបស់តារាចម្រៀង កែវ ទិត្យផល្លី ទទួលបាននិទ្ទេស B

កញ្ញា កែវ ទិត្យផល្លី ដែល​ជា​តារា​ចម្រៀង​វ័យ​ក្មេងសំឡេងពីរោះ មានសមត្ថភាព ចំណេះដឹង និង​ជា​សិស្ស​ប្រឡង​បាក់ឌុបឆ្នាំ ២០២៦ បាន​ទៅ​ស្ដាប់ ​មើល​ការ​ប្រកាស​លទ្ធផល​នៅ​ព្រឹក​នេះ ដោយ​តារា​វ័យ ១៨ ឆ្នាំ​រូប​នេះ​ទទួល​បាន​បាន​



Leave a Reply

Your email address will not be published.Required fields are marked *