តារាស្រី ថៃ នារីសុជាតា ឬអ្នកគាំទ្រស្គាល់ និងហៅ Fiyata បានបង្ហើបពីការចូលរួមប្រកួតកម្មវិធីសម្រស់មួយ។ Freshies girl លេខ២ ឆ្នាំ ២០១០ រូបនេះ ធ្លាប់ត្រូវបានអ្នកគាំទ្រ និងហ្វេនផេក beauty pageant ជាច្រើនក៏ជំរុញឲ្យអ្នកនាងចូលរួមកម្មវិធីប្រកួតប្រជែងសម្រស់ជារឿយៗ។


Fiyata ជាតារាសម្ដែង និង Influencer ដ៏មានឥទ្ធិពល ហើយមិនត្រឹមតែមានប្រវត្តិធ្លាប់ប្រកួតកម្មវិធីសម្រស់ពីមុនមកទេ នាងក៏ជាបុគ្គលដែលទទួលបានការគាំទ្រពីខ្លាំងពីសំណាក់យុវវ័យ ព្រោះអ្នកនាងតែងតែបញ្ចេញមតិបញ្ហាសង្គមជាច្រើន ការលើកទឹកចិត្ត ពិសេសករណីស្រ្តី និងការអប់រំ។ មហាជនតែងតែជំរុញឲ្យអ្នកម៉ាក់កូន១ រូបនោះចូលរួមប្រកួត Universal Woman ដែលមានកំពូលតារាបង្ហាញម៉ូដ ប្រាសាទ ដាវីន ជាអ្នកទទួលបន្ទុករៀបចំកម្មវិធីប្រចាំនៅកម្ពុជា។
ស្រាប់តែពេលថ្មីៗនេះតារាស្រីរូបនេះ បានព្រលយពាក្យប៉ុន្មានម៉ាត់លើបណ្ដាញសង្គម អមជាមួយរូបភាព “គោលដៅរបស់ខ្ញុំគឺធំជាងនេះ ហើយសកលលោកកំពុងតែហៅឈ្មោះខ្ញុំ… ខ្ញុំមិនឈប់ត្រឹមនេះទេ My goal is big and the Universe is calling me…. I won’t stop here”។ គ្រាន់តែឃើញបែបនេះ ហ្វេនៗរំភើប និងចាំគាំទ្រពេញទំហឹង បើនាងចូលប្រកួតពិតមែន។ បានជាអ្នកគាំទ្រគិតថា Fiyata ស័ក្ដិសមនឹងកម្មវិធី ព្រោះនាងជាតារាស្រីមានចំណេះដឹងទាំងភាសាបរទេស ទាំងផ្នែកវិស័យសិល្បៈ និងជំនួញ។ មិនតែប៉ុណ្ណោះនាងក៏ជាតារាស្រីម្នាក់ធ្លាប់បានសិក្សាផ្នែក design និង fashion មកពីបរទេសស្រាប់។



លើពីនេះទៅទៀតកូនស្រីពៅរបស់កវីនិពន្ធ ងិន ម៉ានីយ៉ា រូបនេះ ចេះរាំរបាំ ច្រៀង និងមានការតុបតែងខ្លួនស្រស់ស្អាត ត្រូវគ្រប់កាលៈទេសៈ។ បើនិយាយពីរូបសម្រស់ កម្ពស់ គឺ Fiyata មានគ្រប់យ៉ាង។
យើងមិនទាន់ដឹងថា តើ ថៃ នារីសុជាតា ពិតជាចូលរួមកម្មវិធីប្រកួតសម្រស់ Universal Woman ឬក៏កម្មវិធីផ្សេងឡើយ តែភាពរយខ្ពស់អាចជាកម្មវិធីនោះ ព្រោះ កម្មវិធីនោះ គឺជាកម្មវិធីប្រកួតសម្រស់ស្ត្រី ដែលអនុញ្ញាតឲ្យស្ត្រីមានវ័យចន្លោះពី ២៥ ទៅ ៤៥ឆ្នាំ ដោយមិនគិតពីប្រវត្តិស្ត្រីនោះឡើយ ទោះពួកគេនៅលីវ រៀបការហើយក្ដី ឬក្រោយលែងលះក៏ដោយ។
Universal Woman ជាកម្មវិធីសម្រស់លំដាប់អន្តរជាតិ ឆ្លុះបញ្ចាំងពីភាពចម្រុះគ្នានៃសម្រស់ វប្បធម៌ តួនាទី សមត្ថភាពស្ត្រី ក្នុងការសម្រេចបានសុខុមាលភាពទូទៅផ្អែកលើការគោរពសិទ្ធិមនុស្ស និងអាចប្រើប្រាស់សំឡេងរបស់ពួកគេទៅកាន់ពិភពលោក។ គួរបញ្ជាក់ដែរថា ឆ្នាំនេះកម្ពុជា គឺជាម្ចាស់ផ្ទះរៀបចំប្រកួត Universal Woman International 2024 ដែលនឹងធ្វើឡើងអំឡុងខែមីនា ខាងមុខនេះ៕































Account
Security
Favourite Content