បន្តផ្ទុះការវែកញែក ក្រោយស្ថាប័ន Miss Grand រតនគីរី ច្រានដំណឹង ម៉ាច ដាវី ធ្លាប់រៀបការ និងក្លែងអាយុ

ទំព័រហ្វេសប៊ុកផ្លូវការ Miss Grand Ratanakiri កាលពីល្ងាចថ្ងៃទី១០ ខែមិថុនា ម្សិលមិញ បានបង្ហោះសេចក្តីជូនដំណឹងមួយ ដោយបានធ្វើការច្រានចោលព័ត៌មានមិនពិតជុំវិញ​មង្គលការ និងការក្លែងអាយុរបស់ ​ម៉ាច ដាវី បេក្ខភាពតំណាងខេត្តរតនគីរី ក្នុងការប្រកួត Miss Grand Cambodia 2024។

យោងតាមសេចក្តីប្រកាសខាងលើនេះ បញ្ជាក់ឱ្យដឹងថា លិខិតបញ្ជាក់ភាពនៅលីវរបស់ ម៉ាច ដាវី  នឹងត្រូវបង្ហាញក្នុងពេលឆាប់ៗនេះ ដើម្បីបញ្ជាក់ភាពស្អាតស្អំជូនបវរកញ្ញារូបនេះ។ 

សេចក្តីប្រកាសរបស់ស្ថាប័ន Miss Grand Ratanakiri បង្ហោះឡើង កាលពីល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤

សេចក្តីជូនដំណឹងខាងលើនេះមិនអាចបញ្ឈប់ការវែកញែករបស់ហ្វេនៗ និងអ្នកស្នេហាវិស័យបវរកញ្ញាបានឡើយ ដោយពួកគេនៅបន្តធ្វើការវែកញែកផ្សេងៗគ្នាលើរឿង ម៉ាច ដាវី ធ្លាប់រៀបការ និងក្លែងអាយុនេះ។ 

អ្នកខ្លះប្រកាន់ជំហរការពារ ដាវី ឱ្យរួចផុតពីរឿងនេះ និងជូនពរឱ្យសំណាងល្អក្នុងការប្រកួត ខណៈដែលអ្នកខ្លះទៀតបន្តទាមទារ និងទទូចឱ្យនាងទទួលស្គាល់ការពិត ព្រោះភស្តុតាងពិធីមង្គលការ និងក្លែងអាយុមានច្រើន ទោះយកលិខិតបញ្ជាក់ភាពនៅលីវក៏បង្ហាញក៏មិនអាចកែប្រែការពិតបានដែរ។

ការវែកញែកផ្សេងៗគ្នារបស់អ្នកប្រើប្រាស់បណ្តាញសង្គម

សូមជម្រាបផងដែរថា រឿងអាស្រូវ ម៉ាច ដាវី ធ្លាប់រៀបការ និងការក្លែងបន្លំអាយុ ត្រូវបានបែកធ្លាយឡើង ក្រោយចប់ការប្រកួតឈុតតំណាងជាតិ កាលពីថ្ងៃទី៨ ខែមិថុនា កន្លងទៅ ស្របពេលដែល ដាវី កំពុងលេចធ្លោក្នុងការប្រកួត ព្រោះមាន PD ចាំជួយជ្រោមជ្រែងគ្រប់ច្រកល្ហក។ ជាក់ស្តែង គ្រាន់តែថ្ងៃប្រកួតឈុតតំណាងជាតិ លោក ភួង វណ្ណា ហៅ AB Vanna ជា PD ប្រចាំខេត្តរតនគីរី បានប្រើប្រាស់រថយន្តស៊េរីទំនើប ២គ្រឿង សម្រាប់ដឹកឈុតតំណាងជាតិ «ពឺគក្រាក់ម៉ែគតាំងឡាតេះព្រីទៀកនៃភូមិភាគឥសាន្ដ» និងបវរកញ្ញាចូលរួមប្រកួត ថែមទាំងប្រកាសក្តែងថា ម៉ាច ដាវី នឹងជិះ ឧទ្ធម្ភាគចក្រចូលប្រកួតថ្ងៃប្រកួតផ្តាច់ព្រ័ត្រទៀតផង។

ក្រៅពីការបង្ហោះច្រានចោលដំណឹងរបស់ទំព័រហ្វេសប៊ុកផ្លូវការ Miss Grand Ratanakiri បេក្ខភាពតំណាងខេត្តរតនគីរី ម៉ាច ដាវី នៅរក្សាភាពស្ងៀមស្ងាត់ និងគ្មានប្រតិកម្មអ្វីំចំពោះរឿងដ៏ក្តៅគគុកកំពុងកើតឡើងនេះឡើយ ប៉ុន្តែនាងរសៀលថ្ងៃទី១០ មិថុនា ម្សិលមិញ នាងបានបង្ហោះរូបថតជាច្រើនសន្លឹក ភ្ជាប់ជាមួយ Caption ថា «ក្នុង​កាលៈទេសៈ​ខ្លះ​វាពិតជាលំបាក​ តែអ្នកគាំទ្រជាទីស្រលាញ់របស់នាងខ្ញុំគ្រប់គ្នា​ គឺជាកម្លាំងជម្រុញចិត្តដែលអាចអោយនាងខ្ញុំបោះជំហានដេីរទៅមុខបានដោយភាពកក់ក្តៅ​» ដែលការបង្ហោះនេះមិនបានធ្វើឱ្យរឿងនេះស្ងប់ស្ងាត់ត្រឹមនេះឡើយ ខណៈស្ថាប័ន Miss Grand Ratanakiri អះអាងថា នឹងបង្ហាញលិខិតបញ្ជាក់ភាពនៅលីវ ប៉ុន្តែអ្នកប្រើប្រាស់បណ្តាញសង្គមហាក់គ្មានទំនុកចិត្តលើរឿងនេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ