ទំព័រហ្វេសប៊ុកផ្លូវការ Miss Grand Ratanakiri កាលពីល្ងាចថ្ងៃទី១០ ខែមិថុនា ម្សិលមិញ បានបង្ហោះសេចក្តីជូនដំណឹងមួយ ដោយបានធ្វើការច្រានចោលព័ត៌មានមិនពិតជុំវិញមង្គលការ និងការក្លែងអាយុរបស់ ម៉ាច ដាវី បេក្ខភាពតំណាងខេត្តរតនគីរី ក្នុងការប្រកួត Miss Grand Cambodia 2024។
យោងតាមសេចក្តីប្រកាសខាងលើនេះ បញ្ជាក់ឱ្យដឹងថា លិខិតបញ្ជាក់ភាពនៅលីវរបស់ ម៉ាច ដាវី នឹងត្រូវបង្ហាញក្នុងពេលឆាប់ៗនេះ ដើម្បីបញ្ជាក់ភាពស្អាតស្អំជូនបវរកញ្ញារូបនេះ។

សេចក្តីប្រកាសរបស់ស្ថាប័ន Miss Grand Ratanakiri បង្ហោះឡើង កាលពីល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤
សេចក្តីជូនដំណឹងខាងលើនេះមិនអាចបញ្ឈប់ការវែកញែករបស់ហ្វេនៗ និងអ្នកស្នេហាវិស័យបវរកញ្ញាបានឡើយ ដោយពួកគេនៅបន្តធ្វើការវែកញែកផ្សេងៗគ្នាលើរឿង ម៉ាច ដាវី ធ្លាប់រៀបការ និងក្លែងអាយុនេះ។
អ្នកខ្លះប្រកាន់ជំហរការពារ ដាវី ឱ្យរួចផុតពីរឿងនេះ និងជូនពរឱ្យសំណាងល្អក្នុងការប្រកួត ខណៈដែលអ្នកខ្លះទៀតបន្តទាមទារ និងទទូចឱ្យនាងទទួលស្គាល់ការពិត ព្រោះភស្តុតាងពិធីមង្គលការ និងក្លែងអាយុមានច្រើន ទោះយកលិខិតបញ្ជាក់ភាពនៅលីវក៏បង្ហាញក៏មិនអាចកែប្រែការពិតបានដែរ។












ការវែកញែកផ្សេងៗគ្នារបស់អ្នកប្រើប្រាស់បណ្តាញសង្គម
សូមជម្រាបផងដែរថា រឿងអាស្រូវ ម៉ាច ដាវី ធ្លាប់រៀបការ និងការក្លែងបន្លំអាយុ ត្រូវបានបែកធ្លាយឡើង ក្រោយចប់ការប្រកួតឈុតតំណាងជាតិ កាលពីថ្ងៃទី៨ ខែមិថុនា កន្លងទៅ ស្របពេលដែល ដាវី កំពុងលេចធ្លោក្នុងការប្រកួត ព្រោះមាន PD ចាំជួយជ្រោមជ្រែងគ្រប់ច្រកល្ហក។ ជាក់ស្តែង គ្រាន់តែថ្ងៃប្រកួតឈុតតំណាងជាតិ លោក ភួង វណ្ណា ហៅ AB Vanna ជា PD ប្រចាំខេត្តរតនគីរី បានប្រើប្រាស់រថយន្តស៊េរីទំនើប ២គ្រឿង សម្រាប់ដឹកឈុតតំណាងជាតិ «ពឺគក្រាក់ម៉ែគតាំងឡាតេះព្រីទៀកនៃភូមិភាគឥសាន្ដ» និងបវរកញ្ញាចូលរួមប្រកួត ថែមទាំងប្រកាសក្តែងថា ម៉ាច ដាវី នឹងជិះ ឧទ្ធម្ភាគចក្រចូលប្រកួតថ្ងៃប្រកួតផ្តាច់ព្រ័ត្រទៀតផង។



ក្រៅពីការបង្ហោះច្រានចោលដំណឹងរបស់ទំព័រហ្វេសប៊ុកផ្លូវការ Miss Grand Ratanakiri បេក្ខភាពតំណាងខេត្តរតនគីរី ម៉ាច ដាវី នៅរក្សាភាពស្ងៀមស្ងាត់ និងគ្មានប្រតិកម្មអ្វីំចំពោះរឿងដ៏ក្តៅគគុកកំពុងកើតឡើងនេះឡើយ ប៉ុន្តែនាងរសៀលថ្ងៃទី១០ មិថុនា ម្សិលមិញ នាងបានបង្ហោះរូបថតជាច្រើនសន្លឹក ភ្ជាប់ជាមួយ Caption ថា «ក្នុងកាលៈទេសៈខ្លះវាពិតជាលំបាក តែអ្នកគាំទ្រជាទីស្រលាញ់របស់នាងខ្ញុំគ្រប់គ្នា គឺជាកម្លាំងជម្រុញចិត្តដែលអាចអោយនាងខ្ញុំបោះជំហានដេីរទៅមុខបានដោយភាពកក់ក្តៅ» ដែលការបង្ហោះនេះមិនបានធ្វើឱ្យរឿងនេះស្ងប់ស្ងាត់ត្រឹមនេះឡើយ ខណៈស្ថាប័ន Miss Grand Ratanakiri អះអាងថា នឹងបង្ហាញលិខិតបញ្ជាក់ភាពនៅលីវ ប៉ុន្តែអ្នកប្រើប្រាស់បណ្តាញសង្គមហាក់គ្មានទំនុកចិត្តលើរឿងនេះ៕






















































Account
Security
Favourite Content