“សូមដោះលែងបុគ្គលិកដែលត្រូវឃុំឃាំងក្នុងក្រុមហ៊ុនឱ្យត្រលប់ទៅផ្ទះវិញ!” KARINA ប្រធានក្រុមចម្រៀងនារី aespa បានលើកផ្ទាំងក្រដាសដែលមានពាក្យពេចន៍នេះឡើងក្នុងកម្មវិធីជួបជុំចុះហត្ថលេខាសម្រាប់អ្នកគាំទ្ររបស់ខ្លួនកាលពីពេលថ្មីៗនេះ ដើម្បីប្រឆាំងនឹងវប្បធម៌ធ្វើការហួសពេលវេលា និងកម្លាំងពលកម្មរបស់បណ្ដាបុគ្គលិកក្រុមហ៊ុនទាំងអស់។ ការប្រឆាំងតវ៉ានេះបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងលើសង្គមអនឡាញ ខណៈបញ្ហានេះគឺជាបញ្ហារ៉ាំរ៉ៃមួយសម្រាប់សង្គមធ្វើការនៅកូរ៉េខាងត្បូង។



បច្ចុប្បន្ន ប្រទេសជាច្រើនកំពុងជួបប្រទះបញ្ហាក្នុងវិស័យការងារ ដូចជាការផ្ដល់ប្រាក់ឈ្នួលមិនយុត្តិធម៌របស់និយោជក ការគាបសង្កត់ក្នុងក្រុមហ៊ុន បញ្ហាពលករចំណាកស្រុក រួមទាំងបន្ទុកការងារដែលធ្ងន់ពេកសម្រាប់បុគ្គលិក ហើយក្នុងមួយក្នុងចំណោមប្រទេសជួបបញ្ហាទាំងនោះគឺកូរ៉េខាងត្បូង។ ជាពិសេសស្របពេលដែលប្រទេសនេះជាប្រទេសដែលមានភាពម៉ត់ចត់ក្នុងការងារខ្ពស់ ជាលទ្ធផលធ្វើឱ្យបុគ្គលិកខ្លះមិនទទួលបានការសម្រាកគ្រប់គ្រាន់ មិនបានសម្រាកនៅចុងសប្តាហ៍ ឬក្រុមខ្លះអាចមិនបានត្រលប់ទៅផ្ទះទាល់តែសោះពេញមួយសប្ដាហ៍។
ការតវ៉ារបស់បុគ្គលិកបានកើតឡើងជារឿយៗជាច្រើនឆ្នាំមកហើយ ប៉ុន្តែមិនសូវជាទទួលបានការផ្សព្វផ្សាយច្រើននោះទេ ដូច្នេះហើយការតវ៉ារបស់ KARINA លើកនេះបានបណ្តាលឱ្យមានការពិភាក្សាកាន់តែទូលំទូលាយទាំងខាងក្នុង និងខាងក្រៅប្រទេសកូរ៉េខាងត្បូង ហើយក៏ត្រូវបានគេរង់ចាំតាមដានជាបន្តថាតើបញ្ហានេះនឹងត្រូវបានផ្លាស់ប្តូរ ឬដោះស្រាយបែបណានៅពេលអនាគត។
គួរបញ្ជាក់ថា ក្រុមចម្រៀង aespa ទើបតែបញ្ចេញអាល់ប៊ុមពេញដំបូងកាលពីថ្ងៃទី២៧ ខែឧសភា ជាមួយបទចម្រៀងពេញនិយម២បទ គឺបទ “Supernova” និងបទ “Armageddon” ហើយនៅចុងខែមិថុនានេះ ពួកគេនឹងចាប់ផ្ដើមការប្រគំតន្ត្រីទេសចរណ៍ពិភពលោក “SYNK: Parallel Line” ដោយមានការសម្ដែងសរុប ២៧ ឆាក នៅទីក្រុងផ្សេងៗចំនួន ១៤ ជុំវិញទ្វីបអាស៊ី និងនៅអូស្ត្រាលី ៕

























































Account
Security
Favourite Content