ចូលវ័យ ៦២ឆ្នាំពិតមែន តែតារាសម្ដែង Demi Moore នៅតែទទួលបានតំណែងស្រីស្អាតបំផុតលើពិភពលោកឆ្នាំ២០២៥

ទស្សនាវដ្ដីអាមេរិក People កាលពីថ្ងៃទី២២ ខែមេសា បានប្រកាសឈ្មោះតារាស្រីដែលជាប់តំណែងជាស្រីស្អាតបំផុតលើពិភពលោកប្រចាំឆ្នាំរបស់ខ្លួន ដោយអ្នកជាប់ក្នុងឆ្នាំ២០២៥នេះគឺតារាសម្ដែងជើងចាស់ Demi Moore។

តារាសម្ដែងស្រីដែលមួយរយៈចុងក្រោយបានទទួលភាពល្បីល្បាញខ្លាំងតាមរយៈភាពយន្ត “The Substance” ថ្មីៗនេះត្រូវបានទស្សនាវដ្ដី People ដាក់ឈ្មោះថាជាស្រីស្អាតជាងគេបំផុតលើពិភពលោក ប្រចាំឆ្នាំ២០២៥។

ក្នុងវ័យ ៦២ ឆ្នាំ តារាសម្ដែង Moore ថ្មីៗនេះបានបង្ហាញស្នាដៃសម្តែងកម្រិតពានរង្វាន់នៅក្នុងខ្សែភាពយន្តរន្ធត់បែបវិទ្យាសាស្ត្រ “The Substance” ដោយក្នុងរឿងនោះអ្នកស្រីបានសម្ដែងជាគ្រូហាត់ប្រាណវ័យចំណាស់ម្នាក់ដែលបានប្រើប្រាស់សេវាចាក់ថ្នាំក្នុងទីផ្សារងងឹតដើម្បីប្រែខ្លួនឱ្យក្មេងជាងវ័យ។

ផ្ដល់បទសម្ភាសជាមួយទស្សនាវដ្ដី People តារាសម្ដែងជើងចាស់រូបនេះបាននិយាយថាខ្លួនពិតជាសប្បាយចិត្តខ្លាំងដែលបានទទួលបានពានរង្វាន់កំពូលសម្រស់ប្រចាំឆ្នាំរបស់ទស្សនាវដ្ដីនេះ ព្រមទាំងបានឆ្លុះបញ្ចាំងពីដំណើរឆ្លងកាត់ឧបសគ្គ និងភាពសប្បាយរីករាយក្នុងជីវិត រួមទាំងភាពជាម្តាយ និងអាជីពសម្តែងរបស់អ្នកស្រីផងដែរ។

ត្បិតតែមិនបានឈ្នះពានរង្វាន់ Oscar ក៏ដោយ ប៉ុន្តែភាពយន្ត “The Substance” បានធ្វើឱ្យអ្នកស្រីដណ្ដើមបានពានរង្វាន់ពីកម្មវិធីធំៗផ្សេងៗជាច្រើនជាលើកដំបូងក្នុងជីវិតដូចជាកម្មវិធី Golden Globe និង Screen Actors Guild ដែលធ្វើឱ្យអ្នកស្រីកាន់តែមានភាពជឿជាក់ថាអាយុមិនមែនជាកត្តាកំណត់ភាពជោគជ័យនោះឡើយ។ បទសម្ភាសជាច្រើនទៀតរបស់អ្នកស្រីនឹងត្រូវលាតត្រដាងក្នុងលេខថ្មីរបស់ទស្សនាវដ្ដី People ដែលចេញផ្សាយនៅ​ថ្ងៃ​ទី ២៥ ខែ​មេសានេះ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន



Leave a Reply

Your email address will not be published.Required fields are marked *