ទម្រាំជោគជ័យដូចសព្វថ្ងៃ! Charmaine Sheh ទម្លាយរឿងធ្លាប់ត្រូវគេធ្វើបាបនៅកន្លែងថត

បច្ចុប្បន្ន Charmaine Sheh ត្រូវបានគេចាត់ទុកជាតារាសម្ដែងស្រីហុងកុងល្បីល្បាញម្នាក់ Charmaine និងជារៀមច្បងដែលសិល្បៈករហុងកុងជំនាន់ក្រោយជាច្រើនប្រាថ្នារួមការងារជាមួយផងដែរ។ បង្ហាញខ្លួនក្នុងរឿងភាគថ្មី “The Queen of News” កាន់តែធ្វើឲ្យប្រជាប្រិយភាពរបស់នាងឡើងថែមមួយកម្រិត និងឈ្នះពានរង្វាន់ជាច្រើន។ រូបនាង ត្រូវបានគេរាយការណ៍ជាតារាហុងកុងស្រីម្នាក់ដែលមានទ្រព្យសម្បត្ដិយ៉ាងច្រើន ដោយទ្រព្យសម្បត្ដិសុទ្ធជាង ១២ លានដុល្លារ និងអចលនទ្រព្យមានតម្លៃច្រើនជាង ២៤ លានដុល្លារអាមេរិក។

ថ្មីៗ នេះ Charmaine Sheh បានធ្វើបទសម្ភាសជាមួយ និងពិធីករល្បី Lawrence Cheng និងបាននិយាយពីរឿងមួយចំនួនទាក់ទងអាជីពសិល្បៈរបស់នាង។ តារាស្រីរូបនេះ ត្រូវបានគេចោទសួរ តើនាងធ្វើយ៉ាងណាទើបអាចក្លាយជាតារាសម្ដែងមានសមត្ថភាពដូចសព្វថ្ងៃ?

ជាការឆ្លើយតប នាងបានលើកឡើងថា៖ គឺការខិតខំប្រឹងប្រែងគ្មានពេលសម្រាក។ នាងក៏បានលើកឡើងពីបទពិសោធន៍មិនអាចបំភ្លេចបាន ដែលជាវាផ្នែកមួយធ្វើឲ្យនាងមានភាពរឹងមាំ និងកាន់តែអាចសម្របខ្លួនក្នុងអាជីពជាអ្នកសិល្បៈ។ នាងធ្លាប់ត្រូវបានគេស្ដីបន្ទោសទាំងដែលមិនបានធ្វើខុស គឺនាងបានមើលកាលវិភាគពីពេលវេលាមកថត។ ពេលមកដល់ទាន់ពេលហើយ ក៏នៅត្រូវគេបន្ទោសយ៉ាងចាស់ដៃ ដោយក្រុមអ្នកផលិតបែរជាលើកឡើង ហេតុអ្វីនាងមិនឆាប់មកឲ្យលឿនជាងនេះ? នេះជាថ្ងៃបុណ្យឳពុក គួរតែមកឲ្យលឿន ឆាប់ឲ្យអ្នកផ្សេងគេឆាប់ចប់ការងារ។

នាងបន្ដថា៖ មានពេលមួយ នាងបានមកកន្លែងថត។​ នៅចាំបានថា ឈុតនាងត្រូវសម្ដែងថ្ងៃនោះ នាងមានប៉ារូលតែមួយឃ្លាប៉ុណ្ណោះ ដោយសារតែនាងទន្ទេញវាចាំយ៉ាងស្ទាត់ជំនាញ ទើបនាងមិនបានយកសៀវភៅប៉ារូលរឿងមក។ តែមិននឹកស្មាន នាងក៏ត្រូវបានគេរករឿងយ៉ាងខ្លាំង ដោយសារតែមិនយកសៀវភៅប៉ារូលរឿងមក។ មានម្ដងទៀត នាងត្រូវបានគេជ្រើសរើសឲ្យសម្ដែងក្នុងរឿងបុរាណ “The Flying Fox of the Snowy Mountain 1999” ស្របពេលជាមួយគ្នា នាងក៏បានថតរឿងផ្សេងមួយទៀតកំឡុងពេលតែមួយ។ នាងត្រូវបានអ្នកដឹកនាំ សើចចំអកលេបខាយចំពោះការសម្ដែងរបស់នាង និងលើកឡើងថា៖ ពួកយើងមិនមែនថតរឿងបុរាណនោះទេ។

រហូតដល់ឆ្នាំ ២០២០ តារាស្រី Charmaine Sheh នៅតែចៀសមិនផុតពីរឿងរ៉ាវពាក្យសម្ដី និយាយឌឺដង ពីអ្នកដែលមានឋានៈខ្ពស់ក្នុងវិស័យសិល្បៈ។ នាងទម្លាយធ្លាប់ ត្រូវបានអ្នកមានឋានៈខ្ពស់ និយាយឌឺដង ក្រោយពេលនាងឈ្នះពានរង្វាន់សម្រាប់ការសម្ដែងរឿង “The Return of the Cuckoo” ៖ នាងគិតថាខ្លួនឯងកំពុងធ្វើអ្វី? គិតថាខ្លួនឯងពូកែលេចធ្លោខ្លាំង? មានសមត្ថភាព?

តារាសម្ដែងស្រី Charmaine Sheh បានលើកឡើងថា ប្រហែលជាសមត្ថភាពនាងមិនសមនឹងពាន ដូច្នេះហើយទើបក្រោយៗ មកនាងកាន់តែយកចិត្ដទុកដាក់ខ្លាំងចំពោះការសម្ដែង ជាពិសេសមុនជ្រើសសម្ដែងជាតួអ្វីមួយ រូបនាងកាន់តែមានការប្រុងប្រយ័ត្ន និងព្យាយាមធ្វើឲ្យបានល្អ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់