កាលពីចុងឆ្នាំ ២០២២ ម្ចាស់បទចម្រៀងល្បី “My Heart Will Go On” បានប្រកាសថា រូបនាងកំពុងមានជំងឺសរសៃប្រសាទកម្រម៉្យាង។ ជំងឺនេះដែរ ជាហេតុធ្វើឱ្យតារាស្រី Celine Dion ត្រូវផ្អាកការប្រគំតន្ដ្រីទេសចរណ៍របស់ខ្លួនក្នុងឆ្នាំ ២០២៤។

ថ្មីៗ នេះ ប្អូនស្រីរបស់នាងគឺ Claudette Dion បានទម្លាយពីស្ថានភាពរបស់តារាស្រី Celine Dion ដល់ទស្សនាវដ្ដី Hello! Canada និងបានលើកឡើងថា បងស្រីរបស់នាងជាមនុស្សដ៏រឹងមាំម្នាក់។ រូបនាងបានលើកឡើងថា៖ បងស្រីរបស់ខ្លួនបានព្យាយាមគ្រប់យ៉ាងដើម្បីតស៊ូជាមួយជំងឺខួរក្បាលកម្រមួយនេះ។ វាជាជំងឺមួយដែលពួកយើងដឹងពីវាតិចតួចមែនទែន ហើយនាង និងក្រុមគ្រួសារមិនអាចធ្វើអ្វីបានច្រើនឡើយ ជាពិសេសមិនអាចជួយសម្រាលការឈឺចាប់ដែលបងស្រីរបស់នាងកំពុងទទួល។ ស្របពេលដែលស្ថានភាពជំងឺរបស់ Celine Dion គ្មានភាពប្រសើរឡើង និងកាន់តែដើរទៅមុខ។

នាងបានបន្ថែមថា៖ បច្ចុប្បន្ន ក្រុមគ្រូពេទ្យ និងអ្នកស្រាវជ្រាវ មិនទាន់អាចស្វែងរកថ្នាំដែលមានប្រសិទ្ធភាពមកព្យាបាល ឬធ្វើឱ្យជំងឺនេះធូរស្រាលឡើយ។ ប៉ុន្ដែក្ដីសង្ឃឹមនៅតែជារឿងសំខាន់មួយដែលក្រុមគ្រួសាររបស់នាងអាចធ្វើបាន។
គួររំឭកថា តារាស្រី Celine Dion ធ្លាប់បានបញ្ជាក់ផ្ទាល់តែម្ដងថា ជំងឺមួយនេះពិតជាប៉ះពាល់ខ្លាំងដល់ជីវិតរបស់នាង។ វាធ្វើឱ្យនាងពិបាកក្នុងការដើរ ហើមសាច់ដុំ ពេលខ្លះមិនអាចសូម្បីច្រៀង និងប៉ះពាល់ដល់រាងកាយទាំងមូល។ បើទោះជាមានការគាំទ្រពីអ្នកជុំវិញ និងការមើលថែពីក្រុមគ្រូពេទ្យជំនាញ ប៉ុន្ដែវានៅតែជារឿងពិបាកខ្លាំងមួយសម្រាប់រូបនាង៕




























































Account
Security
Favourite Content