មកទាំងព្រមតែម្ដង បេក្ខភាព Cambodian Idol រដូវកាលទី៥ ថៃ នរបណ្ឌិត មិនត្រឹមមានរូបរាងសង្ហា សំឡេងល្អអាចទាក់ចិត្តគណៈកម្មការ ថែមទាំងមានសមត្ថភាពគូរគំនូរលើឧបករណ៍ឌីជីថលបានយ៉ាងល្អឥតខ្ចោះទៀតផង។

នៅក្នុងសប្ដាហ៍ទី២ នៃកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី៥ បេក្ខភាពរូបសង្ហាម្នាក់ មកពីក្រុងភ្នំពេញបានអង្រួនឆាកដ៏ធំសម្បើមមួយនេះជាមួយសមត្ថភាពនៃការបង្ហើរសំនៀងដ៏ស្រទន់នៅក្នុងបទចម្រៀងជាភាសាអង់គ្លេស «I miss you like crazy» ធ្វើឱ្យគណៈកម្មការស្ដាប់ឡើងជក់ចិត្តដិតអារម្មណ៍តែម្ដង។
មិនត្រឹមមានសំឡេងពីរោះ តែបេក្ខភាពរូបនេះមានទាំងរូបសម្បត្តិស្រស់សង្ហា រាងខ្ពស់ស្រលះល្អ សក់ខ្លីពណ៌ខ្មៅសមនិងមុខ ជាពិសេសពេលញញឹមម្ដងៗពិតជាធ្វើឱ្យនារីៗមិនតិចនាក់នោះទេបាក់ចិត្តលើកំលោះសង្ហារូបនេះ។
លើសពីនេះ បេក្ខភាពវ័យ ៣១ ឆ្នាំរូបនេះក៏ជាអ្នកគំនូរឌីជីថលដ៏មានទេពកោសល្យម្នាក់ផងដែរ ដែលរូបគំនូររបស់លោកទទួលបានការសរសើរពីសំណាក់សាច់ញាតិរបស់តារាចម្រៀងបរទេសល្បីឈ្មោះ Beyoncé ក៏ដូចជាទទួលបានការស្រលាញ់ និងចូលចិត្តពីតារាស្រីបរទេស Mairah Carey ផងដែរ។ យ៉ាងណាមិញក្រោយបញ្ចប់ការបង្ហើរសំនៀងដ៏ផ្អែមត្រជាក់បានធ្វើឱ្យគណៈកម្មការទាំង៤ ប្រគល់សន្លឹកមាសជូនទៅកាន់វិចិត្រករឌីជីថលរូបនេះជាមួយ YES 4 ព្រមៗគ្នាតែម្ដង។








គួរឱ្យដឹងថា បណ្ឌិត មិនត្រឹមជាវិចិត្រករថ្វីដៃប្រណិតចំពោះផ្នែកគំនូរឌីជីថលប៉ុណ្ណោះទេ កំលោះសង្ហារូបនេះក៏ជាតារាចម្រៀងមួយរូបនៅក្នុងក្រុមតន្ត្រីក្នុងស្រុកមួយផងដែរ។ មិនតែប៉ុណ្ណោះ បណ្ឌិត ក៏បានធ្វើចម្រៀងបែបលើកទឹកចិត្តមួយចំនួន ខណៈដែលអាយដលរបស់លោកគឺអ្នកនាង ឱក សុគន្ធកញ្ញា។
ចំណែក នរបណ្ឌិត ក៏ជាតារាចម្រៀងឯករាជ្យមួយរូបផងដែរ ដោយមានអ្នកម្ដាយជាអ្នកទំនុកបម្រុងនិពន្ធចម្រៀងឲ្យ គឺកវីនិពន្ធ ងិន ម៉ានីយ៉ា ដែលមានឈ្មោះបោះសំឡេងទាំងគ្រួសារតែម្ដង៕























Account
Security
Favourite Content