មិនត្រឹមរូបសង្ហា ច្រៀងពីរោះ បេក្ខភាព Cambodian Idol ថៃ នរបណ្ឌិត ជាជាងគំនូរដ៏មានទេពកោសល្យ

មក​ទាំង​ព្រម​តែ​ម្ដង ​បេក្ខភាព​ Cambodian Idol រដូវ​កាល​ទី​៥ ថៃ​ នរ​បណ្ឌិត មិន​ត្រឹម​មាន​រូបរាង​សង្ហា សំឡេង​ល្អ​អាច​ទាក់​ចិត្ត​គណៈកម្មការ ​​​​​​ថែម​ទាំង​មាន​សមត្ថភាព​គូរ​គំនូរ​លើ​ឧបករណ៍​ឌីជីថល​បាន​យ៉ាង​ល្អ​ឥត​ខ្ចោះ​ទៀត​ផង​។

នៅ​ក្នុង​សប្ដាហ៍​ទី​២​ នៃ​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់​ពិភពលោក​ Cambodian Idol រដូវ​កាល​ទី​៥ ​បេក្ខភាព​រូប​សង្ហា​ម្នាក់​​ មក​ពី​ក្រុង​ភ្នំពេញ​​​បាន​អង្រួន​ឆាក​ដ៏​ធំ​សម្បើម​មួយ​នេះ​ជាមួយ​សមត្ថភាព​​នៃ​ការ​បង្ហើរ​សំនៀង​ដ៏​​ស្រទន់​នៅ​ក្នុង​បទ​ចម្រៀង​ជា​ភាសា​អង់គ្លេស​ «I miss you like crazy» ធ្វើ​ឱ្យ​គណៈកម្មការ​ស្ដាប់​ឡើង​ជក់ចិត្ត​ដិត​អារម្មណ៍​តែ​ម្ដង​។​

មិន​ត្រឹម​មាន​សំឡេង​ពីរោះ​ តែ​បេក្ខភាព​រូប​នេះ​មាន​ទាំង​រូប​សម្បត្តិ​ស្រស់​សង្ហា​ រាង​ខ្ពស់​ស្រលះ​ល្អ​ សក់​ខ្លី​ពណ៌​ខ្មៅ​សម​និង​មុខ​ ជា​ពិសេស​ពេល​ញញឹម​ម្ដង​ៗ​ពិត​ជា​ធ្វើ​ឱ្យ​នារី​ៗ​មិន​តិច​នាក់​នោះ​ទេ​​បាក់​ចិត្ត​លើ​កំលោះ​សង្ហា​រូប​នេះ​។​

លើស​ពី​​នេះ​​​ បេក្ខភាព​វ័យ​ ៣១ ឆ្នាំ​រូប​នេះ​ក៏​ជា​អ្នក​គំនូរ​ឌីជីថល​ដ៏​មាន​ទេពកោសល្យ​ម្នាក់​ផង​ដែរ​ ដែល​រូប​គំនូរ​របស់​លោក​ទទួល​បាន​ការ​សរសើរ​ពី​សំណាក់​សាច់​ញាតិ​របស់​តារា​ចម្រៀង​បរទេស​ល្បី​ឈ្មោះ Beyoncé ក៏​ដូច​ជា​ទទួល​បាន​ការ​ស្រលាញ់​ និង​ចូលចិត្ត​ពី​តារា​ស្រី​បរទេស ​Mairah Carey ផង​ដែរ​​។ ​​យ៉ាង​ណា​មិញ​ក្រោយ​បញ្ចប់​ការ​បង្ហើរ​សំនៀងដ៏ផ្អែមត្រជាក់​​បានធ្វើឱ្យគណៈកម្មការ​ទាំង​៤​ ​ប្រគល់​សន្លឹក​មាស​ជូន​ទៅ​កាន់​វិចិត្រករ​​​ឌីជីថល​រូប​នេះ​ជាមួយ​ YES ​​4​ ព្រម​ៗ​គ្នា​តែ​ម្ដង​។

គួរ​ឱ្យ​ដឹង​ថា​ បណ្ឌិត មិន​ត្រឹម​ជា​វិចិត្រករ​ថ្វី​ដៃ​ប្រណិត​​ចំពោះ​ផ្នែក​គំនូរ​ឌីជីថល​ប៉ុណ្ណោះ​ទេ ​​កំលោះ​សង្ហា​រូប​នេះ​ក៏​ជា​តារា​ចម្រៀង​មួយ​រូប​នៅ​ក្នុង​ក្រុម​តន្ត្រី​ក្នុងស្រុកមួយផង​ដែរ​។​ មិន​តែ​ប៉ុណ្ណោះ បណ្ឌិត ក៏​បាន​ធ្វើ​ចម្រៀង​បែប​លើក​ទឹក​ចិត្ត​មួយ​ចំនួន​ ខណៈដែល​អាយដល​របស់​លោកគឺ​អ្នក​នាង​ ឱក​ សុគន្ធ​កញ្ញា​។

ចំណែក​​ នរបណ្ឌិត ក៏​ជា​តារា​ចម្រៀង​ឯករាជ្យ​មួយ​រូប​ផង​ដែរ ដោយ​មាន​អ្នក​ម្ដាយ​ជា​អ្នក​ទំនុកបម្រុង​និពន្ធ​ចម្រៀង​ឲ្យ គឺ​កវី​និពន្ធ ងិន ម៉ានីយ៉ា ដែល​មាន​ឈ្មោះ​បោះសំឡេងទាំង​​គ្រួសារ​​តែម្ដង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la

មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) នៅប្រទេសកម្ពុជា

មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយ អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តល់

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ



Leave a Reply

Your email address will not be published.Required fields are marked *