មានមុខជាប់ក្រោយចប់កាតព្វកិច្ចយោធា ទីបំផុត Jin គ្រងចំណាត់ថ្នាក់លេខ១ ក្នុងបញ្ជីតារាខេប៉ុបមានកេរ្តិ៍ឈ្មោះបំផុតប្រចាំខែ

បន្ទាប់ពីបានបញ្ចប់កាតព្វកិច្ចយោធា និងវិលត្រលប់មកបន្តការងារសិល្បៈវិញ នៅពេលនេះ Jin សមាជិកក្រុម BTS ក៏បានជាប់ជាតារា K-Pop មានតម្លៃម៉ាកយីហោ ឬប្រជាប្រិយភាពខ្ពស់បំផុតសម្រាប់ខែកក្កដា ឆ្នាំ២០២៤។

ថ្មីៗនេះវិទ្យាស្ថានស្រាវជ្រាវពាណិជ្ជកម្មកូរ៉េទើបតែបានចេញផ្សាយតារាងចំណាត់ថ្នាក់កេរ្តិ៍ឈ្មោះរបស់តារាខេប៉ុបក្នុងខែនេះ ដោយបានគណនាស្ថិតិពិន្ទុតារាប្រុសស្រីចំនួន ១៧០០ នាក់នៅក្នុងឧស្សាហកម្ម K-Pop ផ្អែកតាមកត្តាផ្សេងៗដូចជាការចូលរួមរបស់អ្នកគាំទ្រ ការបង្ហាញមុខលើប្រព័ន្ធផ្សព្វផ្សាយ ការប្រាស្រ័យទាក់ទង និងសកម្មភាពជាមួយក្រុមអ្នកគាំទ្រជាដើម។ ជាលទ្ធផល Jin បងធំរបស់ក្រុម BTS បានជាប់ជាតារាដែលមានកេរ្តិ៍ឈ្មោះខ្ពស់បំផុតក្នុងខែនេះ ដោយទទួលបានពិន្ទុ ៥,៦ លាន។

គួរបញ្ជាក់ថា Jin ទើបតែបញ្ចប់កាតព្វកិច្ចយោធាកាលពីមួយខែមុន ដោយមានសមាជិក BTS, ARMYs (អ្នកគាំទ្រ) ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានទៅស្វាគមន៍គេ។ មិនរង់ចាំយូរ Jin បានចាប់ផ្ដើមការ Live ជជែកផ្ទាល់ជាមួយអ្នកគាំទ្រ ជុំវិញពិភពលោកភ្លាមៗ មុនពេលប្រារព្ធព្រឹត្តិការណ៍ពិសេសដើម្បីជួបជុំអ្នកគាំទ្រដូចជាកម្មវិធី 2024 FESTA នៅថ្ងៃបន្ទាប់។ ប៉ុន្តែអ្វីដែលធ្វើឱ្យអ្នកគាំទ្ររំភើប និងមោទនភាពយ៉ាងខ្លាំងនោះគឺ ការ​ដែល​លោក​បានតំណាង​ឲ្យ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ក្នុង​ការ​កាន់​ភ្លើងគប់​សម្រាប់​ការ​ប្រកួត​កីឡា​អូឡាំពិក​នៅ​ទីក្រុង​ប៉ារីស​នៅ​ពាក់​កណ្តាល​ខែ​កក្កដា និងមានសកម្មភាពផ្សេងៗជាបន្តបន្ទាប់ ដែលជាហេតុធ្វើឱ្យគេអាចក្លាយជាតារាខេប៉ុបដែលមានប្រជាប្រិយភាពបំផុតប្រចាំខែ។

ដោយឡែកចំណាត់ថ្នាក់​ខ្ពស់​ជាង​គេ​ទី​ពីរ​ក្នុង​ខែ​កក្កដា​គឺ Taeyeon សមាជិក​ក្រុម Girl’s Generation ដែល​ទើប​តែ​ត្រលប់​មកឆាកតន្ត្រី​វិញ​និង​ចេញ​បទ​ថ្មី​ឱ្យ​អ្នក​គាំទ្រ​បានស្ដាប់ ដោយទទួលបានពិន្ទុសរុប ៣,៥ លានពិន្ទុ ខណៈចំណាត់ថ្នាក់លេខ ៣ បានទៅ Eun Ji ក្រុម Apink ដែលបច្ចុប្បន្នកំពុងសម្តែងក្នុងរឿង “Miss Night and Day” និងទទួលបានពិន្ទុសរុប ៣,៣ លានពិន្ទុ។ ចំណាត់ថ្នាក់បន្តបន្ទាប់បានទៅលើ៖

លេខ ៤ Cha Eun Woo ក្រុម ASTRO

លេខ ៥ Wonyoung ក្រុម IVE

លេខ ៦ Karina ក្រុម aespa

លេខ ៧ Yujin ក្រុម IVE

លេខ ៨ Jeewon ក្រុម cignature

លេខ ៩ Jimin ក្រុម BTS

លេខ ១០ បានលើ Joy ក្រុម Red Velvet ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោក ឯល ប៊ុនណុល ចង់ឱ្យមានសិស្សរៀនជំនាញសិល្បៈបុរាណត្រូវផ្ដល់ក្ដីសង្ឃឹម និងការត្រួសត្រាយផ្លូវ

លោក ឯល ប៊ុនណុល គឺជាមន្ត្រីជាន់ខ្ពស់ និងជាអ្នកដឹកនាំក្នុងវិស័យសិល្បៈវប្បធម៌ខ្មែរ ដោយបច្ចុប្បន្នលោកមានតួនាទីជាអនុប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ ន

ព្រះនាង នរោត្តម ជេនណា ឲ្យតម្លៃការសិក្សាខ្លាំង សុខចិត្តបោះបង់ឱកាសក្លាយជាតារា Kpop

ព្រះនាង នរោត្តម ជេនណា ដែល​ជាខត្តិយៈ​ត្រកូល​ខ្មែរ បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ទាំង​បុរាណ និង​សម័យ​តែងតែ​ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា ឯកអគ្គរដ្ឋទូត​វប្បធម៌​វ័យ​

ការសិក្សា៖ ទឹកនោមពីអ្នកឡើងភ្នំ ធ្វើឱ្យទឹកកកលើភ្នំ Everest រលាយអស់ជាង ១៥៤ តោនត្រឹមពេល ៥០ថ្ងៃ

វត្តមានមនុស្សរាប់ពាន់នាក់ដែលឡើងលើភ្នំ Everest បានបញ្ចេញទឹកនោមប្រមាណ ៦ ០០០ លីត្រជារៀងរាល់ថ្ងៃ ដែលអាចរួមចំណែកដល់ការរលាយទឹកកកប្រមាណ ១៥៤ តោន ក្នុងរដូវកាលឡើងភ្នំ

រដ្ឋមន្ត្រីក្រសួងអប់រំផ្ដល់អាហារូបករណ៍ដល់សិស្សទី១២ ដែលរស់នៅតាមបណ្ដាខេត្តថៃឈ្លានពាន

ដំណឹង​ល្អ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន និងកីឡា បាន​​សម្រេច​ផ្ដល់​ជូន​ដល់​សិស្ស​ទើប​ចប់​ទី១២ ក្នុង​ឆ្នាំ​ន

ស្រាយចម្ងល់ ជនរងគ្រោះពីការបាក់ដីនៅនេប៉ាល់អាចនៅរស់របៀបណា ក្រោយជាប់នៅក្រោមដីដាច់បាយដាច់ទឹកអស់ ៩ ថ្ងៃ?

កាលពីថ្ងៃទី ២៦ ខែសីហា គ្រោះមហន្តរាយបាក់ផ្ទាំងទឹកកកដ៏ធ្ងន់ធ្ងរនៅជ្រលងភ្នំ Trishuli ប្រទេសនេប៉ាល់ បានបង្កឱ្យមានជំនន់ទឹកភក់ និងការបាក់ដីយ៉ាងសន្ធឹក

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​



Leave a Reply

Your email address will not be published.Required fields are marked *