ហ្វេនៗដាក់រហស្សនាម «Queen of BA» ឲ្យ ស៊ីន យូប៊ីន ក្រោយក្តោបតំណែងអ្នកតំណាងក្រុមហ៊ុនធំៗបន្តកន្ទុយគ្នា

កំពូល​តារា​ស្រី​ឆ្នើម ស៊ីន យូប៊ីន ធ្វើឲ្យ​ហ្វេន​ៗ​របស់​នាង​ស្រឡាំងកាំង​ជា​ខ្លាំង បន្ទាប់ពី​ក្រុមហ៊ុន​សាមសុង​ប្រកាស​តំណែង​ទូតសុឆន្ទៈ (Brand Ambassador) ដល់​នាង លើ​ផ្នែក​អេឡិចត្រូនិក បន្ថែម​ពី​លើ​តំណែង ជា BA ផ្នែក​ទូរស័ព្ទ​ស៊េរី​ទំនើប​របស់​សាមសុង។

ពិធី​ប្រកាស BA ថ្មី​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​យ៉ាង​អធិកអធម ប្រកបដោយ​ប្រណីតភាព និង​ភាព​ទំនើប​ស៊ីវិល័យ​ស័ក្ដិសម​ការ​រស់នៅ​ក្នុង​យុគ​​សម័យ​ថ្មី ជាមួយ​បច្ចេកវិទ្យា AI ដ៏​ទំនើប​នាំ​មក​ជូន​ដោយ​ក្រុមហ៊ុន​ស្តង់ដារ​អន្តរជាតិ​នេះ។

យូប៊ីន ត្រូវ​បាន​ក្រុមហ៊ុន​លំដាប់​អន្តរជាតិ​នេះ ផ្ដល់​ទំនុក​ចិត្ត​ជ្រើសរើស​ឲ្យ​ធ្វើជា BA លើ​ផ្នែក​អេឡិចត្រូនិក ធ្វើឲ្យ​នាង​មាន​ឱកាស​បង្ហាញ​ពី​គ្រឿង​បរិក្ខារ​ទំនើប​ៗ សម្រាប់​ការ​ប្រើប្រាស់​ប្រចាំ​ថ្មី។ រឹតតែ​ពិសេស​ជាមួយ​គ្រឿង​បរិក្ខារ និង​សម្ភារៈ​ផ្ទះបាយ​ស៊េរី​ទំនើប បំពាក់​បច្ចេកវិទ្យា AI ដំបូង​គេ ដែល​នឹង​ផ្ដល់​បទពិសោធន៍​ដ៏​អស្ចារ្យ​ដល់​អ្នក​ប្រើប្រាស់។

ក្រឡេក​ទៅ​មើល​ហ្វេន​ៗ​ឯណោះ​វិញ រំភើប​ចិត្ត​ជា​ខ្លាំង​ដែល Idol ក្នុង​ដួងចិត្ត របស់​ពួកគេ​ទទួល​បាន​តំណែង​ធំ​ថ្មី​ពី​ក្រុមហ៊ុន​យក្ស​មួយ​នេះ។ បណ្ដា​អ្នក​គាំទ្រ ស៊ីន យូប៊ីន បាន​ដាក់​រហស្សនាម​ឲ្យ​នាង​ថា «Queen of BA» ឬ «រាជិនី​នៃ​ទូត​ឆន្ទៈ» ដោយសារ​តែ​ពួកគេ​មើល​ឃើញ​ថា​តួឯក​រឿង «លួច​ស្នេហ៍​គូ​ដណ្ដឹង» ជា​តារា​ស្រី​ដ៏​មាន​សមត្ថភាព អាច​ក្ដោបក្ដាប់​តំណែង​​ជា​ទូត​សុឆន្ទៈ (BA) ក្រុមហ៊ុន និង​ប្រេន​ជាតិ-អន្តរជាតិ ជាច្រើន​ដែល​សុទ្ធ​សឹង​តែ​មាន​កេរ្តិ៍​ឈ្មោះ​បោះ​សំឡេង។ សូម្បី​ក្រុមហ៊ុន​យក្ស​ដែល​ផ្អាក​ជ្រើសរើស​អ្នក​តំណាង​ច្រើន​ឆ្នាំ​មួយ​នេះ ក៏​មើល​ឃើញ​ពី​សក្ដានុពល​របស់​តារា​ស្រី​រូប​នេះ ហើយ​ប្រកាស​ជា BA ២ ដង​ផ្ទួន​ៗ​ក្នុង​ឆ្នាំ​តែ​មួយ។

បច្ចុប្បន្ន​តារា​ស្រី​ដ៏​មាន​ឥទ្ធិពល ស៊ីន យូប៊ីន ក្រសោប​តំណែង​ទូត​សុឆន្ទៈ (Brand Ambassador) ក្រុមហ៊ុន និង​បណ្តា​ប្រេនជាតិ-អន្តរជាតិ​ជាច្រើន រួមមាន៖ Pedro, Calvinklien, Fendi, Casa, T-one, Samsung Smart Phone, Samsung electronics, Rejuvinus, MG, Chipmong Mall និង Chipmong Land និង​ប្រេន​ធំ​ៗ​ជាច្រើន​ទៀត ធ្វើឲ្យ​សន្ទុះ​ទីផ្សារ​ការងារ​នាង​ខ្លាំង​មិន​ខ្ចី​ថមថយ​នោះ​ឡើយ។

ទោះបី​ការងារ​សិល្បៈ​មមាញឹក​ខ្លាំង​កម្រិត​ណា ក៏ យូប៊ីន បំពេញ​តួនាទី និង​ភារកិច្ច​ជា​ទូត​សុឆន្ទៈ​បាន​យ៉ាង​ល្អល្អះ ស័ក្ដិសម​កេរ្តិ៍ឈ្មោះ និង​ភាព​ល្បីល្បាញ​ជា​កំពូល​តារា​ស្រី​លំដាប់​ប្រទេស។

គួរ​ឲ្យ​ស្ញប់ស្ញែង​ខ្លាំង​មែនទែន រយៈពេល១ខែចុងក្រោយនេះ យូប៊ីន ត្រូវ​បាន​ប្រកាស​តំណែង​ជា BA ៣ ដង​ផ្ទួន​ៗគ្នា ត្រូវ​ទៅ​នឹង​រហស្សនាម «Queen of BA» ដែល​ហ្វេន​ៗ​ដាក់​ឲ្យ​តែ​ម្ដង។ មិនទាន់​អស់​នៅ​ឡើយ​ទេ ប្រភព​ជិតដិត​ជាមួយ​តារា​ស្រី​រូប​នេះ បាន​បង្ហើបឱ្យ​ឲ្យ​ដឹង​ថា យូប៊ីន ត្រៀម​ចុះ​កុងត្រា​ជា​ទូត​សុឆន្ទៈ​ឲ្យ​ក្រុមហ៊ុន ៣ បន្ថែម​ទៀត​នា​ពេល​ឆាប់​ៗ ថែម​ទាំង​ត្រៀម​ភាព​ភ្ញាក់ផ្អើល​មក​ពញ្ញាក់​អារម្មណ៍​ហ្វេន​ៗ​ថែម​ទៀត​ផង ដូច្នេះ​កុំ​ភ្លេច​រង់ចាំ​អ៊ុត​មើល​ទាំង​អស់​គ្នា ធានា​មិន​ខក​បំណង​នោះ​ឡើយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la

មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) នៅប្រទេសកម្ពុជា

មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយ អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តល់

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ



Leave a Reply

Your email address will not be published.Required fields are marked *