ទម្លាយមូលហេតុ Lady Gaga និង Celine Dion មិនទទួលបានតម្លៃខ្លួនសូម្បីមួយកាក់មួយសេនពីការសម្ដែងបើកព្រឹត្តិការណ៍អូឡាំពិក

ដូចដែលប្រិយមិត្តជាច្រើនបានដឹងហើយថាកំពូលតារាចម្រៀង Celine Dion និង Lady Gaga បានបង្ហាញការសម្តែងដ៏ធំនៅក្នុងពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិក #Paris2024 កាលពីចុងសប្ដាហ៍កន្លងទៅ។ ទន្ទឹមនោះសារព័ត៌មាន TMZ បានរាយការណ៍ថា Celine និង Gaga ទទួលបានតម្លៃខ្លួនសម្រាប់ការសម្តែងរបស់ពួកគេ ២ លានដុល្លារ ដោយអ្នករៀបចំកម្មវិធីនឹងចេញថ្លៃធ្វើដំណើរ និងការចំណាយផ្សេងទៀតទាំងអស់សម្រាប់ពួកគេ។

ទោះយ៉ាងណា អ្នកតំណាងតារាទាំងពីររូបបានបដិសេធព័ត៌មាននៃតម្លៃខ្លួននេះ ដោយនិយាយប្រាប់គេហទំព័រ Page Six ថាសិល្បកររបស់ពួកគេដែលសម្តែងនៅអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ នឹងមិនទទួលបានប្រាក់កម្រៃទេ ដោយនេះគឺជាការសម្រេចចិត្តរបស់ពួកគេផ្ទាល់ក្នុងការស្ម័គ្រចូលរួមជាចំណែកមួយនៃព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសម្រាប់ប្រទេសបារាំង និងសម្រាប់វិស័យកីឡា។

ត្បិតថា តារាស្រីទាំងពីរមិនទទួលបានតម្លៃខ្លួនពីព្រឹត្តិការណ៍អូឡាំពិកក៏ដោយ ប៉ុន្តែទស្សនាវដ្ដី Cosmopolitan បានបញ្ចេញមតិថា ការឡើងសម្ដែងក្នុងព្រឹត្តិការណ៍ធំៗបែបនេះនឹងជួយជំរុញឱ្យពួកគេអាចរកប្រាក់ចំណូលពីប្រភពផ្សេងៗបានកាន់តែច្រើន មិនថាតាមរយៈការលក់អាល់ប៊ុម និងការស្ដាប់ចម្រៀងតាមវេទិកា Streaming នានា។

គួររំឭកថា Celine Dion ធ្លាប់បានសម្តែងនៅកម្មវិធីបើកកីឡាអូឡាំពិកម្ដងរួចមកហើយកាលពីមុន គឺក្នុងឆ្នាំ ១៩៩៦ ដោយពេលនោះនាងបានច្រៀងបទ “The Power of the Dream”។ ការសម្ដែងរបស់នាងពេលនោះ មានអ្នកទស្សនាចំនួន ៣,៥ ពាន់លាននាក់កំលុងពេលផ្សាយផ្ទាល់។ ឆ្នាំនេះ នាងបាននិយាយថាខ្លួនមានកិត្តិយស និងបានបង្ហោះនៅលើបណ្ដាញសង្គមថា៖

“ខ្ញុំពិតជាមានកិត្តិយសណាស់ដែលបានសម្តែង សម្រាប់ពិធីបើកកីឡាអូឡាំពិក Paris 2024 និងពោរពេញដោយភាពរីករាយដែលបានត្រលប់មកទីក្រុងមួយដែលខ្ញុំចូលចិត្តបំផុត!។ ខ្ញុំពិតជារីករាយណាស់ដែលបានអបអរដល់អត្តពលិកដ៏អស្ចារ្យ ជាមួយនឹងរឿងរ៉ាវនៃការលះបង់ និងការតាំងចិត្ត ការឈឺចាប់ និងការតស៊ូរបស់ពួកគេ។ អ្នកទាំងអស់គ្នាបានផ្តោតអារម្មណ៍លើក្តីស្រមៃរបស់ខ្លួនខ្លាំងណាស់ ហើយមិនថាអ្នកបានមេដាយត្រលប់ទៅផ្ទះឬអត់ ខ្ញុំសង្ឃឹមថា សុបិនបានចូលរួមប្រកួតនៅទីនេះបានក្លាយជាការពិតសម្រាប់អ្នកហើយ! អ្នក​ទាំង​អស់​គ្នា​គួរ​តែ​មាន​មោទនភាព​ យើង​ដឹង​ថា​អ្នក​បាន​ខិត​ខំ​យ៉ាង​ណា​ដើម្បី​ក្លាយ​ជា​អ្នក​ពូកែ​បំផុត​។ រក្សាការផ្តោតអារម្មណ៍ បន្តទៅមុខ បេះដូងរបស់ខ្ញុំនៅជាមួយអ្នក!”។

ចំណែក Lady Gaga ក៏បានបង្ហាញអារម្មណ៍របស់ខ្លួនថា៖ “ខ្ញុំ​មាន​អារម្មណ៍​ដឹង​គុណ​យ៉ាង​ខ្លាំង​ដែល​ត្រូវ​បានអញ្ជើញ​ឱ្យសម្ដែង​បើក​ព្រឹត្តិការណ៍ Paris @Olympics 2024 នៅ​ឆ្នាំ​ហើយ ក៏ជាកិត្តិយសដែរ ដែលត្រូវបានគណៈកម្មាធិការរៀបចំកីឡាអូឡាំពិកស្នើឱ្យច្រៀងចម្រៀងបារាំងដ៏ពិសេស ដែលជាបទចម្រៀងដើម្បីគោរពដល់ប្រជាជនបារាំង និងប្រវត្តិសាស្រ្តដ៏អស្ចារ្យនៃសិល្បៈ តន្ត្រី និងល្ខោនរបស់ពួកគេ។ វាជាអំណោយដែលខ្ញុំមិនភ្លេច! សូមអបអរសាទរដល់កីឡាករទាំងអស់ដែលបានចូលរួមប្រកួតកីឡាអូឡាំពិកឆ្នាំនេះ! វាជាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតរបស់ខ្ញុំ ដែលបានច្រៀងជូនអ្នក និងលើកទឹកចិត្តអ្នក !! មើល​កីឡា​អូឡាំពិក ធ្វើ​ឲ្យ​ខ្ញុំ​ស្រក់​ទឹក​ភ្នែក! ទេពកោសល្យរបស់គ្រប់គ្នាគឺនឹកស្មានមិនដល់។ រីករាយការ​ចាប់​ផ្តើ​មប្រកួតកីឡាអូឡាំពិក!” ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la

មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) នៅប្រទេសកម្ពុជា

មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយ អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តល់

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ



Leave a Reply

Your email address will not be published.Required fields are marked *