Bvlgari បង្ហោះរូប វីដេអូ បន្តបន្ទាប់ ក្នុងនោះ ប្រាសាទ ដាវីន ជះសម្រស់​ស្អាតឆ្វាចជាមួយអ្នកតំណាងជាច្រើននាក់ទៀត

កម្មវិធី Bvlgari Aeterna Angkor Thom High Jewelry ទោះ​បាន​បញ្ចប់​ហើយ​ក៏​ដោយ តែ​ការ​ចងចាំ និង​កេរ្តិ៍ឈ្មោះ​កម្ពុជា ព្រម​ទាំង​អ្នក​ចូលរួម​មិន​ទាន់​រលុប​ឡើយ។ ក្នុង​នោះ​អ្នកគាំទ្រ ពិតជា​ភ្ញាក់ផ្អើល​នឹង​វត្តមាន​របស់ Miss Universe Cambodia 2024 អ្នកនាង ប្រាសាទ​ដាវីន ដែល​ជា​​ភ្ញៀវ VIP ក្នុង​កម្មវិធី។

អ្នក​នាង ប្រាសាទ ដាវីន ពិតជា​លើកមុខមាត់កម្ពុជា​​​មែន គ្រា​ប្រជែង​សម្រស់​ជាមួយ Friends of the House។ Top 30 Miss Universe 2024 បាន​ត្រៀម​ខ្លួន​យ៉ាង​ល្អ ដើម្បី​ស្វែងយល់​ពី concept នៃ​កម្មវិធី​លំដាប់​ពិភពលោក​មួយ​នោះ។ បង្ហាញ​ខ្លួន​នៅ​ប្រាសាទ​បាយ័ន​នា​រាត្រី​ថ្ងៃ ២១ ខែ​កុម្ភៈ​កន្លង​ទៅ តារា​ស្រី និង​ជា​បវរកញ្ញា​រូប​នេះ ផ្លាស់ប្ដូរ​រ៉ូប ២ ឈុត យ៉ាង​ស្រស់​ស្អាត​ខ្លាំង និង​ឈរ​ទន្ទឹម​គ្នា​ជាមួយ​តារា​ប្រុស​ស្រី​បរទេស​ច្រើន​រូប រហូត​អ្នក​គាំទ្រ​លាន់​មាត់​សរសើរ​ពី​ភាព​ឥត​ខ្ចោះ ក្នុង​ការ​រៀបចំ​ខ្លួន។

ឈុត​ទី​១​របស់​តារា​ស្រី​ដ៏​ល្បី​រូប​នេះ​ជ្រើសរើស​ពណ៌​ត្នោត ស៊ី​គ្នា​ក្នុង​កម្មវិធី Bvlgari Aeterna Angkor Thom High Jewelry ហើយ​ក៏​ស៊ី​គ្នា​នឹង​ប្រាសាទ​បុរាណ​ខ្មែរ​ខ្លាំង​តែ​ម្ដង។ ចូល​មក​ដល់​ឈុត​ទី ២ ប្រាសាទ ដាវីន បាន​ជ្រើសរើស​យក​ពណ៌​ខ្មៅ ត្រូវ​នឹង​ពេលវេលា Gala Dinner និង​មើល​ការ​បង្ហាញ collection នៃ​ប្រេន Bvlgari។

នៅ​ពេល​ឈរ​ថត​រូប​ជុំ​គ្នា​ជាមួយ CEO និង Friends of the House ទាំង​បវរកញ្ញា​ចក្រវាល​កម្ពុជា ប្រាសាទ ដាវីន និង ស៊ីន យូប៊ីន ស្រស់​សោភា​ទាំងព្រម។ អ្នក​ម្ដាយ​កូន​មួយ បាន​ទាំង​ពណ៌​សម្បុរ បាន​ទាំង​កម្ពស់ បាន​ទាំង​ចំណេះដឹង បាន​ទាំង​ឈុត និង​ការ​រៀបចំ​ខ្លួន ដូចនេះ​ហើយ​ពេល​ឈរ​ក្នុង​ចំណោម Pia Wurtzbach ម្ចាស់​មកុដ Miss Universe 2015 និង ម៉ៃ ដាវីកា តារា​បង្ហាញ​ម៉ូដ​លំដាប់​អន្តរជាតិ​នោះ ពិតជា​ស្រស់​ស្អាត លេចធ្លោ ទាក់​ទាញ​តែម្ដង។

ក្រោយ​បញ្ចប់​កម្មវិធី Bvlgari បាន​បង្ហោះ​រូបភាព និង​វីដេអូ​នៃ​តារា​ៗ​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​នៅ​លើ​ទឹក​ដី​ខ្មែរ​ជា​បន្តបន្ទាប់។ ក្នុង​នោះ​អ្វី​ដែល​គួរឲ្យ​មោទនភាព គឺ​តារា​បង្ហាញ​ម៉ូដ​កម្ពស់ ១,៧៧ ម៉ែត្រ រូប​នេះ​មាន​មុខ​ក្នុង​ការ​វីដេអូ និង​រូបភាព Story របស់ Instagram Bvlgari ជា​ច្រើន ទោះ​មិនមែន​ជា​អ្នក​តំណាង​ក៏​ដោយ៕

រូបភាព៖ Anonn Studio អនន្ត ស្ទូឌីយូនិង Tóc Tiên



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ



Leave a Reply

Your email address will not be published.Required fields are marked *