មិនទាន់ជុំគ្នាមែន តែ BTS នៅតែក្ដាប់បានចំណាត់ថ្នាក់ជាកំពូលតារាមានប្រជាប្រិយភាពបំផុតសម្រាប់មេសា

វិទ្យាស្ថានស្រាវជ្រាវពាណិជ្ជកម្មកូរ៉េកាលពីថ្ងៃទី១៧ ខែមេសា នេះបានបង្ហាញាថាក្រុមចម្រៀងបុរស BTS​ បានជាប់ចំណាត់ថ្នាក់លេខ ១ ជាកំពូលតារាដែលមានប្រជាប្រិយភាពបំផុតសម្រាប់ខែមេសានេះដោយចំណាត់ថ្នាក់លេខ ២ បានទៅលើក្រុមចម្រៀងបុរស Seventeen និងតាមពីក្រោយដោយក្រុម IVE នៅចំណាត់ថ្នាក់លេខ ៣។

នាយកនៃវិទ្យាស្ថាន លោក Koo Chang Hwan បាននិយាយថានៅក្នុងខែមេសា ឆ្នាំ២០២៥នេះ BTS បានក្ដាប់ជាប់ចំណាត់ថ្នាក់លេខ ១ ជាតារាមានកេរ្ដិ៍ឈ្មោះបំផុតដែលមានសមាជិកទាំង ៧ រូបដូចជា RM, Jin, SUGA, J-Hope, Jimin, V និង Jungkook។ លោកបានបន្ថែមថាការជាប់ចំណាត់ថ្នាក់លេខ ១ នេះផងដែរមិនមែនត្រឹមតែភាពស្រស់សង្ហា និងវត្តមាននៅលើឆាកតន្ដ្រីរបស់ BTS ឡើយ ប៉ុន្តែក៏មកទាំងព្រមជាមួយនឹងពាក្យគន្លឹះដែលបានប្រើប្រាស់នៅលើបណ្ដាញសង្គមសម្រាប់ភ្ជាប់ជាមួយនឹងកិត្តិយសរបស់ពួកគេមួយចំនួនទៀតដូចជា Donate=ការបរិច្ចាគ, Performance=ការសម្ដែង ឬសកម្មភាពរបស់សមាជិកក្រុម និង Release=ការបញ្ចេញបទចម្រៀងជាដើម។ ជាមួយគ្នានេះពាក្យគន្លឹះដែលត្រូវបានគេប្រើប្រាស់ភាគច្រើនសម្រាប់ភ្ជាប់ជាមួយនឹង BTS មានដូចជា ARMY សំដៅទៅដល់ក្រុមអ្នកគាំទ្រ,  Billboard និង military hiatus =ការផ្អាកផ្នែកយោធា។

គួរឱ្យដឹងផងដែរថាសន្ទស្សន៍កេរ្ដិ៍ឈ្មោះនៃក្រុមតារាចម្រៀងខេប៉ុបគឺជារង្វាស់ដែលបង្កើតឡើងផ្អែកទៅលើការវិភាគទិន្នន័យធំៗដោយកំណត់ពីរបៀបដែលអ្នកគាំទ្របានបង្ហាញពីអាកប្បកិរិយា និងសកម្មភាពចំពោះអាយដលរបស់ខ្លួន។ ការវិភាគអំពីប្រជាប្រិយភាព និងកេរ្ដិ៍ឈ្មោះរបស់អាយដលនេះត្រូវបានវាយតម្លៃដោយរួមបញ្ចូលទាំងការយល់ឃើញជាវិជ្ជមាន និងអវិជ្ជមាន ចំណាប់អារម្មណ៍ប្រព័ន្ធផ្សព្វផ្សាយ ការចូលរួមរបស់អ្នកលេងអ៊ីនធឺណេត និងចំនួននៃការទំនាក់ទំនងផងដែរ។ មិនត្រឹមប៉ុណ្ណេះដើម្បីទទួលបានសន្ទស្សន៍នៃកេរ្ដិ៍ឈ្មោះ ឬ​ប្រជាប្រិយភាពទាំងមូលបែបនេះ ក្រុមចម្រៀងខេប៉ុបទាំងអស់មិនថាផ្នែកបុរស ឬនារីឡើយគឺត្រូវតែមានការរួមបញ្ចូលគ្នាពីចំណែកផ្សេងៗទៀតដូចជាសន្ទស្សន៍ការចូលរួមសកម្មភាពនានាទាំងជាតិ និងអន្ដរជាតិ សន្ទស្សន៍ប្រព័ន្ធផ្សព្វផ្សាយ សន្ទស្សន៍ទំនាក់ទំនង និងសន្ទស្សន៍សហគមន៍ៀងដែរ។

ដូច្នេះចំពោះតារារូបណា ឬក្រុមចម្រៀងមួយណាដែលទទួលបានចំណាត់ថ្នាក់កំពូលជាតារាមានប្រជាប្រិយភាពបំផុតមានន័យថាទាល់តែពួកគេបានបំពេញគ្រប់ផ្នែកតូចៗទាំងអស់ដូចដែលបានរៀបរាប់ខាងលើទើបអាចក្ដោបជាប់តំណែងមួយនេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន



Leave a Reply

Your email address will not be published.Required fields are marked *