Lisa វ៉ាដាច់ Jennie និងតារាពិភពលោកផ្សេងៗទៀតក្នុងបញ្ជីសិល្បករដែលបង្កការចាប់អារម្មណ៍ជាងគេនៅ Coachella

សមាជិកក្រុម BLACKPINK, Lisa បានទាក់ទាញការចាប់អារម្មណ៍ខ្លាំងជាងគេសម្រាប់ការសម្ដែងនៅកម្មវិធី Coachella 2025 ដោយទទួលបានការ Mention ច្រើនជាង 19 លានដងលើបណ្ដាញសង្គមនានា។ ទន្ទឹមនោះ Jennie, ENHYPEN និង Rosé ក៏បានទទួលចំណាត់ថ្នាក់ខ្ពស់ផងដែរ ដែលបង្ហាញពីឥទ្ធិពលកើនឡើងឥតឈប់ឈររបស់តារា K-pop ។

សប្តាហ៍ដំបូងនៃព្រឹត្តិការណ៍មហោស្រពតន្ត្រីអាមេរិក Coachella 2025 បានបញ្ចប់ដោយ Lisa គ្រងចំណាត់ថ្នាក់លេខ១ ជាតារាដែលត្រូវបានគេលើកមកនិយាយច្រើនជាងគេក្នុងកម្មវិធី។ វ៉ាដាច់សិល្បករធំៗទាំងក្នុង និងក្រៅវិស័យ K-pop សមាជិកក្រុម BLACKPINK ដើមកំណើតថៃរូបនេះបានទទួលការ Mention ឈ្មោះរហូតដល់ 19.83 លានដងនៅលើបណ្ដាញសង្គម X (Twitter) ដោយក្នុងនោះមាន 11.62 លានដងត្រូវបានបង្ហោះឡើងក្នុងរយៈពេល 24 ម៉ោងបន្ទាប់ពីការសម្តែងនៅថ្ងៃទី 12 ខែមេសា។

គួររំឭកថា Lisa បានបង្ហាញការសម្ដែងពោរពេញដោយថាមពលជាមួយបទចម្រៀង 13 បទ។ ខណៈដែលការច្រៀងផ្ទាល់របស់នាងបានជំរុញឱ្យមានការជជែកវែកញែក និងរិះគន់ខ្លះៗដូចជាមានដង្ហើមខ្លី និងការច្រៀងខុសប៉ារ៉ូល ប៉ុន្តែបរិមាណដ៏លើសលប់នៃការពិភាក្សាតាមអ៊ីនធឺណិតបានបញ្ជាក់ពីឥទ្ធិពល និងភាពទាក់ទាញទស្សនិកជនដែលមិនអាចប្រៀបផ្ទឹមបានរបស់នាង។

តាមពីក្រោយ Lisa គឺ ENHYPEN ដែលជាក្រុមបុរស K-pop តែមួយគត់ដែលបានសម្តែងនៅ Coachella ក្នុងឆ្នាំនេះ ជាមួយនឹងការ mention ចំនួន 9.76 លានដង។ ការបង្ហាញខ្លួនលើកដំបូងរបស់ពួកគេនៅលើឆាកដ៏ធំនេះបានក្លាយជាពេលវេលាដ៏សំខាន់ ជាពិសេសបន្ទាប់ពីមានការព្រួយបារម្ភអំពីភាពជឿជាក់នៃការសម្តែងផ្ទាល់របស់សិល្បករ HYBE ក្រោយមានការរិះគន់យ៉ាងខ្លាំងលើ LE SSERAFIM កាលពីឆ្នាំ 2024។ ការសម្ដែងយ៉ាងរលូនរបស់ ENHYPEN ត្រូវបានសាទរថាជា “ការត្រលប់មកវិញ” ដ៏ល្អសម្រាប់ក្រុមហ៊ុនពួកគេ។

លើសពីនេះ សមាជិកក្រុមរួមមាន Jake, Heeseung, Jay និង Sunoo ក៏បានជាប់ក្នុងបញ្ជីសិល្បករដែលមានការលើកឡើងច្រើនជាងគេបំផុតទាំង 10 ផងដែរដោយមានការ mention ចាប់ពី 383,000 ដល់ 509,000 ដងដែលបង្ហាញពីប្រជាប្រិយរបស់ពួកគេទាំងជាក្រុម និងសម្រាប់សមាជិកម្នាក់ៗ។

Jennie សមាជិក​ក្រុម BLACKPINK ជាប់​ចំណាត់​ថ្នាក់​លេខ 3 ​ដោយ​មានការ mention ឈ្មោះចំនួន 5.35 លានដង។ សម្តែងនៅថ្ងៃទី 14 ខែមេសា បទចម្រៀង 13 បទរបស់នាងនៅឆាក Outdoor Theatre បានទាក់ទាញការសរសើរចំពោះថាមពលដ៏ខ្លាំងក្លារបស់នាង។ ទោះបីជាមានប្រតិកម្មចម្រុះមួយចំនួនទាក់ទងនឹងសំឡេងច្រៀងផ្ទាល់ក៏ដោយ ប៉ុន្តែការសម្ដែងនេះបានទទួលការឆ្លើយតបយ៉ាងល្អសម្រាប់តន្ត្រីដ៏ទាក់ទាញ និងវត្តមានរបស់ Jennie ។

មែនទែនទៅ វ​ត្តមាននៅ Coachella ក៏បានបង្កើនការចាប់អារម្មណ៍មកលើតន្ត្រីទោលរបស់នាងផងដែរ។ ជាក់ស្ដែងបទ like JENNIE មានការកើនឡើងនូវចំណាត់ថ្នាក់លើតារាងឌីជីថលនានា ដោយបានជាប់លេខ 1 នៅលើ Bugs និង Flo ជាប់លេខ 2 នៅលើតារាង MelOn និងជាប់លេខ 3 នៅលើ Genie ក្នុងចំណោមសមិទ្ធិផលគួរឱ្យកត់សម្គាល់ផ្សេងៗទៀត។

យ៉ាងណាក៏ដោយ វត្តមានដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ក្នុង​បញ្ជី​គឺ Rosé ដែលទោះបី​មិន​បានឡើង​សម្តែងអីមួយបទ​ ប៉ុន្តែ​នៅ​តែ​ធ្វើ​ឱ្យ​កក្រើក​តាម​អ៊ីនធឺណិតតាមរយៈការ​បង្ហាញ​ខ្លួន​ដើម្បី​គាំទ្រ​សមាជិក BLACKPINK របស់​នាង។ វត្តមាន របស់នាងក្នុងនាមជាអ្នកទស្សនាម្នាក់ ទទួលបានការ mention ចំនួន 968,000 ដង ធ្វើឱ្យនាងបានជាប់ចំណាត់ថ្នាក់លេខ 4 ដោយមិនបាច់ប្រឹង។

ផ្ទុយ​ទៅ​វិញ តារា​ល្បីៗពីលោក​ខាង​លិចបានស្ថិតនៅពីក្រោយតារាខេប៉ុបទាំងនេះសម្រាប់​ឥទ្ធិពល​លើ​អ៊ីនធឺណិត។ ថ្វីបើបានសម្តែងនៅលើឆាកធំជាមួយការរៀបចំដ៏សម្បើមក៏ដោយ ប៉ុន្តែ Lady Gaga ប្រមូលបានការ mention ត្រឹម 818,000 ដងប៉ុណ្ណោះ ខណៈ Megan Thee Stallion បានតាមពីក្រោយដោយមានការ mention ឈ្មោះចំនួន 334,000 ដង។

ខាងក្រោមនេះគឺកំពូលសិល្បករ 10 នាក់ដែលត្រូវបានគេលើកឡើង (mention) ច្រើនបំផុតនៅលើ X (Twitter) សម្រាប់ព្រឹត្តិការណ៍ Coachella 2025 សប្តាហ៍ទីមួយ៖

Lisa – 19.83 លាន

ENHYPEN – 9.76 លាន

Jennie – 5.35 លាន

Rose – 968K

Lady Gaga – 818K

ENHYPEN Jake – 509K

ENHYPEN Heeseung – 509K

ENHYPEN Jay – 437K

ENHYPEN Sunoo – 383K

Megan Thee Stallion – 334K



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ

អ្នកជំនួញវ័យក្មេង ងន ដេវីដសំបូរ ប្រើទុនជាង ៦លានដុល្លារ បើករោងចក្រផលិតត្រីខ នៅកម្ពុជា

ហ៊ាន​សម្រេច​ចិត្ត​ត្រឡប់​មក​កម្ពុជា ត្បិត​លោក​ជឿជាក់​​ប្រជាជន​កម្ពុជា​ថែ​របស់​ដែល​ខ្លួន​អាច​បង្កើត​បាន ហើយនេះជាហេតុផលដែលអ្នក​ជំនួញ​វ័យ​ក្មេង​ ងន ដេវីដសំបូរ ​ចំណ



Leave a Reply

Your email address will not be published.Required fields are marked *