ឆ្លងកាត់ឧបសគ្គច្រើន ចំណងស្នេហ៍តួប្រុស ជីកុង និងភរិយា រយៈពេល ១៤ ឆ្នាំនៅតែរឹងមាំខ្លាំង

តារាប្រុស ហុងកុង Benny Chan ត្រូវបានមហាជនជាច្រើនស្គាល់រូបលោកតាមរយៈតួអង្គល្បី ស៊ិន អូខុង ក្នុងឆ្នាំ​១៩៩៨។ ជាបន្ដបន្ទាប់លោកសម្ដែងតួអង្គល្បីៗ ជាច្រើនដូចជា តួអង្គណាចា និងជីកុង ជាដើម។ ថ្មីៗ នេះ លោក និងភរិយាដែលជាតារាម៉ូឌែល Lisa Jiang បានរៀបចំជប់លៀងគម្រប់ខួបអាពាហ៍ពិពាហ៍រយៈពេល ១៤ ឆ្នាំ ខណៈចំណងស្នេហារបស់អ្នកទាំងពីរនៅតែមានភាពរឹងមាំខ្លាំង។

តារាប្រុស Benny Chan និងភរិយា ត្រូវបានគេចាត់ទុកជាគូស្នេហ៍ផ្អែមល្ហែមមួយ នៅក្នុងពិភពសិល្បៈហុងកុង ដែលចេះយល់ចិត្ដគ្នា និងមើលថែគ្នាបានយ៉ាងល្អ។ អ្នកទាំងពីរទទួលបានចំណងដៃ កូនស្រី ៣ នាក់ និងកូនប្រុសម្នាក់។ ជាមួយគ្នាដែរ តារាស្រី Lisa Jiang ក៏បាននិយាយពីជីវិតស្នេហារបស់នាង និងស្វាមី កំលុងរយៈពេលជាង ១៤ ឆ្នាំមកនេះ។

នាងបានលើកឡើងថា៖ ជីវិតអាពាហ៍ពិពាហ៍ និងគ្រួសាររបស់នាង ពិតជាពោរពេញទៅដោយសុភមង្គល វាពិតជាពេលវេលារីករាយមួយ។ អមជាមួយភាពសប្បាយរីករាយ ជីវិតគូរបស់នាង និងស្វាមី ក៏បានហែលឆ្លងកាត់រឿងលំបាកជាច្រើនជាមួយគ្នា តែបទពិសោធន៍ទាំងអស់នេះធ្វើឲ្យជីវិតគ្រួសារមានន័យ។

នាងបានលើកឡើងទៀតថា៖ ទាំងនាង​ និងស្វាមី សុទ្ធតែទទួលសម្ពាធជាច្រើន និងពីគ្រប់ទិសទី។ ពេលវេលាយល់ច្រឡំគ្នាក៏មានច្រើន ប៉ុន្ដែរឿងលំបាកជាច្រើនដែលចូលមកជីវិត ធ្វើឲ្យនាង និងស្វាមី កាន់តែមានភាពរឹងមាំ និងយល់ពីវិធីគាំទ្រគ្នាទៅវិញទៅមក។ វាជាដំណើរជីវិតដែលពោរពេញដោយថាមពល និងក្ដីស្រឡាញ់។

មែនទែនទៅ តារាប្រុស Benny Chan ធ្លាប់ធ្លាក់ខ្លួនចូលក្នុងរឿងអាស្រូវ ដែលធ្វើឲ្យអាជីពសិល្បៈរបស់លោកស្ទើររលាយ។ ដោយលោកបានផឹកស្រា ស្រវឹង និងជ្រុលខ្លួនបំពានលើតារាស្រីម្នាក់ដែលជាមិត្ដរួមការងាររបស់លោក។ លោកត្រូវបានគេរិះគន់ពាសពេញបណ្ដាញសង្គម។ ជាលទ្ធផល តារាប្រុស Benny Chan បានចេញមុខសុំទោសជាសាធារណៈ ស្របពេលដែលភរិយារបស់លោក តារាស្រី Lisa Jiang កំពុងមានផ្ទៃពោះផងដែរ។ ដោយស្ដាយក្រោយចំពោះទង្វើរបស់ខ្លួនឯងតារាប្រុស Benny Chan ក៏បានបរិច្ចាគប្រាក់ជាច្រើនជួយដល់មូនិធិកុមារ ហើយលោកក៏ចាប់ផ្ដើមងាកមកផ្ដោតលើសិល្បៈក្នុងប្រទេសចិនវិញ និងលែងបង្ហាញខ្លួនក្នុងរឿងហុងកុង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​

សម្បូរខ្លាឃ្មុំចូលខាំមនុស្សពេក ប្រទេសជប៉ុនប្រើ AI, ដ្រូន និងរូប៉ូតឆ្កែព្រៃ ដើម្បីទប់ស្កាត់

ការវាយប្រហារដោយខ្លាឃ្មុំនៅប្រទេសជប៉ុនបានកើនឡើងដល់កម្រិតកំណត់ត្រា ដោយបានសម្លាប់មនុស្ស ១៣ នាក់ និងបង្ករបួសជាង ២២០ នាក់ ចន្លោះពីខែមេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ