ស្ថាបនិក HYBE រំភើបស្ទើរស្រក់ទឹកភ្នែកក្រោយឮ BTS និយាយបែបនេះពេលសម្រេចចិត្តបន្ដកុងត្រា

ក្នុងឆ្នាំ ២០២៣ នេះក្រុមហ៊ុន HYBE ទទួលបានសមិទ្ធផលធំៗជាច្រើន និងប្រាក់ចំណេញដ៏សន្ធឹកសន្ធាប់ដែលអាចឱ្យពួកគេបន្តឈរជើងរក្សាតំណែងជាក្រុមហ៊ុនយក្សក្នុងឧស្សាហកម្មកម្សាន្ដបានយ៉ាងរឹងមាំ។ ប៉ុន្តែរឿងដែលធ្វើឱ្យកាន់តែទទួលបានការចាប់អារម្មណ៍ទៅទៀតនោះគឺការបន្ដកុងត្រារបស់ក្រុមតារាចម្រៀង BTS ជាលើកទី ៣ ក្នុងនាមជាតារាចម្រៀងក្រោមទ្រនំក្រុមហ៊ុន Big Hit Music បន្ទាប់ពីរួមដំណើរជាមួយគ្នាអស់រយៈពេល ១ ទសវត្សរ៍។

ទោះជាយ៉ាងណាក៏ដោយ ពីក្រោយការបន្តកុងត្រាដែលមានតម្លៃនេះក៏មានរឿងដ៏មានអត្ថន័យមួយសម្រាប់ស្ថាបនិក HYBE លោក Bang Si Hyuk និងក្រុម BTS ទាំងមូលផងដែរ។ នៅក្នុងកម្មវិធី ‘You Quiz on the Block’ របស់ tvN លោកបានចែករំលែកនូវរឿងរ៉ាវខ្លះៗនៃការបន្តកុងត្រារបស់ក្រុមតារាចម្រៀងលំដាប់ពិភពលោកនេះផងដែរ។

នៅក្នុងខែមិថុនា ឆ្នាំ២០១៣ ជាពេលដែល BTS បានបង្ហាញខ្លួនលើកដំបូងជាតារាចម្រៀងក្រោមទ្រនំក្រុមហ៊ុន Big Hit Music ហើយពួកគេក៏បានបន្តកិច្ចសន្យារហូតមកដល់ពេលបច្ចុប្បន្ននេះ។ ជាមួយគ្នា​ លោកបាននិយាយថាសម្រាប់តារាលំដាប់កំពូលដូច BTS តែងតែមានជម្រើសជាច្រើនសម្រាប់ពួកគេ ប៉ុន្តែពួកគេនៅតែជ្រើសរើសបន្តកុងត្រាជាពួកយើងដែលនេះគឺជារឿងអស្ចារ្យមួយសម្រាប់លោក។

មិនត្រឹមប៉ុណ្ណេះ លោកបានសារភាពថាលោកពិតជារីករាយយ៉ាងខ្លាំងពេលអ្នកទាំង ៧ នាក់សម្រេចចិត្តរួមដំណើរជាមួយគ្នាទៅមុខទៀត។ ប៉ុន្តែអ្វីដែលធ្វើឱ្យលោកកាន់តែរំជួលចិត្តខ្លាំងជាងនេះទៅទៀតនោះគឺសមាជិកទាំងអស់បាននិយាយប្រាប់លោកថាពួកគេទុកចិត្តលើលោក ហើយបានបន្តកុងត្រា។ លោកបានបន្តថារយៈពេល ២ សប្ដាហ៍បន្ទាប់ពីពេលនោះគឺជាពេលវេលាដ៏អស្ចារ្យបំផុតសម្រាប់លោកក្នុងរយៈពេលជាង ២០ ឆ្នាំដែលលោកធ្វើជាអ្នកគ្រប់គ្រងក្នុងវិស័យមួយនេះ។

ជាក់ស្ដែងលោក Bang Si Hyuk បាននៅជាមួយក្រុមចម្រៀងបុរសមួយនេះតាំងពីថ្ងៃហ្វឹកហាត់រហូតដល់ពេលពួកគេបានបង្ហាញខ្លួន និងឈានដល់ក្លាយតារាលំដាប់ពិភពលោក។ លោកនៅតែបង្ហាញភាពរីករាយដែលសមាជិកទាំងអស់បន្ដជឿជាក់លើលោកជាអ្នកដឹកនាំដ៏អស្ចារ្យម្នាក់ដោយនេះជាការបង្ហាញពីទំនាក់ទំនងគួរឱ្យគោរព និងស្និទ្ធស្នាលរវាងអ្នកទាំងពីរផងដែរ។

ក្រោយការចាក់ផ្សាយវគ្គមួយនេះរបស់កម្មវិធី ‘You Quiz on the Block’​ ហើយបានធ្វើឱ្យអ្នកលេងអ៊ីនធឺណេតភាគច្រើនបានបញ្ចេញ comment ជាច្រើនដោយយល់ថាក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ពួកគេមិនធ្លាប់ឃើញតារា និងអ្នកគ្រប់គ្រងមានគំនិតសឹងតែដូចគ្នាទាំងស្រុងបែបនេះទេ។ ដូច្នេះហើយវាអាចជាមូលហេតុមួយដែលសមាជិកទាំង ៧ របស់ BTS សម្រេចចិត្តបន្ដកុងត្រារហូតដល់ទៅ ៣ លើកបើគិតមកដល់បច្ចុប្បន្ន ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ