ថ្មីៗ នេះ អ្នកចាត់ការផ្ទាល់របស់ ROSE សមាជិកក្រុមចម្រៀងនារី BLACKPINK បានក្លាយជាប្រធានបទត្រូវគេយកមកពិភាក្សាពាសពេញបណ្ដាញសង្គម។

រូបភាពរបស់អ្នកចាត់ការផ្ទាល់របស់ ROSE ត្រូវបានចែកចាយពាសពេញអ៊ីនធើណេត និងត្រូវមហាជនជាច្រើនចាប់អារម្មណ៍ដោយសារតែសម្រស់របស់នាង។ មហាជនលើកឡើងថា សម្រស់របស់នាងគឺស្រស់ស្អាតមិនចាញ់តារាចម្រៀង ឬតារាមូឌែលឡើយ បើសិនជានាងចាប់អាជីពជាអ្នកចាត់ការ រូបនាងក៏អាចធ្វើជាតារាបានដែរ។



អ្នកចាត់ការរបស់ ROSE ត្រូវបានគេលើកឡើងទៀតថា ពិតជាមានសម្រស់ស្រស់ស្អាតដោយមានសក់ខ្មៅវែង ទម្រង់មុខស្រស់ស្អាត ក្មេងវ័យ និងរាងស្រឡូនស្អាតថែមទៀត។ មិនតែប៉ុណ្ណោះ សមាជិករបស់ក្រុម BLACKPINK ក៏បានថតរូបជួបជុំគ្នាជាមួយអ្នកចាត់ការរបស់ពួកគេបង្ហាញឲ្យឃើញថាទំនាក់ទំនងរបស់ ROSE និងអ្នកចាត់ការរបស់នាងពិតជាល្អ។
ក្រៅពីនេះ មហាជនក៏បានលើកឡើងថា សម្រស់ ROSE និងអ្នកចាត់ការស្រស់ស្អាតដូចគ្នាពេលដើរជុំគ្នាដូច្នេះគឺអាចច្រឡំថាបងប្អូនថែមទៀតផង៕



























































Account
Security
Favourite Content