អាមេរិក គឺជាប្រទេសទី ៥ ដែលបុរសសង្ហា ជា រ៉េយម៉ន បានបំពេញតួនាទីជាពិធីករបន្ទាប់ពីប្រទេសកម្ពុជា ចិន ថៃ និងម៉ាឡេស៊ី។ ដោយឡែក ក្រោយបញ្ចប់បេសកកម្មលើទឹកដីអាមេរិកពិធីករពហុភាសារូបនេះកំពុងត្រៀមចេញទៅប្រទេសចំនួន ២ ទៀតនាពេលខាងមុខ។

បុរសសង្ហាមុខកូនកាត់ចិន ជា រ៉េយម៉ន ត្រូវបានមហាជនជាច្រើនស្គាល់ថាជាពិធីករដែលហូរហៀរទៅដោយបទពិសោធន៍ក្នុងការសម្របសម្រួលកម្មវិធីតូចធំ និងផ្លូវការជាច្រើនទាំងក្នុងនិងក្រៅស្រុក។ ពិធីករពហុភាសារូបនេះមិនត្រឹមមានសមត្ថភាពខ្ពស់ថែមទាំងអាចប្រើប្រាស់ច្រើនភាសាដូចជា ខ្មែរ អង់គ្លេស ចិនកុកងឺ ចិនកាតាំង ចិនទៀចីវ ជប៉ុនខ្លះៗ។ បច្ចុប្បន្ន លោកក៏កំពុងសិក្សាភាសាថ្មីមួយបន្ថែមទៀត ត្រៀមសម្រាប់ប្រើប្រាស់នៅក្នុងកម្មវិធីមួយនាចុងឆ្នាំនេះ។ ក្រឡេកមកមើលទីផ្សារការងាររបស់ពិធីករខ្ពស់ស្រឡះរូបនេះបន្តិចឃើញថាមានភាពមមាញឹកគួរសមទាំងការងារនៅក្នុងស្រុក ក៏ដូចជាក្រៅស្រុក។







ដោយឡែក ចង់បញ្ជាក់បន្តិចដែរថា សម្រាប់កម្មវិធីដែល រ៉េយម៉ន បានចូលរួមក្នុងនាមជាពិធីករសម្របសម្រួលលើទឹកដីអាមេរិក មានចំនួន២ ទី១. កម្មវិធីអបអរ ទិវាផ្តល់សិទ្ធិសេរីភាពដល់ជនជាតិអាមេរិកស្បែកខ្មៅ ដែលរំដោះពួកគាត់ចេញពីរបបទាសករ។ កម្មវិធីនេះធ្វើឡើងក្នុង emorial Hall ទីក្រុងKansas រដ្ឋ Kansas ជារៀងរាល់ឆ្នាំ។ រីឯកម្មវិធីទី២ ជាកម្មវិធីប្រគុំតន្ត្រី ពុទ្ឋាភិសេក និងឆ្លងសមិទ្ធិផលផ្សេងៗរបស់វត្តខេមរារាម ក្នុងទីក្រុង Huston រដ្ធTexas។
បើនិយាយពីទីផ្សារការងារក្នុងនាមជាពិធីករ ជា រ៉េយម៉ន ហាក់ទទួលបានការចាប់អារម្មណ៍ច្រើនពីសំណាក់កម្មវិធីធំៗទាំងក្នុងនិងក្រៅស្រុក។ គួរឱ្យដឹងដែរថា ក្រៅពីអាជីពជាពិធីករ Raymond ក៏ជាបុរសឯកក្នុងកម្មវិធី Mister World Cambodia 2025 និង Mister Glam International Humanity 2022 ផងដែរ។
បុរសឯករូបនេះជានិស្សិតបញ្ចប់ការសិក្សាបរិញ្ញាបត្រផ្នែកអប់រំ និងជាគ្រូបង្រៀនភាសាអង់គ្លេសនៅ IFL តាំងពីឆ្នាំ ២០១៦ និងបញ្ចប់ថ្នាក់ភាសាចិនកម្រិត Diploma តាំងពីឆ្នាំ ២០១០ ហើយស្ទាត់ជំនាញច្រើនភាសាទៀតផង៕
រូបភាព ៖ Raymond Chear























Account
Security
Favourite Content