ក្នុងពិធីបើក “ការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤” កាលពីម្សិលមិញនេះ បញ្ចប់ទៅដោយភាពសប្បាយរីករាយ និងស្នាមញញឹមរបស់អ្នកចូលរួម និងគណៈអធិបតី។ អ្វីដែលធ្វើឲ្យមានមោទនភាព នោះបើទោះជាមានមេឃភ្លៀងខ្លាំង ក៏គ្មានអ្នកចូលរួមចាកចេញឡើយ។
អ្វីដែលមហាជនសង្កេតឃើញគឺសិល្បករ-សិល្បការិនីបន្តការសម្ដែងទាំងមេឃកំពុងភ្លៀងដោយមិនរុញរាឡើយ។ មិនមែនតែសិល្បៈករឡើយ ថ្នាក់ដឹកនាំ “ការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤ និងកីឡាករជាច្រើនរូប ក៏បានឡើងថ្លែងសន្ទរកថាទាំងមេឃបង្អុរភ្លៀងដោយគ្មានភាពរុញរាដែរ។
ចែកសិល្បករជាច្រើនរូបរួមមានតារាមកពីផលិតកម្មបារមី ឆន សុវណ្ណរាជ ព្រះនាង នរោត្តម ជេនណា នាយពាក់មី សមាជិកក្រុម La Cima Cartel ភីសេន ជាដើម។ ឃើញមើលរូបភាពការសម្ដែងរបស់សិល្បករក្នុងកម្មវិធី កាលពីយប់មិញ ធ្វើឲ្យអ្នកមើលព្រឺសម្បុរ ព្រោះត្រឹមមេឃភ្លៀងមិនឃាត់ការតាំងចិត្តសម្ដែងជូនបងប្អូនអ្នកគាំទ្រ ព្រមទាំងថ្នាក់ដឹកនាំបានឡើយ។ មិនមែនមានតែសិល្បករសម័យឡើយ អ្នករៀបចំកម្មវិធីបានបញ្ចូលនូវសិល្បករផ្នែកបុរាណមកសម្ដែងផងដែរ ធ្វើឲ្យអ្នកទស្សនាកាន់តែរំភើបញាប់ញ័រជាមួយសិល្បៈវប្បធម៌បុរាណខ្មែរ ក្នុងព្រឹត្តិការណ៍ថ្នាក់ជាតិបែបនេះ។
ខាងក្រោមគឺជាកម្រងរូបភាពតារាសម្ដែងក្រោមដំណក់ភ្លៀងក្នុងកម្មវិធី “ការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤”៖