ចំណូលក្រុមហ៊ុនលក់ Labubu ស្ទុះឡើងខ្លាំង ខណៈ Gen Z មានទំនោរជះលុយទិញតុក្កតាថ្លៃៗបំពេញក្ដីសុខផ្លូវចិត្ត

ក្រុមហ៊ុន POP MART ដែលជាក្រុមហ៊ុនលក់រាយតុក្កតា ‘Blind Box’ ឈានមុខគេពីប្រទេសចិន និងជាក្រុមហ៊ុនពីក្រោយតុក្កតា Labubu បានប៉ាន់ប្រមាណថាប្រាក់ចំណូលនៅក្នុងត្រីមាសទី ៣ របស់ខ្លួនអាចកើនឡើងចន្លោះ ១២០-១២៥% បើទោះជាសេដ្ឋកិច្ចចិនពេលនេះកំពុងជួបវិបត្តិក៏ដោយ។ តួលេខនេះត្រូវបានអ្នកវិភាគមួយចំនួនយល់ថា គឺជាលទ្ធផលដែលយុវជនជំនាន់ថ្មី ឬ Gen Z មានទំនោរចូលចិត្តទិញផលិតផលបំពេញតម្រូវការផ្លូវចិត្តរបស់ពួកគេ ទោះបីជាផលិតផលទាំងនោះអាចមើលទៅ ‘ឥតប្រយោជន៍’ និងថ្លៃខ្លាំងក៏ដោយ។

យោងតាមរបាយការណ៍របស់ South China Morning Post បានឱ្យដឹងថា Gen Z នៅក្នុងប្រទេសចិនដែលមានចំនួនប្រហែល ២៨០ លាននាក់កំពុងជំរុញនិន្នាការ “Emotional Consumption” ឬ ‘ការទិញតាមអារម្មណ៍’ ដោយសារតែពួកគេសុខចិត្តចំណាយលើផលិតផលដែលបង្កើតក្ដីសុខ ការកម្សាន្ត ឬឆ្លុះបញ្ចាំងពីខ្លួនរបស់ពួកគេ ដូចជាប្រដាប់ប្រដាក្មេងលេង តុក្កតាប្រអប់អាថ៌កំបាំង គ្រឿងអលង្ការ និងសម្ភារតុបតែងផ្សេងៗ។

លោក Mo Daiqing អ្នកវិភាគនៅមជ្ឈមណ្ឌលស្រាវជ្រាវពាណិជ្ជកម្មអេឡិចត្រូនិករបស់ប្រទេសចិនបាននិយាយ៖ “Gen Z ឆាប់ប៉ះពាល់ផ្លូវអារម្មណ៍ ដោយសារតែពួកគេត្រូវរស់នៅ និងធ្វើការក្នុងល្បឿនដ៏មមាញឹក និងស្ថិតក្រោមសម្ពាធខ្ពស់ ដែលនាំឱ្យពួកគេហ៊ានចាយលុយលើសម្ភារបំពេញអារម្មណ៍ទាំងនោះ” ។

POP MART ត្រូវបានគេស្គាល់សម្រាប់ការលក់ម៉ូដែលតុក្កតាពីអ្នកឌីហ្សាញនានា ដោយជាធម្មតាត្រូវបានលក់ក្នុងប្រអប់ចៃដន្យ ដែលបង្កើតអារម្មណ៍រំភើប និងចង់ដឹងចង់ឃើញមួយកម្រិតទៀតក្នុងចំណោមអ្នកទិញ។ នៅក្នុងត្រីមាសទី៣ ក្រុមហ៊ុនមានការលក់ខ្លាំងទាំងនៅក្នុងបណ្តាញ online និង offline រួម​ទាំង​ចំណូល​ពី​ទីផ្សារ​បរទេស​ដែល​​កើន​ឡើងដូចគ្នា។

គួររំឭកថា សម្រាប់ឆមាសទីមួយនៃឆ្នាំនេះ ប្រាក់ចំណេញប្រតិបត្តិការរបស់ Pop Mart នៅក្នុងប្រទេសចិនបានកើនឡើង ៧៧ ភាគរយ ដល់ ៨៩០ លានយន់ (១២០ លានដុល្លារ) ខណៈដែលប្រាក់ចំណូលសរុបបានកើនឡើង ៣២ ភាគរយដល់ ៣,២ ពាន់លានយន់ (៤៥០ លានដុល្លារ) ។ ប្រាក់ចំណេញប្រតិបត្តិការរបស់ក្រៅប្រទេសបានកើនឡើង ៤០៧ ភាគរយដល់ ៤០០ លានយន់ ហើយប្រាក់ចំណូលបានកើនឡើង ២៦០ ភាគរយដល់ ១,៥ ពាន់លានយន់។ ប្រអប់តុក្កតារបស់ POP MART ជាធម្មតាមានតម្លៃប្រហែល ១០ ដុល្លារ ខណៈប្រអប់ធំៗអាចមានតម្លៃរហូតដល់រាប់រយដុល្លារ។

ក្រៅពី POP MART ក្រុមហ៊ុន Jellycat ដែលជាម៉ាកតុក្កតាមកពីប្រទេសអង់គ្លេស ក៏បានទទួលជោគជ័យនៅក្នុងទីផ្សារប្រទេសចិនផងដែរ។ ទោះបីជាមានតម្លៃខ្ពស់ក៏ដោយ ប៉ុន្តែហាងរបស់ Jellycat នៅតែសម្បូរទៅដោយអតិថិជន ហើយការកក់ទុកនៅតែបន្តកើនឡើង។

យោងតាមការស្ទង់មតិរបស់ Seashell Finance បង្ហាញថា ជិត ៣០% នៃយុវជននៅក្នុងប្រទេសចិន មានឆន្ទៈក្នុងការចំណាយលើផលិតផលដែលមានតម្លៃខាងវិញ្ញាណ ឬអារម្មណ៍។

សមាគមអ្នកប្រើប្រាស់ចិន (CCA) បានចង្អុលបង្ហាញថា ក្រៅតែពីការស្វែងរកគុណភាពសមនឹងតម្លៃ ការផ្ដល់ក្ដីសុខផ្លូវអារម្មណ៍នឹងក្លាយជាកត្តាសំខាន់ដែលប៉ះពាល់ដល់ការសម្រេចចិត្តរបស់អ្នកប្រើប្រាស់ Gen Z ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ



Leave a Reply

Your email address will not be published.Required fields are marked *