យុវវ័យអូស្ត្រាលី ៧ រូប ដែលក្លាយខ្លួនជាតារាកំពូលក្នុងវិស័យខេប៉ុប

ត្បិតមានអ្នកខ្លះបានកើត និងធំធាត់នៅឯប្រទេសផ្សេងក៏ពិតមែន តែតារាខេប៉ុបមិនតិចនាក់ទេដែលបានសម្រេចចិត្តផ្លាស់ប្ដូរទីលំនៅរបស់ខ្លួនទៅកាន់ប្រទេសកូរ៉េខាងត្បូងដើម្បីអាចចាប់យកឱកាសជាតារាចម្រៀងនៅក្នុងប្រទេសមួយនេះ។ ជាក់ស្ដែង តារាចម្រៀង ៧រូបនេះ ធ្លាប់រស់នៅក្នុងប្រទេសអូស្ត្រាលីមុននឹងឈានជើងចូលក្នុងវិស័យ K-pop។​

១. Rosé ពី BLACKPINK

ត្បិតមានឪពុកម្ដាយជាជនជាតិកូរ៉េ​ និងកើតនៅក្នុងប្រទេសនូវែលសេឡង់ក៏ពិតមែន តែនៅក្នុងអាយុ ៧ឆ្នាំ Rosé និងក្រុមគ្រួសារបានផ្លាស់ប្ដូរទីលំនៅទៅកាន់ទីក្រុង Melbourne ប្រទេសអូស្ត្រាលី។ នៅទីនោះហើយដែលម្ចាស់បទ APT. រូបនេះ ចាប់ផ្ដើមរៀនលេងហ្គីតា និងព្យាណូមុននឹងចុះកុងត្រាជាមួយនឹង YG Entertainment ហើយផ្លាស់ប្ដូរមករស់នៅក្នុងប្រទេសកូរ៉េខាងត្បូងវិញនៅក្នុងឆ្នាំ ២០១២។

ក្រោយហ្វឹកហាត់អស់រយៈពេល ៤ឆ្នាំ Rosé បានក្លាយជាសមាជិកក្រុម BLACKPINK និងទទួលបានភាពជោគជ័យដូចសព្វថ្ងែនេះ។

២. Bang Chan ពី Stray Kids

កើតនៅក្នុងប្រទេសកូរ៉េខាងត្បូង តែ Bang Chan បានទៅរស់នៅក្នុងទីក្រុងស៊ីដនី តាំងតែពីកុមារភាព។ ក្នុងឆ្នាំ ២០១០ Bang Chan បានត្រឡប់មករស់នៅក្នុងប្រទេសកំណើតរបស់ខ្លួនវិញក្នុងនាមជាអ្នកហ្វឹកហាត់ ក្រោយពីបានជាប់ក្នុងកម្មវិធី JYP Entertainment Global Audition។

មុននឹងក្លាយជាមេក្រុម Stray Kids តារាប្រុសវ័យ ២៧ឆ្នាំរូបនេះក៏ជាអតីតសមាជិកក្រុម 3Racha ផងដែរ។ ក្រៅពីសមត្ថភាពច្រៀង រ៉េប និងរាំ ​ Bang Chan ក៏ជាអ្នកនិពន្ធ និងផលិតករចម្រៀងមួយរូបដែរ។

៣.​ Felix ពី Stray Kids

ខុសពីមេក្រុមដែលកើតនៅក្នុងប្រទេសកូរ៉េខាងត្បូង Felix បានកើត និងធំធាត់នៅក្នុងទីក្រុងស៊ីដនីតែម្ដង។ នៅក្នុងឆ្នាំ ២០១៧ តារាប្រុសវ័យ ២៤ឆ្នាំរូបនេះបានត្រឡប់មករស់នៅក្នុងប្រទេសកូរ៉េវិញ និងបានចូលរួមក្នុងកម្មវិធីប្រកួតប្រជែងរបស់ Mnet ដែលជាការចាប់ផ្ដើមដំបូងរបស់ក្រុមចម្រៀង Stray Kids។​

លើសពីអ្នកចម្រៀង និងតារារ៉េប Felix បានហ្វឹកហាត់ តេក្វាន់ដូអស់រយៈពេល ១២ឆ្នាំ និងទទួលបានមេដាយសរុប ៦៣ពីកីឡាមួយនេះ។

៤. Danielle ពី NewJeans

មានឪពុកជាជនជាតិអូស្ត្រាលី និងម្ដាយជាជនជាតិកូរ៉េ Danielle បានកើតនៅក្នុងប្រទេសអូស្ត្រាលី មុននឹងត្រឡប់មករស់នៅក្នុងប្រទេសកូរ៉េវិញកាលពីនាងមានអាយុ ៤ឆ្នាំ និងចាប់ផ្ដើមបង្ហាញវត្តមាននៅលើវិស័យសិល្បៈតាំងតែពីឆ្នាំ ២០១១។

នៅឆ្នាំបន្ទាប់ តារាស្រីវ័យ ១៩ឆ្នាំរូបនេះបានត្រឡប់ទៅសិក្សានៅប្រទេសកំណើតរបស់ឳពុក និងផ្លាស់ប្ដូរមករស់នៅក្នុងប្រទេសកូរ៉េជាលើកទី ២នៅក្នុងឆ្នាំ ២០២០ រហូតក្លាយខ្លួនជាសមាជិកក្រុម NewJeans។

៥. Hanni ពី NewJeans

Hanni ក៏ជាសមាជិក NewJeans ម្នាក់ទៀតដែលបានកើត និងធំធាត់នៅក្នុងប្រទេសអូស្ត្រាលី។ ក្នុងឆ្នាំ ២០០៤ តារាស្រីដែលមានឈ្មោះកំណើតថា Phạm Ngọc Hân បានកើតក្នុងគ្រួសារដែលមានឪពុកម្ដាយជាជនជាតិវៀតណាម ឯទីក្រុង Melbourne។​

ថ្វីបើមិនចេះភាសាកូរ៉េក្ដី ក្នុងឆ្នាំ ២០១៩ Hanni​ បានសម្រេចចិត្តមករស់នៅក្នុងប្រទេសកូរ៉េខាងត្បូង ដើម្បីចាប់ផ្ដើមហ្វឹកហាត់សម្រាប់អាជីពជាតារាខេប៉ុប រហូតបានក្លាយជាសមាជិករបស់ NewJeans។ ក្រៅពីតួនាទីជាអ្នកចម្រៀង តារាស្រីវ័យ ២០ឆ្នាំរូបនេះក៏បានចូលរួមនិពន្ធទំនុកច្រៀងនៅក្នុងបទ OMG និង HYBE BOY ផងដែរ។

៦. DPR IAN

DPR IAN ឬមានឈ្មោះពិតថា Christian Yu បានកើត និងសិក្សានៅក្នុងទីក្រុងស៊ីដនី។ ក្រោយសិក្សានៅថ្នាក់ឧត្តមសិក្សាបានត្រឹមមួយឆ្នាំ DPR IAN បានសម្រេចចិត្តមករស់នៅក្នុងប្រទេសកូរ៉េខាងត្បូងដើម្បីសម្រេចក្ដីស្រមៃជាអ្នករាំ ដោយមិនធ្លាប់គិតគូរដល់អាជីពជាតារាខេប៉ុបឡើយ។

វិថីអាជីពរបស់តារាប្រុសវ័យ ៣៤ឆ្នាំរូបនេះបានផ្លាស់ប្ដូរ ក្រោយពីអ្នករើសតួម្នាក់បានហៅលោកឱ្យទៅបង្ហាញសមត្ថភាព ហើយពេលនោះលោកបានត្រឹមតែរាំ និងមិនអានច្រៀងបាននៅឡើយទេ។ ឆ្លងកាត់ការហ្វឹកហាត់ DPR IAN បានក្លាយជាមេក្រុម C-Clown នៅក្នុងឆ្នាំ ២០១២ មុននឹងបន្តជាសិល្បករទោលក្រោយពីក្រុមរំសាយនៅ ៣ឆ្នាំបន្ទាប់។​

៧. Jake ពី ENHYPEN

ដោយបានរស់នៅក្នុងប្រទេសអូស្រ្តាលីតាំងតែអាយុ ៩ឆ្នាំ Jake មានឱកាសលេងវីយូឡុងនៅក្រុមតន្ត្រីរបស់សាលា​។ Jake បានចូលរួមធ្វើតេស្តនៅក្នុងកម្មវិធី Belift global audition ដោយជ្រើសយកបទ  Love Yourself របស់ Justin Bieber ទៅបង្ហាញគណៈកម្មការ។ ជាលទ្ធផល តារាប្រុសវ័យ ២២ឆ្នាំរូបបានក្លាយជាបេក្ខជនតែម្នាក់គត់ដែលបានជាប់ក្នុងចំណោមបេក្ខជន ៥០០នាក់ផ្សេងទៀត។​

នៅក្នុងឆ្នាំ ២០១៩ Jake បានត្រឡប់មករស់នៅ និងហ្វឹកហាត់ក្នុងប្រទេសកូរ៉េខាងត្បូងវិញ។ ៩ខែក្រោយ តារាចម្រៀង តារារ៉េប និងអ្នកនិពន្ធទំនុកច្រៀងរូបនេះ បានបង្ហាញវត្តមាននៅក្នុងកម្មវិធី I-LAND និងជាប់ចំណាត់ថ្នាក់លេខ ៣ ដែលជាការចាប់ផ្ដើមនៃក្រុម ENHYPEN ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ

មហោស្រពល្ខោននិយាយ ទូទាំងប្រទេស ឆ្នាំ ២០២៦ ចាប់ផ្ដើមស្អែកនេះហើយ

ក្នុង១ ឆ្នាំ មាន​តែ​ម្ដង​ប៉ុណ្ណោះ មិន​បាន​ចូលរួម​ប្រាកដ​ជា​គួរ​ឱ្យ​ស្ដាយ ព្រោះ​ថា​នេះ​ជា​ព្រឹត្តិការណ៍​មួយ​ដ៏​កម្រ​ដែល​កូន​ខ្មែរ​ច្រើន​ជំនាន់​បាន​រួម​គ្នា​គិត​

តើអ្នកដឹងទេថា វត្ថុបុរាណខ្មែរដែលតាំងបង្ហាញក្នុងសារមន្ទីរល្បីៗលើពិភពលោក មួយចំនួនធំជា “បុរាណវត្ថុប្រឡាក់ឈាម” ដែលត្រូវគេលួចចេញពីប្រាសាទយើងនាសម័យសង្គ្រាម…

មុននឹងបានវិលត្រលប់មកកម្ពុជាវិញ រូបចម្លាក់បុរាណខ្មែរជាច្រើនត្រូវបានរៀបចំតាំងបង្ហាញយ៉ាងមានរបៀបរៀបរយ ក្រោមពន្លឺភ្លើងពណ៌មាសក្នុងទូកញ្ចក់នៃសារមន្ទីរធំៗនៅ

សម្លៀកបំពាក់មិនសមរម្យ ដែលមិនគួរស្លៀកពាក់ទៅវត្តនាឱកាសបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​

បុណ្យ​ភ្ជុំបិណ្ឌ គឺជា​ពិធីបុណ្យដ៏​ធំ​មួយ ក្នុងចំណោម​ពិធីបុណ្យ​ប្រពៃណី​ខ្មែរ​ ដែល​ប្រជាជន​ខ្មែរ​ទូទាំងប្រទេស តែងតែ​ប្រារព្ធ​ឡើងជា​រៀងរាល់ឆ្នាំ តាំងពី​បុរាណ​រៀងមក



Leave a Reply

Your email address will not be published.Required fields are marked *