ខួបកំណើតគម្រប់ ១ឆ្នាំកូនស្រីតារាម៉ូដែល ដា ដាវ កាលពីម្សិលមិញបង្ហាញវត្តមានសុទ្ធតែតារាល្បីៗ មានទាំងអ្នកផលិតមាតិកា តារាសម្ដែង តារាបង្ហាញម៉ូត ស្រីស្អាតប្រុសស្អាត ព្រមទាំងសាច់ញាតិបងប្អូននិងអ្នកក្រៅវិស័យសិល្បៈជាច្រើនបានចូលរួមយ៉ាងច្រើនកុះករ។

កាលពីម្សិលមិញ ដា ដាវ បានបង្ហោះរូបភាពជាច្រើនសន្លឹកនៅក្នុងពិធីខួបកំណើតគម្រប់ខួប ១ឆ្នាំរបស់កូនស្រីបណ្ដូលចិត្តដោយក្នុងនោះឃើញមានវត្តមានតារាល្បីៗជាច្រើនរូបបានចូលរួមដែលមានដូចជាកញ្ញា រ៉េត សារីតា អ្នកនាង សុភក្រ័ កុសុម៉ា និងស្វាមី កញ្ញា Melia Costatin អ្នកនាង ជេននី មីន និងស្វាមី លោក នភាល័យ លោក រ៉េននី ដារ៉ា Chef រូបសង្ហា សុទ្ធារិទ្ធិ ព្រមទាំងតារាជាច្រើនរូបទៀត។
ក្រៅពីនេះក៏មានវត្តមានបងប្អូនសាច់ញាតិព្រមទាំងអ្នកនៅក្រៅវិស័យសិល្បៈជាច្រើនទៀតផងដែរ។ កម្មវិធីទាំងមូលត្រូវបានរៀបចំឡើងនៅអគារ Mogan tower កណ្ដាលទីក្រុងភ្នំពេញតែម្ដង។ គួរឱ្យដឹងដែរថា កូនស្រីដ៏គួរឱ្យស្រលាញ់របស់តារាម៉ូដែលរាងតូចមួយនេះមានឈ្មោះថា លីម កិត្យាទេពី ( Amélie )។ ធ្មិចបើកៗកូនស្រីតារាសម្ដែងនិងម៉ូដែលរូបនេះមានអាយុ១ឆ្នាំបាត់ទៅហើយ៕
ខាងក្រោមនេះជាកម្រងរូបភាព និងវីដេអូក្នុងថ្ងៃកំណើតកូនស្រី ដា ដាវ គម្រប់ខួប ១ឆ្នាំ ៖






















ចុចទីនេះដើម្បីទស្សនាវីដេអូ៖ https://www.facebook.com/daadao.official/videos/714255514368742
ប្រភពរូបភាព៖ Daa Dao























Account
Security
Favourite Content