ជិតដល់រដូវកាលទុរេនហើយ! មកដឹងពីវិធីសាស្រ្តហូបទុរេនកុំឱ្យប៉ះពាល់ដល់សុខភាព និងក្រុមមនុស្សដែលគួរជៀសវាង

ប្រិយមិត្តមួយចំនួន​ ប្រហែលជាកំពុងតែត្រៀមខ្លួន រងចាំទទួលទានផ្លែទុរេន នៅក្នុងរដូវកាលពេញប្រមូលផលដែលនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។ ស្របពេលដែលទុរេន គឺជាផ្លែឈើដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញលើក្លិនឈ្ងុយពិសេសខុសគេ អមដោយរសជាតិផ្អែម សាច់ល្មួត អ្នកនិយមចូលចិត្តផ្លែឈើប្រចាំរដូវកាលមួយនេះ ក៏គួរតែស្វែងយល់ពីគន្លឹះមួយចំនួន ដែលអាចជួយការពារពីអាការក្ដៅខ្លួន ឬលើសជាតិស្ករ ក្រោយបរិភោគផ្លែឈើមួយនេះច្រើនលើសកំណត់។

ខាងក្រោមនេះ គឺជាសេចក្ដីណែនាំចំនួន ៤ចំណុចធំៗ ពីលោកវេជ្ជបណ្ឌិត Chet Bunyawongwiroj នាយករងមន្ទីរពេទ្យ Maharat Nakhon Ratchasima ប្រទេសថៃ៖

១. ទុរេន គឺជាប្រភពនៃថាមពល

ទុរេន គឺជាផ្លែឈើមួយដែលប្រភេទ ដែលផ្ដល់ថាមពលច្រើនឱ្យអ្នកបរិភោគ។ បើទោះបីជាញ៉ាំក្នុងបរិមាណតិចក្ដី ក៏ប៉ុន្តែអ្នកបរិភោគនឹងទទួលបានកាឡូរីច្រើនខ្លាំង បើប្រៀបធៀបនឹងផ្លែឈើដទៃទៀត។ ជាក់ស្ដែង ទុរេនទម្ងន់ ៤០ក្រាម ឬ​ប្រមាណ ១ដុំតូច អាចផ្ដល់កម្លាំងដល់អ្នកបរិភោគរហូតដល់ទៅ ៦០គីឡូកាឡូរី។

ជាការណែនាំ បើសិនជាប្រិយមិត្តចង់ទទួលទានទុរេនក្នុងថ្ងៃណាមួយ ប្រិយមិត្តគួរតែកាត់បន្ថយការញ៉ាំអាហារដែលផ្ដល់ជាតិស្ករ ដូចជាបាយ ឬនំចំណី និងជ្រើសរើសហូបទុរេនក្នុងបរិមាណណែនាំ ដើម្បីការពារការទទួលថាមពលច្រើនលើសលប់។

២. តើគួរបរិមាណទុរេន បរិមាណប៉ុណ្ណា​ ទើបជាបរិមាណណែនាំ?

ជាក់ស្ដែង បរិមាណណែនាំអាចនឹងមានភាពខុសគ្នាទៅតាមមនុស្សម្នាក់ៗ តែដោយងាយ បរិមាណនេះគឺបែងចែកសម្រាប់មនុស្ស ២ក្រុមផ្សេងគ្នា គឺ៖

  • មនុស្សដែលមានសុខភាពល្អធម្មតា គួរបរិភាគប្រមាណ ២ដុំតូចៗ ឬប្រមាណ ៨០ក្រាម។​
  • អ្នកជំងឺទឹកនាមផ្អែមអាចទទួលទានក្នុងបរិមាណតិចបំផុត បើអាចគឺគួរជៀសវាងតែម្ដង ព្រោះក្នុងទុរេនមួយផ្លែ អាចនឹងមានផ្ទុកជាតិស្កររហូតដល់ទៅ ១៥ស្លាបព្រាកាហ្វេ។​

៣. ក្រុមមនុស្សដែលគួរជៀសវាង

ដ្បិតមានឱជារសផ្អែមខ្ទិះមែន តែអ្នកដែលមានជំងឺប្រចាំកាយ គួរជៀសវាងក្នុងការបរិភោគផ្លែទុរេន ព្រោះវាអាចធ្វើឱ្យសុខភាពរបស់អ្នកជំងឺការតែធ្លាក់ចុះ។ ជាក់ស្ដែង អ្នកជំងឺដែលមិនគួរបរិភោគរួមមាន៖

  • អ្នកដែលមានជំងឺទឹកនោមផ្អែម
  • អ្នកដែលមានជាតិខ្លាញ់ក្នុងឈាមខ្ពស់
  • អ្នកដែលមានបញ្ហាសម្ពាធឈាម
  • អ្នកដែលមានជំងឺតម្រងនោម ឬស្ទះសរសៃឈាម

៤. ផលប្រយោជន៍នៃផ្លែទុរេន

បើទោះបីជាមានជាតិស្ករខ្ពស់ និងអាចប៉ះពាល់សុខភាព ក្នុងករណីដែលទទួលទានច្រើនលើសកំណត់ក្ដី តែទុរេនក៏ជាផ្លែឈើដែលសម្បូរដោយសារធាតុចញ្ចឹម នាំឱ្យមានផលល្អដូចគ្នាដែរ។ ជាក់ស្ដែង ទុរេនសម្បូរទៅដោយ៖​

  • ជាតិសរសៃច្រើន ដែលជួយសម្រួលប្រព័ន្ធរំលាយអាហារ និងការពារការទល់លាមក
  • សម្បូរទៅដោយវីតាមីន C ដែលជួយពង្រឹងប្រព័ន្ធការពាររាងកាយ
  • មានផ្ទុកវីតាមីន B ច្រើនប្រភេទ ដែលជួយដល់ប្រព័ន្ធសរសៃប្រសាទ
  • មានសារធាតុ Beta-carotene ដែលល្អសម្រាប់ស្បែក និងភ្នែក
  • មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយកាត់បន្ថយហានិភ័យនៃជំងឺរ៉ាំរ៉ៃ និងជួយពន្យឺតភាពចាស់

ជាចុងក្រោយ សូមបញ្ជាក់ថា ទុរេនមិនមែនជាផ្លែឈើដែលប្រិយមិត្តត្រូវជៀសវាងជាដាច់ខាតនោះទេ ក៏ប៉ុន្តែគួរកំណត់បរិមាណបរិភោគឱ្យបានត្រឹមត្រូវ ល្មមឆ្ងាញ់មាត់ បាត់ឃ្លាន និងអាចទទួលយកផលល្អពីផ្លែឈើមួយនេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *