អេឡិច ច័ន្ទត្រា នៅតែមានទីផ្សារការងារខ្លាំង ក្លាយជា BA ក្រុមហ៊ុនធំ

តារា​ចម្រៀង អេឡិច ច័ន្ទត្រា បើ​ទោះ​ជា​មមាញឹក​ក្នុង​ការងារ​ជា​ម្ចាស់ AlexEntertainment Agency តែ​លោក​នៅតែ​ទទួល​ការងារ​ជា​អ្នក​តំណាង និង​ឡើង​ច្រៀង​តាម​កម្មវិធី​ផ្សេង​ៗ​ដូច​ធម្មតា។ ថ្មី​ៗ​នេះ​ដែរ តារា​ប្រុស​សាច់​ចាំ សម្រស់​មិន​ចេះ​ថមថយ​រូប​នេះ បាន​បង្ក​ការ​ភ្ញាក់ផ្អើល​មួយ​ដល់​មិត្តភ័ក្ដិ​រួម​អាជីព ក្លាយ​ជា BA ហាង​ដ៏​ធំ​មួយ។

ទោះជិតដាច់​ឆ្នាំ ២០២៤ ហើយ តារា​សម្តែង និង​ជា​តារា​ចម្រៀង​រូប​សង្ហា អេឡិច ច័ន្ទត្រា នៅតែ​ទទួល​បាន​ការងារ​ធំ។ តារា​ប្រុស​វ័យ ៣៧ ឆ្នាំ​ហើយ​នោះ ត្រូវ​បាន​ក្រុមហ៊ុន The Alley Cambodia ប្រកាស​តែងតាំង​ជា​ទូត​ឆន្ទៈ មិនតែប៉ុណ្ណោះ ក៏​មាន​ការ​រៀបចំ​ពិធី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​រវាង Alex Entertainment Agency និង​យីហ៊ោ​តែ​គុជ​ដ៏​ល្បី The Alley Cambodia នេះ​ផង​ដែរ ក្នុង​បំណង​ចាប់ដៃ​គ្នា​ពង្រីក​សក្ដានុពល​អាជីវកម្ម​សម្រាប់​ឆ្នាំ​ថ្មី ២០២៥។

អេឡិច ច័ន្ទត្រា ដែល​មាន​ឈ្មោះ​ពិត លឹម ប៉ោស្រុន បង្ហាញ​ក្ដី​រំភើប ក្រោយពី​បាន​ក្លាយ​ជា​ទូត​សុឆន្ទៈ​ក្នុង​ការងារ​មួយ​នេះ ថែម​ទាំង​បាន​ចាប់ដៃ​ពង្រីក​ជំនួញ​ដែល​ស្រប​តាម​គោលដៅ​ការងារ​ឆ្នាំ​ថ្មី​របស់​លោក​តែ​ម្ដង។ លោក​ក៏​អរគុណ​បន្ថែម​ដែល The Alley Cambodia ជឿជាក់​ចំពោះ​ការងារ រហូត​ផ្ដល់​ទំនុកចិត្ត​ឲ្យ​កាន់​ការងារ​ជា Brand Ambassador ដែល​ជា​តួនាទី​សំខាន់ និង​មាន​តម្លៃ។ ក្នុង​កម្មវិធី​សំខាន់នោះដែរ មិត្តរួមអាជីព​កាន់ឆ្នាំ​ជាច្រើន​រូប​បាន​ទៅ​ចូលរួម​ជា​សក្ខីភាព និង​អបអរសាទរ ព្រម​ទាំង​ surprise ខួប​កំណើត​ អេឡិច ច័ន្ទត្រា។

ចំណែក​លោក លី ដេវីត នាយក​ប្រតិបត្តិ The Alley Cambodia បាន​ឲ្យ​ដឹង​ពី​ការ​សម្រេចចិត្ត​ជ្រើស​យក​ អេឡិច ច័ន្ទត្រា ព្រោះ​តារា​ប្រុស​រូប​នោះ ជា​សិល្បករ​ល្បី​ឈ្មោះ​ម្នាក់​ក្នុង​រង្វង់​សិល្បៈ និង​មាន​ស្គាល់​ច្រើន​មក​ហើយ ជាពិសេស Alex Entertainment Agency របស់​លោក​ទទួល​បាន​ទំនុក​ចិត្ត​ខ្លាំង​ពី​អតិថិជន និង​អ្នក​គាំទ្រ។ ដូច្នេះ​លោក​ជឿ​ជាក់​ថា សមត្ថភាព ទេពកោសល្យ និង​ភាព​បត់បែន​របស់ អេឡិច ច័ន្ទត្រា នឹង​អាច​ជួយ​ផ្សព្វផ្សាយ​ដល់​គ្រប់គ្នា​យល់​ដឹង​កាន់តែ​ច្បាស់​ពី​ផលិតផល​ក្រុមហ៊ុន។

​ផែនការ​ជាច្រើន​ដែល អេឡិច ច័ន្ទត្រា ត្រៀម​ធ្វើនៅឆ្នាំ ២០២៥ ដើម្បី​ពង្រីក​កេរ្តិ៍​ឈ្មោះ និង​អាជីវកម្ម​ផ្ទាល់​ខ្លួន​កាន់តែ​រីក​លូត​លាស់។ ក៏​លោក​នៅតែ​ឆ្លៀត​ពេល​ចូល​រួម​កម្ម​វិធី​សិល្បៈ​ផ្សេង​ៗ និង​ទទួល​ការងារ​សិល្បៈ​ដូចធម្មតា គ្រាន់តែ​មិន​ច្រើន​ដូច​កាល​ពី​​មុនៗ ព្រោះ​ត្រូវ​ទុក​ពេល​មើលថែ​មុខ​របរ​ផ្ទាល់​ខ្លួន៕

អត្ថបទ៖ ផ្ដល់ឲ្យ


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ងំៗ Nayeon សមាជិកក្រុម TWICE ទិញបានអាផាតមិនប្រណីតកណ្ដាលក្រុង តម្លៃរាប់លានដុល្លារ

Nayeon សមាជិកក្រុមចម្រៀងនារីខេប៉ុប TWICE ត្រូវបានគេរាយការណ៍ថាបានទិញលំនៅដ្ឋានលំដាប់អភិជននៅក្នុងអគារ 'Brighton N40' ដែលមានទីតាំងនៅតំបន់

ខួបស្នេហា ៨ ឆ្នាំរបស់ គូម៉ា ត្រៀមទទួលកាដូរធំបំផុតក្នុងជីវិត

តារា​ចម្រៀង​សំឡេង​ស្រទន់ គូម៉ា ដែល​បាន​រៀប​មង្គលការ​ជាមួយ​តារា​សម្ដែង ម៉ៅ គឹមធីតា កាលពី​ឆ្នាំ​មុន ត្រៀម​ទទួល​សមាជិក​បន្ថែម​ក្នុង​គ្រួសារ។ ថ្មី​ៗ​នេះ​ដែរ​ម្ចាស់​បទ «បំណង​ចុងក្រោយ» បាន​អបអរ​ខួប​ស្នេហា ៨

តុលាការសម្រេចកាត់ទោសឱ្យ Areum អតីតសមាជិក T-ara ជាប់ពន្ធនាគាររយៈពេល ៨ខែ​

តារាចម្រៀងខេប៉ុប Areum បានជាប់ទោសឃាត់ខ្លួនក្នុងពន្ធនាគារអស់រយៈពេល ៨ខែ ដោយព្យួរទោសសរុប ២ឆ្នាំ លើរឿងក្ដីរំលោភបំពានកុមារ និងការបរិហារកេរ្តិ៍អតីតស្វាមី។

អាល់ប៊ុមខេប៉ុប ៥ ក្រុមបានជាប់ជាអាល់ប៊ុមលក់ដាច់ច្រើនបំផុតនៅអាមេរិកក្នុងឆ្នាំ២០២៤

ក្រឡេកមើលការលក់ស៊ីឌីនៅ សហរដ្ឋអាមេរិកសម្រាប់រយៈពេលមួយឆ្នាំចុងក្រោយ សង្កេតឃើញថាមានក្រុមចម្រៀង K-pop ជាច្រើនដូចជា Stray Kids, Enhypen និង Ateez បាននាំមុខ ដោយជាប់ចំណាត់ថ្នាក់ៗកំពូលៗតែ

YG ប្រកាសបិទទ្វារ​ភ្នាក់ងារគ្រប់គ្រង​តារាសម្ដែង ហើយពោលពាក្យលាដល់សិល្បករធ្លាប់ជ្រកកោនក្រោមទ្រនំខ្លួន

ផលិតកម្ម YG Entertainment សម្រេចចិត្តលែងទទួលការងារគ្រប់គ្រងលើតារាសម្ដែងបន្តទៅទៀត ដោយចង់បង្វែរមកផ្ដោតលើវិស័យចម្រៀងវិញ។ នេះបើយោងតាមដំណឹងជាផ្លូវការនៅថ្ងៃទី១៧ ខែមករានេះ។

បាំង១ខែទៀតចូលរោងការ ស៊ិនឌី មុន្នីនាថ ជួបទុក្ខធំបាត់បង់លោកតាជាទីស្រលាញ់

នៅ​សល់​តែ​១​ខែ​ទៀត​ត្រូវ​ចូល​រោងការ​ តែ​​គូ​ដណ្ដឹង​តារា​ចម្រៀង Original Song ខាយ កញ្ញា ស៊ិនឌី មុន្នីនាថ ជួប​ទុក្ខ​ធំ ​ត្រូវ​បាត់​បង់​លោកតា​ជា​ទី​ស្រលាញ់​ទាំង​ដែល​មិន​បាន​ត្រៀម​ចិត្ត​ទុក​ជាមុន

ក្រុម Super Junior និងសិល្បករខេប៉ុបល្បីៗជាច្រើន នឹងចូលរួមកម្មវិធីប្រគំតន្រ្តីសប្បុរសនៅកម្ពុជា

ក្រុមតារាចម្រៀងខេប៉ុបដ៏ល្បី Super Junior និងសិល្បករខ្មែរជាច្រើនរូប នឹងបង្ហាញវត្តមាននៅក្នុងកម្មវិធី “ការប្រគំតន្រ្តីសប្បុរសធម៌ចែករំលែកសង្គ្រោះជីវិតសកល”​ ដែលនឹងធ្វើឡើងនៅក្នុងប្រទេសកម្ពុជា។ នេះបើយោង

Jang Won Young សារភាពមិនធ្លាប់ចង់ក្លាយជាអ្នកចម្រៀងទេ តែគ្រប់យ៉ាងជារឿងព្រហ្មលិខិតកំណត់

សមាជិកក្រុមចម្រៀងនារីខេប៉ុប IVE នាង Jang Won Young បានរៀបរាប់ពីភាពចៃដន្យ និងព្រហ្មលិខិតដែលនាំឱ្យនាងចូលប្រឡូកនៅក្នុងវិស័យចម្រៀង ទាំងដែលកន្លងមកនាងតែងប៉ងចង់ក្លាយជា អ្នកប្រកាសដំណឹង។

កូនខ្មែរអាមេរិក Sydney Marith បេក្ខភាពថ្មីទើបបង្ហាញខ្លួន Miss Supranational Cambodia 2025

កម្មវិធី Miss Supranational Cambodia 2025 បាន​រក​ឃើញ​បេក្ខភាព​ដែល​ឈ្នះ​វគ្គ​ជម្រុះ​រូបថត ដើម្បី​ឈាន​ជើង​ចូល​រួម​វគ្គ Supra Gate Audition ហើយ​កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ។ ក្នុង​នោះ​មាន​ទាំង

ដឹងខ្លួនខុស T.O.P ពោលសុំទោសក្រុម BIGBANG និងអ្នកគាំទ្រជាលើកដំបូងក្នុងពេល១១ឆ្នាំ

តាមរយៈបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយលើកដំបូងក្នុងរយៈពេល ១១ឆ្នាំ T.O.P សុំទោសចំពោះកំហុសរបស់គាត់ ដែលធ្វើអោយប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ Big Bang និងទង្វើមិនសមរម្យដែលខ្លួនបានធ្វើទៅលើអ្នកគាំទ្រ។

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *