Rosé ទម្លាយថា ខ្លួននឹកដល់មិត្តរួមក្រុម ព្រមបង្ហើបការរំពឹងទុកចំពោះសកម្មភាពថ្មីរបស់ BLACKPINK

តារាចម្រៀងខេប៉ុបស្រី  Rosé បានចូលរួមជាភ្ញៀវកិត្តិយសនៅក្នុងកម្មវិធី You Quiz on the Block ក្នុងនាមជាសិល្បករទោល ដោយបានរំឭកដល់ទំនាក់ទំនងរបស់ខ្លួន​ និងមិត្តទាំងបីនៅគ្រានេះ និងការផ្លាស់ប្ដូរថ្មីក្នុងសកម្មភាពក្រុមនៅថ្ងៃអនាគត។

នៅក្នុងកម្មវិធីកម្សាន្តរបស់ tvN ដែលបានចេញផ្សាយកាលពីថ្ងៃទី១១ ខែធ្នូនេះ ដំបូងឡើយ នាងគ្រោងនឹងលេចមុខរួមគ្នាជាមួយនឹងដៃគូក្នុងចម្រៀង APT. តែដោយសារលោក Bruno Mars មានបញ្ហាទិដ្ឋាការ ទើបនាងត្រូវបង្ហាញវត្តមានតែម្នាក់ឯងទៅវិញ។

នៅពេលដែលលោក Yoo Jae-suk ពិធីករម្នាក់របស់កម្មវិធីបានសួរនាំពីទំនាក់ទំនងរបស់សមាជិកក្រុម ក្រោយម្នាក់ៗកំពុងតែផ្ដោតលើការងាររៀងខ្លួន តារាស្រីវ័យ ២៧ឆ្នាំបានឆ្លើយថា នាងនឹកពួកគេខ្លាំង។ Rosé បានរៀបរាប់បន្ថែមថា នៅថ្ងៃដែលនាងចេញចម្រៀងដំបូង នាងមានអារម្មណ៍ភ័យខ្លាំងមិនដឹងថាបទរបស់ខ្លួននឹងជោគជ័យឬអត់ តែនៅពេល Lisa ទាក់ទងមក វាអាចជួយសម្រួលដល់នាងបានខ្លះ។

“នៅថ្ងៃនោះ Lisa បានតេមកខ្ញុំ ហើយយើងក៏និយាយគ្នាតាមរយៈវីដេអូអស់ពេលមួយម៉ោងជាង។ ខ្ញុំបានប្រាប់ Lisaថា ខ្ញុំទទួលបានសារច្រើនណាស់នៅថ្ងៃនេះ តែ Lisa ជាមនុស្សតែម្នាក់ដែលខ្ញុំចង់និយាយជាមួយ” Rosé ឆ្លើយបែបនេះ។

ម្ចាស់អាល់ប៊ុម rosie ក៏បានរំឭកដល់មិត្តរួមក្រុមដទៃទៀតដែរថា៖ “ខ្ញុំនឹង Jisoo បានឆ្លងឆ្លើយគ្នាតាមសារអស់ពេលជាងមួយម៉ោង។ ហើយថ្មីៗនេះ Jennie បានផ្ញើវីដេអូរបស់នាងដែលមានចាក់បទ APT. ស្ដាប់ផងដែរ។ ពួកយើងទាំងអស់គ្នាកំពុងតែរវល់នឹងគម្រោងរបស់ខ្លួននៅកន្លែងផ្សេងៗគ្នា តែខ្ញុំនឹកពួកគេខ្លាំងណាស់”។

នៅពេលដែលនិយាយពីគម្រោងការងាររបស់ក្រុម BLACKPINK នៅឆ្នាំបន្ទាប់ Rosé ​បាននិយាយទាំងរំភើបថា៖ “ខ្ញុំគិតថា ភាពស៊ីចង្វាក់របស់ពួកយើងនឹងកាន់តែល្អជាងមុន។ ក្នុងនាមជាសិល្បករចម្រៀងម្នាក់ ពួកយើងត្រូវការកម្លាំងដែលបានមកពីបទពិសោធន៍ផ្សេងៗគ្នា ដើម្បីអាចបន្តវិវត្តទៅមុខទៀត។ ខ្ញុំជឿជាក់ថា យើងនឹងអាចនាំមកនូវសេចក្ដីសុខបន្ថែមទៀត សម្រាប់សកម្មភាពរបស់ក្រុមនៅថ្ងៃខាងមុខ”៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ



Leave a Reply

Your email address will not be published.Required fields are marked *