មហាជនជាច្រើនមានការភ្ញាក់ផ្អើល ក្រោយតារាសម្ដែងប្រុស Ahn JaeHyun បង្ហាញមុខជាសាធារណៈម្ដងទៀត ក្រោយបាត់មុខមិនសូវបង្ហាញខ្លួនអស់រយៈពេល ៨ ឆ្នាំ។ ការបាត់ខ្លួនរបស់លោកត្រូវបានគេជឿជាក់ថា មកពីរឿងអាស្រូវលែងលះជាមួយអតីតភរិយា Goo HyeSun កាលពីពេលកន្លងទៅ។ ថ្វីបើលោកបានសម្ដែងរឿងមួយចំនួនក្នុងកំឡុងពេល ៨ ឆ្នាំនេះ តែលោកកម្រលេចមុខជាសាធារណៈ ឬចូលរួមកម្មវិធីផ្សេងៗណាស់។



យោងតាមប្រភពព័ត៌មានកូរ៉េបានឲ្យដឹងថា តារាប្រុស Ahn JaeHyun នឹងបង្ហាញវត្ដមានជាសាធារណៈម្ដងទៀត ក្នុងកម្មវិធី KBS Drama Awards ដែលនឹងធ្វើឡើងនៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៣។ មែនទែនទៅវាក៏ជាលើកដំបូងដែលតារាប្រុស Ahn JaeHyun បានចូលរួមកម្មវិធីនេះម្ដងទៀត ក្រោយខកខានចូលរួមអស់ជាច្រើនឆ្នាំ។ ក្រឡេកមកមើលក្រុមអ្នកគាំទ្ររបស់លោកវិញ ពួកគេក៏បានបញ្ចេញមតិជាហូរហែ និងរីករាយយ៉ាងខ្លាំង ព្រោះវាជាឱកាសមួយដែលពួកគេអាចបានឃើញរូបលោកជាថ្មីម្ដងទៀតលើកម្រាលព្រំក្រហម។ ជាពិសេស ការត្រឡប់មកចូលរួមកម្មវិធីធំៗ និងទទួលពានរង្វាន់។



គួរបញ្ជាក់ថា ក្នុងឆ្នាំ ២០២៣ លោកបានបង្ហាញខ្លួនជាមួយរឿងភាគមានចំណងជើងថា The Real Has Come។ រឿងនេះត្រូវបានផលិតក្រោមស្ថានីយ៍ទូរទស្សន៍ KBS។ វាជារឿងភាគមួយដែលទទួលការគាំទ្រក្នុងប្រទេសកូរ៉េខាងត្បូង៕




























Account
Security
Favourite Content