ទស្សនិកជនជាច្រើនធ្លាប់បានដឹងហើយថា កន្លងមកនាដការីរបាំ កញ្ញា សុគា គឹមលាង ហៅ Kon Ant តែងបង្ហាញនូវរបាំបែបបុរាណ ឬរបាំព្រះរាជទ្រព្យ ក្នុងន័យផ្សព្វផ្សាយវប្បធម៌ដ៏ល្អល្អះរបស់ខ្មែរ ព្រោះតែខ្លាចបាត់បង់នូវកេរ្តិ៍ដំណែលដែលដូនតាបានបន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយ។

ច្បាស់ៗ មួយៗ សុគា គឹមលាង បានបង្ហាញអារម្មណ៍របស់ខ្លួនចំពោះកិច្ចការពារសម្បត្តិវប្បធម៌ខ្មែរដែលខ្លួនធ្លាប់បានធ្វើកន្លងមកថា ៖«ហត់កាយមិនដូចជាហត់ចិត្តនោះទេ នាងខ្ញុំនៅតែបន្តតស៊ូទោះហត់កាយហត់ចិត្តប៉ុណ្ណាក៏ដោយទោះប្រើថវិកាខ្លួនឯងក៏ដោយ ព្រោះថាជីវិតខ្ញុំស្លាប់អាចកើតវិញបានប៉ុន្តែសិល្បៈវប្បធម៌អរិយធម៌ដែលជាកេរ្តិ៍មរតកដូនតារបស់ខ្មែរបន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយបើបាត់ហើយគឺមិនអាចយកមកវិញបានទេមិនអាចវិលត្រឡប់មកវិញបានទេ»។ ការលើកឡើងច្បាស់ៗ អមជាមួយសកម្មភាពដែលកញ្ញា kon Ant បានធ្វើកន្លងមកជាច្រើនពិតជាបានឆ្លុះបញ្ចាំងនូវការតាំងចិត្តក្នុងនាមកូនខ្មែរម្នាក់ដើម្បីការពារនូវសិល្បៈវប្បធម៌អរិយធម៌ដែលដូនតាបានបន្សល់ទុកឱ្យ។






នាដការីរបាំរូបនេះបានបន្ថែមទៀតថា៖«ខ្ញុំពិតជាសំណាង និងមានមោទកភាពដែលបានកើតជាកូនខ្មែរ ខ្ញុំនឹងយកភាពបរិសុទ្ធរបស់ខ្ញុំមកអភិរក្សថែរក្សាសម្បត្តិវប្បធម៌ជាតិដែលស្ទើរនឹងបាត់បង់ទៅហើយដើម្បីតបស្នងដល់បុព្វការីជនដែលបានថែរក្សាទុកសម្បត្តិដ៏ល្អត្រចះត្រចង់មួយនេះដើម្បីប្រយោជន៍រួម និងជាគំរូល្អដល់ទំពាំងស្នងឫស្សីជំនាន់ក្រោយចូលរួមអភិរក្សថែរក្សាព្រោះថាកិច្ចការការពារសម្បត្តិវប្បធម៌ជាតិគឺជាកាតព្វកិច្ចរបស់ប្រជាជនកម្ពុជាទាំងអស់គ្នា»៕





















































Account
Security
Favourite Content