ឈានចូលវ័យ ៣០ ឆ្នាំបុរសនៅប្រទេសកូរ៉េខាងត្បូងត្រូវបំពេញភារកិច្ចរបស់ខ្លួនចូលបម្រើកងទ័ព។ ក្រឡេកមកមើលតារាសម្ដែង និងតារាចម្រៀងខេប៉ុបក៏មិនខុសគ្នា ដល់វ័យគ្រប់ និងត្រូវលាអ្នកគាំទ្រចូលទៅបំពេញភារកិច្ចរបស់ខ្លួន។ ថ្មីៗ នេះ អ្នកគាំទ្របានកត់សម្គាល់ឃើញថា តារាកូរ៉ប្រុស ៥ រូបកាន់តែមានរូបរាងសង្ហាជាងមុនទៅទៀតពេលដែលពួកគេចូលបម្រើកងទ័ព គ្មានការតុបតែងច្រើន គ្មានក្រែមម្សៅ នៅតែមើលទៅទាក់ទាញខ្លាំង។ ទៅមើលថាជានរណាខ្លះ៖
១.Nam JooHyuk




Nam JooHyuk ជាតារាសម្ដែងប្រុសកូរ៉េល្បីល្បាញម្នាក់។ លោកកើតក្នុងឆ្នាំ ១៩៩៤ បច្ចុប្បន្នមានវ័យ ៣០ ឆ្នាំទៅហើយ។ លោកកាន់តែមានភាពល្បីល្បាញក្រោយបង្ហាញខ្លួនក្នុងរឿងភាគ “Twenty-Five Twenty-One។ លោកបានលាអ្នកគាំទ្រចូលបម្រើកងទ័ព នៅខែ មីនា ឆ្នាំ ២០២៣ លោកត្រូវបានរំពឹងថានឹងត្រឡប់មកវិញនៅឆ្នាំ២០២៥ ខាងមុខ។ លោកត្រូវបានអ្នកគាំទ្រលើកឡើងថា កាន់តែប្លែក និងសង្ហាជាងមុន ក្រោយចូលបម្រើកងទ័ព ដោយលោកមានមាឌធំជាងមុន ដោយសារការហ្វឹកហាត់ជាប្រចាំ។
២.Lee DoHyun





តួឯកប្រុសក្នុងរឿង “The Glory” ក៏ជាតារាប្រុសម្នាក់ដែលត្រូវបានគេលើកមកនិយាយពីការប្រែប្រួលរបស់លោក មុន និងក្រោយចូលបម្រើកងទ័ព។ ក្នុងឱកាសចូលរួមពិធីបុណ្យ Cherry Blossom Festival នៅតំបន់ JinHae លោកពិតជាទទួលការចាប់អារម្មណ៍ខ្លាំង ដោយសារតែរូបរាងសង្ហាទាក់ភ្នែកខុសរាល់ដង។ តារាប្រុស Lee DoHyun ចូលបម្រើកងទ័ពនៅខែ សីហា ឆ្នាំ ២០២៣ លោករំពឹងថានឹងបញ្ចប់កាតព្វកិច្ចរបស់ខ្លួននៅដើមឆ្នាំ ២០២៦។
៣. V សមាជិក BTS





V សមាជិក BTS ជាតារាប្រុសម្នាក់ដែលអ្នកគាំទ្រតែងលើកយកមកនិយាយពាសបណ្ដាញសង្គមទាក់ទិនការចូលបម្រើកងទ័ពរបស់លោក។ ក្រោយចូលបម្រើកងទ័ពបានមួយរយៈ V បានបង្ហាញខ្លួនក្នុងកម្មវិធីមួយ នៅ Gangwon Stadium។ ធ្លាប់តែតុបតែងខ្លួនបែបឡូយឆាយជាតារាចម្រៀង ខេប៉ុប នៅពេលបង្ហាញខ្លួនក្នុងឈុតស៊ីវិល លោកមើលទៅពិតជាគួរឲ្យចាប់អារម្មណ៍។ V មើលទៅហាក់មានសាច់ដុំ និងមាឌធំជាងមុន។ លោកត្រូវបានអ្នកគាំទ្រលើកឡើងថា សង្ហាប្លែកម៉្យាងខុសពីពេលដែលលោកនៅជាតារាខេប៉ុបសម្ដែងលើឆាកតន្ដ្រី។ V បានចូលបម្រើកងទ័ពនៅខែ ធ្នូ ឆ្នាំ ២០២៣ លោករំពឹងថានឹងបញ្ចប់កាតព្វកិច្ចរបស់ខ្លួននៅឆ្នាំ ២០២៦។
៤.Jin សមាជិក BTS





ជាប់ជារហស្ស័នាមជាតារាប្រុសសង្ហាលំដាប់ពិភពលោកម្នាក់ Jin គឺមិនអាចរំលង និងក្លាយជាតារាប្រុសម្នាក់ត្រូវបានគេលើកឡើងថា កាន់តែសង្ហាលើសដើមក្រោយចូលបម្រើងកងទ័ព។ បើទោះជាកាត់សក់ខ្លីអស់ទៅហើយក្ដី តែមុខដ៏ស្រស់សង្ហារបស់លោកនៅតែមានភាពលេចធ្លោ។ ពីមួយថ្ងៃទៅមួយថ្ងៃ លោកកាន់តែសង្ហា និងមើលទៅកាន់តែមាំទាំខ្លាំង។ បើគ្មានអ្វីប្រែប្រួល Jin ត្រូវបានរំពឹងថា នឹងត្រឡប់មកជួបជុំអ្នកគាំទ្រវិញ នៅពាក់កណ្ដាលឆ្នាំ ២០២៤។
៥.Song Kang


Song Kang កាន់តែទទួលភាពល្បីល្បាញ ក្រោយសម្ដែងក្នុងរឿង “My Demon” ដូច្នេះលោកក៏ជាតារាប្រុសម្នាក់ដែលត្រូវបានគេចាប់អារម្មណ៍ខ្លាំង និងតាមដាន។ លោកបានចូលបម្រើកងទ័ព នៅថ្ងៃទី ២ ខែ មេសា ឆ្នាំ ២០២៤ និងរំពឹងអាចត្រឡប់មកវិញនៅចុងឆ្នាំ ២០២៦។ មិនទាន់បានចូលបម្រើកងទ័ពយូរឡើយ គ្រាន់តែកាត់សក់ផ្លាស់ប្ដូរស្ទីលបន្ដិច លោកត្រូវអ្នកគាំទ្រសរសើរថា ស្អាតសង្ហា បាត់ទៅហើយ៕
ចុះប្រិយមិត្ដយល់យ៉ាងណាដែរ?

























































Account
Security
Favourite Content